ប្រេសិត​ពិសេស អ.ស.ប. ថា សន្តិភាព​មិន​អាច​កាត់​ផ្តាច់​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ចមក​កាន់​កម្ពុជា​ចំនួន ១១ថ្ងៃ កាលពីថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២កន្លងទៅ។ ក្នុងដំណើរ​ទស្សនកិច្ច​​នេះ លោក បាន​ជួប​ភាគី​ពាក់ព័ន្ធ​ជាច្រើន រួមទាំង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) ធ្វើសេចក្តីថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០២២ ជុំវិញដំណើរទស្សនកិច្ចរបស់លោករយៈពេល១១ថ្ងៃ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (ហ៊ាន រង្សី)

កម្ពុជា​បន្ត​ច្រានចោល​សេចក្តី​ថ្លែង​ការណ៍​អ្នក​ជំនាញ​UN​ពាក់​ព័ន្ធ​បញ្ហា​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​​ដូច​សព្វ​មួយ​ដង ​

កម្ពុជាបានច្រានចោលរបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ថាបានធ្វើឡើងគ្មានមូលដ្ឋានច្បាស់លាស់​លើបញ្ហាមួយចំនួន ព្រមទាំងមានភាពលម្អៀង និងរើសអើងថែមទៀតផង​។

កូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុន ដោយគ្មានការរារាំងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ស្របពេលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) មកតាមដានមើលស្ថានភាពតវ៉ាដោយផ្ទាល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

បុគ្គលិក​​ណា​ហ្គាវើលដ៍​បារម្ភ​ថា​ ​​អាជ្ញាធរ​អាច​នឹង​ប្រើ​ហិង្សា​ឡើង​វិញ​ក្រោយ​អ្នក​រាយការណ៍​​ពិសេស​UN​​ចេញ​ពី​កម្ពុជា​

បុគ្គលិកក្រុមហ៊ុនកាស៊ីណូ​ណាហ្គាវើលដ៍មួយរូប ដែលបានចូលរួមក្នុងសកម្មភាពតវ៉ានៅខាងក្រៅអគារកាស៊ីណូក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃអង្គារម្សិលមិញ បានលើកឡើងថា សកម្មភាពតវ៉ាដោយសេរី និងមិនមានការរារាំងពីអាជ្ញាធរអាចនឹងមិនមានទៀតឡើយ បន្ទាប់ពីអ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ចាកចេញពីប្រទេសកម្ពុជា​។

លោក កឹម សុខា ក្នុង​ជំនួបជាមួយ​​ប្រតិភូ​ព្រឹទ្ធ​សភា-រដ្ឋសភាសហរដ្ឋ​អាមេរិក លោក Edward J. Markey និងសមាជិក​រដ្ឋ​​សភា​៤​រូប​ទៀត កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

អ្នកឃ្លាំមើល៖ តំណាង UN និង​ព្រឹទ្ធសភា​អាមេរិក ជួប​លោក កឹម សុខា ជា​ការ​គាំទ្រ​ផ្នែកស្មារតី​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

អ្នកឃ្លាំមើល និង​​សង្គម​ស៊ីវិល លើកឡើងថា ជំនួប​រវាង​អ្នករាយការណ៍ពិសេសអង្គការសហប្រជា​​ជាតិ និងមន្ត្រី​​​ព្រឹទ្ធ​សភា​អាមេរិក ជាមួយ​​​លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការ​បានរំលាយ នៅពេលថ្មីៗនេះ ឆ្លុះបញ្ចាំង​​​ឱ្យឃើញ​ថា សហគមន៍​អន្តរជាតិនៅ​តែ​ផ្ដល់តម្លៃ ​និង​ចាត់​ទុក​លោក កឹម សុខា ជាអ្នកតំណាងប្រជាធិបតេយ្យនៅ​កម្ពុជាដែលតស៊ូមតិដោយអហិង្សា។

លោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា​ ជួបសម្តែងការគួសម​ និងពិភាក្សាការងារជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា

វិភាគ៖ តើ​បញ្ហា​ប្រជាធិបតេយ្យ​​នឹង​មាន​ការ​​​​កែ​​លម្អ​​​ទេ ក្រោយ​​វត្តមាន​អ្នក​រាយការណ៍​ពិសេស​​​ផ្នែក​​​​សិទ្ធិមនុស្ស​ UN ​មក​កម្ពុជា?

​ដំណើរ​មក​​បំពេ​ញ​​ទ​ស្សនកិ​ច្ចការងារ​​​​រប​ស់​អ្នក​រាយកា​រ​ណ៍ពិ​សេសអង្គ​ការ​ស​ហ​ប្រជា​ជា​​​តិ (UN)​​ លោ​​​ក វិ​ទិ​ត ​មុ​ន​តា​ប៊​ន ​មក​​កា​ន់ប្រ​ទេសក​ម្ពុ​ជា ​​រ​យៈ​ពេ​ល​ជា​ង​១​០​ថ្ងៃ ​ចំ​ពេលវិ​​​បត្តិ​ន​យោ​បាយ​​ ​និ​​​​ង​​សិទ្ធិ​មនុស្ស​នៅក​ម្ពុជា មិ​​នទាន់ត្រូ​​វបា​នស្ដារឡើងវិញ​នៅឡើ​យ​នោះ ​ប​​ង្កើតជា​កា​រចោ​ទសួ​រថា​តើ​​ក្រោ​យប​ញ្ច​​​ប់​​​​​​បេស​​ស​​​​ក​ម្ម​រ​​​ប​ស់​​​អ្នក​ជំ​​នា​​ញ​សិទ្ធិមនុ​ស្សអ​ន្ត​រ​ជាតិ​រូ​ប​នេះ​ ​បញ្ហា​ប្រជា​ធិប​តេយ្យ​នៅក​ម្ពុ​ជា​មា​ន​ការ​កែ​លម្អ​​ឬ​ទេ​?

លោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា​ ជួបសម្តែងការគួសម​ និងពិភាក្សាការងារជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

សង្គមស៊ីវិល​ប្រាប់​អ្នក​រាយការណ៍​ពិសេស UN ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ក្រុមអង្គការសង្គមស៊ីវិលអះអាងថា នឹងលើកពីបញ្ហាប្រឈមនានាទាក់ទិននឹងសិទ្ធិមនុស្សនៅកម្ពុជា ប្រាប់ទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ឱ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាធ្វើការកែលម្អបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ខណៈការបោះឆ្នោតថ្នាក់ជាតិខិតជិតមកដល់។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា​ ជួបសម្តែងការគួសម​ និងពិភាក្សាការងារ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

លោក ហ៊ុន សែន ប្រាប់​អ្នក​រាយការណ៍​ពិសេស UN ថា​កម្ពុជា​ផ្ដល់​អាទិភាព​លើ​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ខណៈ​កម្ពុជា​កំពុង​រង​ការ​រិះគន់​ច្រើន​ពី​ការ​រំលោភ​សិទ្ធិមនុស្ស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ប្រាប់ទៅ​អ្នករាយការណ៍ពិសេស​​ផ្នែក​​សិទ្ធិមនុស្ស​​​​នៃអង្គការសហប្រជាជាតិ ​ថាកម្ពុជាបាន​ផ្ដល់​ជាអាទិភាពលើសិទ្ធិរស់រានមានជីវិត និង​សិទ្ធិទទួលបាន​ព័ត៌មាន ខណៈរាល់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលបានអនុម័តទាំងអស់ គឺធ្វើ​ឡើង​​ដើម្បី​ការ​​​​ពារ​​ពលរដ្ឋ និងទ​ប់ស្កា​ត់​អំពើ​ល្មើស​ច្បាប់​ដែល​បង្ក​អស្ថិរភាព​សង្គម។

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn)

អ្នករាយការណ៍​ពិសេស UN មក​ទស្សនកិច្ច​កម្ពុជា​ដើម្បី​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក​​ វិទិត​ ​មុនតាប៊ន (Vitit Muntarbhorn) នឹងមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn)

UPDATED: អ្នកជំនាញUNថា លំហពលរដ្ឋនិងនយោបាយនៅកម្ពុជាកាន់តែរួមតូចដោយសារការគ្រប់គ្រងបែបឯកបក្ស

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (UN) បានឱ្យដឹងថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជា កាន់តែរួមតូចទៅ និងកំពុងដើរថយក្រោយ ដោយសារតែការគ្រប់គ្រងបែបឯកបក្ស។

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn)

អ្នករាយការណ៍ពិសេសថា លំហពលរដ្ឋនិងនយោបាយនៅកម្ពុជាកាន់តែរួមតូចដោយសារការគ្រប់គ្រងបែបឯកបក្ស

ករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក​ វិទិត​ ​មុនតាប៊ន​ (​Vitit​ ​Muntarbhorn​) បានអះអាងថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជាកាន់តែរួមតូចទៅនិងកំពុងដើរថយក្រោយ ដោយសារតែការគ្រប់គ្រងបែបឯកបក្ស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ