សិទ្ធិមនុស្ស UN រកឃើញ​ការផ្លាស់​ទីលំនៅ​ថ្មី​រង​ការ​រំលោភបំពាន​និង​កង្វះ​សេវា​មូលដ្ឋាន

អ្នកមានជម្លោះដីធ្លីមួយក្រុមនៅតំបន់បឹងកក់និងបុរីកីឡា បានយកញត្តិទៅដាក់នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ដើម្បីសុំឲ្យលោកស្រី រ៉ូណា ស្មីត ជួយជំរុញរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហារបស់ពួកគេ នៅព្រឹកថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

​​អ្នក​ជំនា​ញសិ​ទ្ធិ​មនុ​ស្ស UN ​ជំរុញទៅរ​ដ្ឋា​ភិបាល​​ក​​ម្ពុ​​ជាឱ្យ​​ពិ​​និត្យ​ឡើងវិញនូវគោ​លន​យោបា​យ​ជា​តិនិងប​​​ទ​​ដ្ឋា​​ន​គ​តិយុ​ត្តអ​ន្តរ​ជាតិ ​​​​​ដើ​ម្បី​​ធានា​​សិ​ទ្ធិ​​ពល​រដ្ឋ​ដែ​​​ល​​​​ត្រូវ​​បាន​ផ្លាស់​​ទីលំ​នៅថ្មីដោយសារការ​អ​ភិ​វ​ឌ្ឍ​ ក្រោ​​​​​​យពីរកឃើ​ញ​ថា អ្នកទាំងនោះភា​គច្រើ​ន​ត្រូវ​បា​នប​ណ្ដេញ​ចេញ​ទាំ​ង​បង្ខំ ​​និង​ក​ង្វះ​​​​សេ​​វា​​​​មូល​ដ្ឋាន​។

​នេះ​​​បើតាម​របា​យការ​ណ៍ចេញ​​ផ្សព្វ​ផ្សាយកា​លពី​ម្សិលមិញ​ ដោ​យ​ការិ​​យា​​​​​​​​​​​​​​​ល័​យ​ឧត្ដមស្ន​​ងកា​​រអ​​ង្គការ​ស​ហ​​ប្រ​ជាជា​តិទទួល​បន្ទុ​​ក​​​​សិទ្ធិមនុស្សនៅកម្ពុជា (OHCHR​)។

OHCHR បានលើកឡើងថា សិ​​ទ្ធិ​ទ​​ទួ​ល​​បាន​​លំ​នៅ​ឋាន​​សម​​រម្យ​នៅ​ក្នុ​ង​ប្រ​ទេស​​កម្ពុ​ជា ​មិន​​ត្រូ​វ​​បាន​​គោ​រព​​​កា​រ​​ពារនិងបំ​​​ពេញ​​​ឱ្យ​បា​ន​​​ពេញ​លេញ​ទេ ​ពា​ក់​ព័ន្ធ​​នឹង​ការ​ផ្លាស់ទី​លំនៅ​​​និ​ង​ការ​តាំងទី​​លំនៅ​ថ្មីរ​ប​​ស់​​​ស​ហគ​មន៍។

របា​យការណ៍កម្រាស់៦៦​ទំព័​រដ​ដែលនោះ​បាន​​សិក្សា​​ទៅ​លើស​​ហ​គ​មន៍​ចំ​នួន​១៧ ក្នុ​ងរាជធានីភ្នំពេញ និងសហគមន៍៨ផ្សេងទៀត នៅតាមបណ្ដាខេត្តចំនួន៨ ដែលត្រូវបានបណ្ដេ​ញចេញ ​​ហើយថា​ ពួ​កគេភាគ​ច្រើនត្រូវ​បាន​ប​ណ្ដេញចេ​ញទាំ​ងប​ង្ខំ​និ​ងក​ង្វះសេវាមូលដ្ឋាន។

​​​សេវាមូល​ដ្ឋាន ដូចជា ​ទឹក ភ្លើ​ង ​ហេដ្ឋារ​ចនាសម្ព័ន្ធ ​ផ្លូវថ្នល់ សិ​ទ្ធិទ​ទួលបានស្បៀងអា​ហារ ​សិទ្ធិទ​ទួ​​ល​បាន​ការអប់​រំ សុខាភិបាល​ ជី​វភាពរស់​នៅ ផ្នែកសេដ្ឋកិច្ច​ និងផលប៉ះ​ពាល់សង្គម និងបរិ​ស្ថាន ជាដើម។​

បញ្ហាទាំងនេះ អ្នកជំនាញសិទ្ធិមនុស្ស UN ​បាន​​ផ្ដល់អ​នុ​សាស​ន៍​ថា៖ ​«រដ្ឋាភិបាលកម្ពុជាគួរពិនិត្យគោលន​យោ​​បាយជាតិឡើងវិញ ដើម្បីធានាបាននូវការអនុលោមបទដ្ឋាននិងស្ដង់ដារសិទ្ធិមនុស្សអន្តរជាតិ ក្របខណ្ឌ​​ដែលមានស្រាប់គួរត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង​​ដោយ​អាជ្ញា​​ធរពាក់ព័ន្ធទាំងអស់ រួមជាមួយកា​តព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិដែលបានផ្ដល់សច្ចាប័នដោយប្រទេសកម្ពុជា»។

បន្ថែមពីនេះ ពួកគេស្នើផងដែរទៅរដ្ឋាភិបាល គប្បីអនុម័តនិងអនុវត្តសេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីការតាំងទីលំនៅថ្មីដែលបានភ្ជាប់ឧបសម្ព័ន្ធនៃការសិក្សានេះ ដែលអនុវត្តចំពោះគ្រប់ការអភិវឌ្ឍទាំងអស់ក្នុងប្រទេសកម្ពុជា ទោះបីជាទទួលបានមូលនិធីពីខាងក្រៅឬនៅក្នុងប្រទេស។

ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា របាយការណ៍ដែលបានលើកឡើងនេះមិនយល់ដឹងពីរបៀបដោះស្រាយរបស់រដ្ឋាភិបាលទេ។

លោកគូសបញ្ជាក់ថា គម្រោងនៃការអភិវឌ្ឍត្រូវបានដោះស្រាយជូនពលដ្ឋដែលត្រូវផ្លាស់ទីលំនៅ ប៉ុន្តែ​បញ្ហានៅត្រង់ថា ការដោះស្រាយរបស់អាជ្ញាធរកម្ពុជាអនុវត្តតាមគោលការណ៍សង្គមកិច្ច ក៏ប៉ុន្តែអ្នកទាមទារចង់បានគោលការណ៍សេដ្ឋកិច្ច ដែលរដ្ឋាភិបាលមិនអាចធ្វើបាន។

តែយ៉ាងណា លោកថា សហគមន៍ដែលមានបញ្ហាមួយចំនួន ដូចនៅជាតំបន់បឹងកក់ បុរីកីឡា ជាដើម ពួកគេកំពុងទទួលផលពីការអភិវឌ្ឍនេះ ដោយថា ដីនៅតំបន់នោះមានតម្លៃខ្ពស់ជាងមុនឆ្ងាយ។

លោកថា៖ «យើងឃើញថា ល្បឿននៃការអភិវឌ្ឍភូមិឋានហ្នឹង គឺវាលឿនមែនទែន។ ដូច្នេះ ទោះបីជាមានការផ្ដល់ដល់អ្នកដែលបានដកចេញពីកន្លែងដែលគាត់រស់នៅហ្នឹង វានៅតែទទួលបានផលប្រយោជន៍ល្អអ៊ីចឹង»។

តំណាងអ្នកតវ៉ាដីធ្លីនៅសហគមន៍បុរីកីឡា ក្នុងរាជធានីភ្នំពេញ អ្នកស្រី ស ស៊ន អះអាងថា អ្នកដែលបានបណ្ដេញចេញឱ្យទៅរស់នៅភូមិអណ្ដូង និងភ្នំបាត ជាដើមនោះ ខ្លះបានលក់ផ្ទះ និងខ្លះទៀតបញ្ចាំប្លង់ដី ហើយថា បច្ចុប្បន្ន ពួកគេទាំងនោះកំពុងប្រកបមុខរបរចាស់ ដូចជា ធ្វើកម្មករសំណង់ និងរើសអេតចាយ ដើម្បីដោះស្រាយជីវភាព។

អ្នកស្រីថា៖ «បើអ្នកភូមិអណ្ដូងវិញ ផ្ទះហ្នឹងត្រូវគាត់បញ្ចាំ ត្រូវគាត់លក់បន្ត។ ហើយគាត់មកប្រកបមុខរបរដូចគាត់ធ្លាប់ធ្វើអនាម័យ គាត់មកធ្វើអនាម័យ បើគាត់ធ្លាប់ធ្វើសំណង់ គាត់មកធ្វើសំណង់វិញ»។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មើលឃើញថា ប្រជាសហគមន៍មួយចំនួនដែលត្រូវបានបណ្ដេញទាំងបង្ខំច្រើនឆ្នាំមកនេះ ពេលនេះពួកគេមួយចំនួនកំពុងប្រឈមនឹងបញ្ហាជីវភាព។

លោកបារម្ភថា បញ្ហានេះវានឹងបង្កផលប៉ះពាល់ដល់សហគមន៍ក្រីក្រមួយចំនួនទៀត បើរដ្ឋាភិបាលមិនទទួលយកការពិត ដើម្បីជំរុញយន្តការធ្វើកំណែទម្រង់ឱ្យកាន់តែប្រសើរនោះទេ។

លោកថា៖ «អាហ្នឹងខ្ញុំគិតថា ទៅថ្ងៃមុខទៀត វាពិបាកនឹងកែលម្អរឿងហ្នឹង បើសិនជាយើង[រដ្ឋាភិបាល]អត់ទទួលយក»។

យ៉ាងណា របាយការណ៍សិក្សារបស់អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនោះ បានសម្អាងដែរថា ការរកឃើញបញ្ហានេះបានពីការទាញយកចម្លើយពីប្រជាពលរដ្ឋចំនួន៦៤៥នាក់ ដែលម្នាក់តំណាងឱ្យមួយគ្រួសារ។ ប្រភពដដែលបញ្ជាក់ថា អ្នកផ្ដល់ចម្លើយទាំងនោះកំពុងរស់នៅតាមកន្លែងតាំងទីលំនៅថ្មីទាំង១៧កន្លែងនៅភ្នំពេញ និងខេត្តទាំង៨ ដែលអ្នកផ្ដល់បទសម្ភាសន៍នោះគឺ ៥៨ភាគរយជាស្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ