សិទ្ធិមនុស្ស UN លើកឡើង​ពី​ស្ថានភាព​នយោបាយ​មុន​ការ​បោះឆ្នោត​មកដល់

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (UN)

​​​អ្នក​​ជំ​នាញ​សិ​ទ្ធិ​ម​​នុស្សអន្តរជាតិ​​ បានលើកឡើងទៅកាន់​រដ្ឋា​​ភិបាល​អំពីស្ថានភាព​​​​​​ន​យោ​​បាយនៅមុខការបោះឆ្នោតនៅកម្ពុជាមកដល់​​​ ខ​​ណៈមា​​ន​សេ​​ចក្ដីរា​យការ​ណ៍ថា​​ ដំ​ណើរឆ្ពោះ​ទៅកា​​​ន់ការ​បោះឆ្នោ​តខាងមុខនេះ​ ​​សិទ្ធិ​​ចូល​​រួ​​ម​​​ក្នុង​ជីវ​ភាពន​យោបា​យរបស់គណបក្សនៅក្រៅរដ្ឋាភិបាល​​កំពុង​​រង​ការគំរាម​​កំហែ​ង​​។

​​ការ​​​លើកឡើងនេះ​ ​​ក្នុង​ជំនួបពិភា​ក្សាមួ​យតាម​​ប្រព័ន្ធវីដេអូ ​កាល​ពី​ថ្ងៃអង្គារម្សិលមិញ រវាង​អ្នក​រា​យ​​ការណ៍​ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង។

ក្រោ​យបញ្ចប់កិច្ចពិភាក្សា លោក ស ខេង បានបង្ហោះសារលើហ្វេសប៊ុករបស់លោក បង្ហាញពីការប្ដេជ្ញាចិ​ត្តរបស់រដ្ឋាភិបាលលើវិធានទប់ស្កាត់និងដោះស្រាយបញ្ហាប្រឈមផ្នែកនយោបាយផងដែរ។

ប៉ុន្តែការបញ្ចេញព័​ត៌មា​ន​​នេះ មិនបា​​នប​ង្ហាញ​ពីការចោទសួរ​ណាមួយពីភាគីអ្នក​រាយការ​ណ៍ពិសេសរ​​ប​ស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា​ទេ។

​លោក ស ខេ​ង បានលើ​កឡើងថា៖​ «ជា​រឿយៗ ក្រ​សួង​បានចេ​ញសេច​ក្ដីណែ​នាំឱ្យ​អា​ជ្ញាធ​រគ្រ​ប់លំ​ដាប់​ថ្នា​ក់​​​ជួយស​ម្រួ​​​លការ​ធ្វើស​កម្មភាពរប​ស់គណ​ប​ក្សន​យោបាយទាំងនោះ»។

​តែយ៉ាងណា ​​​​លោក​ថា ​​ក្រសួ​ង​ម​ហាផ្ទៃ​ ​ស្វាគ​​មន៍​ក្នុងការទ​ទួ​លយ​កព័​ត៌​មា​នពា​​ក់ព័ន្ធនឹងប​ញ្ហាប្រឈម​ក្នុងការងារនេះដែលបានលើ​កឡើង​​។

VOD ​មិន​អាច​សុំ​ការ​បញ្ជា​ក់បន្ថែមជុំវិ​ញលទ្ធ​ផល​ជំ​នួប​នេះពី​អ្នកនាំ​ពាក្យ​ក្រសួងមហា​ផ្ទៃ លោក​ ខៀ​វ ​សុ​​ភ័គ​ បា​នទេ​ ដោ​យ​លោ​​​កអះ​​អាងថា ​មិន​បាន​ចូល​រួ​ម​​​កិច្ច​ប្រជុំនោះ។

អ្នកនាំពា​ក្យគ​ណប​ក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ​​រូប​ភាព​នៃកា​រគំរាមកំហែ​ងស​កម្ម​​ជនមិនថយចុះទេ រួមទាំងការចា​ប់​​ខ្លួ​ន​បេក្ខជនពីររូបនៅខេត្តពោធិ៍សាត់ផងដែរ បើទោះបីក្រសួងសាម៉ីមួយនេះធ្លាប់បានអំពាវនាវកុំឱ្យមានការរើសអើងនយោបាយ និងបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយដែលចុះបញ្ជីស្របច្បាប់យ៉ាងណាក្ដី។

លោកយល់ថា ការប្ដេជ្ញាចិត្តជាថ្មីទៀតរបស់មេដឹកនាំបក្សកាន់អំណាចនេះ នឹងគ្មានឥទ្ធិពលដល់ការទ​ប់ស្កា​ត់ទេ បើគ្មានវិធានការច្បាប់លើអ្នកដែលបំពានសិទ្ធិនយោបាយនោះ។

 លោកថា៖ «បើសិនមេភូមិណា មេឃុំណា ដែលមានការគំរាមកំហែងបែបនេះ គឺត្រូវតែមានវិធានការផ្លូវច្បាប់តែម្ដង អាចផ្ដន្ទាទោស ឬក៏ផាកពិន័យ ឬដកពីបេក្ខភាព [ដកតួនាទី]»។

អនុប្រធានបណ្ដោះអាសន្នគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មើលឃើញថា ការចង់លុបបំបា​ត់​​ការរើសអើងនយោបាយក្នុងប្រទេសមួយមិនអាចធ្វើទៅបានទេ ដរាបណាអាជ្ញាធរមិនយល់ពីប្រ​ព័ន្ធ​ប្រ​ជាធិបតេយ្យ ហើយរដ្ឋគ្មានយន្តការទប់ស្កាត់អំពើពុករលួយខាងនយោបាយនោះ ។

លោ​កថា៖ «ប្រទេសណាក៏ដូចប្រទេសណាដែរ ឆ្លងកាត់អាហ្នឹង [ប្រព័ន្ធពុកលួយខាងនយោបាយ] បើ […] គឺ​មន្ត្រីនៅមូលដ្ឋានហ្នឹង បានតំណែងដោយសារគណបក្ស។ ដូច្នេះ អត់មានអីក្រៅពីប្រឹងប្រែងដើ​​ម្បីការពារគណបក្សទេ»។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លោក ហង្ស ពុទ្ធា ឱ្យដឹងនៅថ្ងៃនេះថា​ គិតត្រឹមថ្ងៃទី១៦ ខែមីនានេះ មានបណ្ដឹងតវ៉ាជិត២០០ករណី ពាក់ព័ន្ធនឹងការដកឈ្មោះចេញពីបញ្ជីបេ​ក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់។

លោកបញ្ជាក់ថា ករណីខ្លះពាក់ព័ន្ធបេក្ខជនសុំដកឈ្មោះវិញដោយខ្លួនឯង ខ្លះទៀតសាម៉ីខ្លួនមិនបានដឹងថាខ្លួនត្រូវបានគេបញ្ចូលជាបេក្ខភាពឈរឈ្មោះបោះឆ្នោតទេ ខ្លះមិនត្រូវលក្ខខណ្ឌ ដោយបេក្ខភាពមិនចេះអក្សរ និងករណីតិ​ចតួច មន្ត្រីរារាំងបេក្ខភាពអ្នកចង់ឈរឈ្មោះ​ជាក្រុមប្រឹក្សាឃុំ-សង្កាត់។

សាស្ត្រា​ចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា យន្តការលុបបំបាត់ការរើ​សអើង​​និ​ន្នាការនយោបាយ ដើម្បីពង្រឹងយន្តការប្រជាធិបតេយ្យនៅកម្ពុជា អាចធ្វើទៅរួច បើរដ្ឋាភិបាលមាន​ឆន្ទៈ​ពិតប្រាកដ។

លោកថា៖ «ខ្ញុំគិតថា បើគណបក្សកាន់អំណាចមានឆន្ទៈពិតប្រាកដ ឆ្លើយតបទៅនឹងការលើកឡើងរ​បស់​​​​សហគមន៍អន្តរជាតិ ធ្វើបានហើយ។ ក៏ប៉ុន្តែគ្រាន់តែថា ហើយពុំមានឆន្ទៈដោះស្រាយ ធ្វើអត់បានទេ […] មិនដែលថ្នាក់ក្រោមជាតិណាមានអំណាចជាងថ្នាក់ជាតិទេ បើយើងមើលពីយន្តការនៃការគ្រ​ប់គ្រ​​​ង​អំណាចនោះ»។

លោកផ្ដល់ជាទស្សនៈថា ការជំរុញរបស់សហគមន៍អន្តរជាតិគ្មានឥទ្ធិពលដល់ការការផ្លាស់ប្ដូររបត់ន​យោ​​​បាយនៅកម្ពុជាទេ បើការជំរុញនោះមិនភ្ជាប់លក្ខខណ្ឌដាក់សម្ពាធណាមួយនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ