ក្រសួង​បង្ក្រាប​ឱសថ​បុរាណ​ចិន ម៉ាសN95 និង​គ្រឿង​បរិក្ខារ​ពេទ្យ​ក្លែងក្លាយ​ជា​ច្រើន​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ

សន្និសីទសារព័ត៌មានស្ដីពីឱសថក្លែងក្លាយ ដែលធ្វើឡើងនៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន

មន្ដ្រីជំនាញ​បាន​ចុះ​បង្រាប ទីតាំ​លួច​នាំចូល​ឱសថ​បុរាណ​ចិន ម៉ាស N95 និង​គ្រឿង​បរិក្ខារពេទ្យ​ក្លែងក្លាយ​ខុស​ច្បាប់​ជា​ច្រើន ដែលពុំ​មាន​លេខបញ្ជិកា​និង​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ពាក់ព័ន្ធ។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ កាលពីម្សិលមិញបានឱ្យដឹងថា ក្រសួងមួយនេះ និងក្រសួង-ស្ថាប័នពាក់ព័ន្ទផ្សេងទៀត បាន​ប្រតិបត្តិការបង្រ្កាប ទីតាំងនាំចូល ស្ដុកទុក ចែកចាយគ្រឿងបរិក្ខារពេទ្យ និងឱសថក្លែងក្លាយ មួយកន្លែងដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៥០៦ វិថីបឹងទទឹងថ្ងៃ ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា ក្នុងប្រតិបតិ្តការបង្រ្កបទីតាំងនេះ កម្លាំងចម្រុះរបស់គណៈកម្មាធិការ បានរកឃើញ ឱសថបុរាណចិន LIANHUA QINGWEN JIONAN ក្លែងក្លាយ ពុំមានចុះលេខប្រវេទន៍ និងលេខបញ្ជិកាពីក្រសួង និងផលិតផលម៉ាសម៉ាក N95​ ក្លែងក្លាយ ដែលមានម៉ាស៊ីនកាំរស្មីបាញ់ម៉ាកសញ្ញាចំនួន ០២គ្រឿង និងគ្រឿងបរិក្ខារពេទ្យ និងឱសថក្លែងក្លាយផ្សេងៗទៀត ដែលពុំមានច្បាប់អនុញ្ញាពីក្រសួង​ពាក់ព័ន្ធ។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ទីតាំងដែលសមត្ថកិច្ចបង្ក្រាបនោះត្រូវបានសម្រេចឱ្យបិទ ដោយផ្អាកអាជីវកម្មជាបណ្ដោះអាសន្នតាមការសម្រេចរបស់ព្រះរាជអាជ្ញា ខណៈជនសង្ស័យចំនួនម្នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូននទៅកាន់តុលាការផងដែរ។ ​

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយឱ្យដឹងថា អំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩ មានជនខិលខូចមួយចំនួន ការនាំចូល ស្ដុកទុក ចែកចាយគ្រឿងបរិក្ខារពេទ្យនិងឱសថក្លែងក្លាយ នៅលើទីផ្សារកម្ពុជាដែលបណ្តាលឱ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ។

​ យ៉ាងណា​ គណៈកម្មាធិការដដែលនេះប្តេជ្ញាថា នឹងបន្តស្រាវជ្រាវលើករណីទាំងនេះបន្ថែមទៀត ដើម្បីចាត់វិធានការទៅលើជនល្មើសទៅតាមផ្លូវច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ