ក្រសួង​សុខាភិបាល​ហាម​ឃាត់​គណនី​ហ្វេសប៊ុក​ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​គ្មាន​លេខ​បញ្ជិកាពី​ក្រសួង​

មន្ត្រី​ក្រសួង​សុខាភិបាល​ចុះ​ត្រួត​ពិនិត្យ​ការ​លក់​ឱសថ​ និង​ថ្នាំពេទ្យ​នៅ​តាម​ឱសថស្ថាន​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ (រូប៖ ក្រសួងសុខាភិបាល)

ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃច័ន្ទសប្តាហ៍​នេះ​បាន​ព្រមាន​ជាថ្មី​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ឱសថ Digest Gold គ្មាន​លេខ​បញ្ជិកា និង​ការ​ហាមឃាត់​ការ​ចែកចាយ ឬ លក់​ឱសថ​ខាង​លើ​ ចាប់​ពី​ថ្ងៃនេះ​តទៅ។

យ៉ាងណាមិញ ក្រសួងបានតាមដាន និងពិនិត្យឃើញលើបណ្ដាញសង្គមហេ្វសប៊ុក មានគណនីឈ្មោះ LIZA SHOP-សម្រស់និងសុខភាព បានកំពុង​ផ្សព្វផ្សាយលក់ឳសថ Digest Gold នេះដោយគ្មានលេខទិដ្ឋាការ និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងឡើយ។

ក្រសួងនិងមានវិធានការតឹងរ៉ឹងទៅតាមច្បាប់ចំពោះម្ចាស់គណនីហេ្វសប៊ុក និង ជនពាក់ព័ន្ធដទៃទៀតដែលបាននឹងកំពុងផ្សព្វផ្សាយលក់ឳសថ Digest Gold ទៅតាមច្បាប់ស្ដីពីច្បាប់វិសោធន៍កម្មច្បាប់ ស្ដីពីការគ្រប់គ្រងឳសថ។

ជាមួយគ្នានេះដែល ក្រសួងស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ជៀសវាងការខាតបង់ប្រាក់កាស និង​ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ត្រូវបញ្ឈប់ការប្រើប្រាស់​ឳសថគ្មានទិដ្ឋាការ ឬ លេខបញ្ជិកា ពីក្រសួងសុខាភិបាលខាងលើនេះបន្ដទៀត ព្រោះផលិតផលនេះគ្មានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវ​គុណភាព និងសុវត្ថិភាពបានឡើយ។

គួរបញ្ជាក់ដែរថា ក្រសួងសុខាភិបាល មានច្បាប់ស្ដីពីការគ្រប់គ្រងឳសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឳសថ ដូចនេះរាល់ការចរាចរឳសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬ ព្យាបាលជម្ងឺគ្រប់ប្រភេទក្នុងប្រទេសកម្ពុជា ត្រូវមានលេខទិដ្ឋការ ឬបញ្ជិកា ពីក្រសួង ហើយរាល់ការផ្សព្វផ្សាយផលិតផលឳសថ ក៏ត្រូវមានការអនុញ្ញាតពីក្រួសងសុខាភិបាលផងដែរ៕

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។