កម្ពុជា​​បន្ត​រក​ឃើញ​អ្នក​​ឆ្លង​ជំងឺ​កូវីដ-១៩​ចំនួន ១៤០​​នាក់​​បន្ថែម​​ទៀត និង​​មាន​​អ្នក​​ស្លាប់​​ម្នាក់

សកម្មភាពមន្ត្រីសុខាភិបាល និងកូដករក្រុមហ៊ុនណាហ្គាវើលដ៍មួយចំនួនដែលនឹងត្រូវបញ្ជូនទៅកន្លែងព្យាបាលជំងឺកូវីដ-១៩ បន្ទាប់ពីធ្វើតេស្តសំណាកនៅបរិវេណមជ្ឈមណ្ឌលកម្សាន្តកោះពេជ្ររួច នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។ (Michael Dickison/VOD)

ក្រសួងសុខាភិបាល ឱ្យដឹងថា មានមនុស្ស ១៤០នាក់ទៀត បាន​ឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ខណៈ​អ្នកជំងឺម្នាក់បានស្លាប់ដោយសារជំងឺនេះ។

សេចក្ដី​ប្រកាស​ព័ត៌​មានរបស់ក្រសួង​​សុខាភិបាល ​នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួង​បាន​រក​ឃើញ​​ករណីឆ្លង​ជំងឺកូវីដ-១៩ថ្មីចំនួន ១៤០​​​នាក់​​ទៀត ដែល​សុទ្ធ​តែ​ជាប្រភេទ​អូមីក្រុង​ទាំង​​អស់ ក្នុង​នោះមាន​ករណី​នាំ​ចូល​​​ពី​ក្រៅប្រទេស​ចំនួន ១៥នាក់ និង​ឆ្លងក្នុងសហគមន៍ ១២៥នាក់។ ចំណែក ​អ្នកជាសះស្បើយ​ថ្មីវិញ ក្រសួង​ថា មាន​ចំនួន ៣១១​នាក់។

បើ​តាម​ក្រសួង​សុខាភិ​បាល គិតត្រឹមព្រឹកថ្ងៃ​ពុធនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន ១៣៤ ៤៩២នាក់ ក្នុង​នោះ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន ១៣០ ០២៨នាក់ និងអ្នកស្លាប់​ចំនួន​ ៣ ០៤៩នាក់។​ចំណែក ករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួង​ថា គិត​មកដល់​ពេលនេះបានកើនដល់ ១២ ៧៨៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ