កម្ពុជា​បន្តរកឃើញអ្នក​ឆ្លងជំងឺកូវីដ-១៩ជិត ១៥០នាក់បន្ថែមទៀត

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល ឱ្យដឹងថា មានមនុស្សជិត ១៥០នាក់បន្ថែម​ទៀត បាន​ឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមី​ក្រុង ខណៈ​មិនមានអ្នកជំងឺស្លាប់ដោយសារជំងឺនេះទេ កាលពីថ្ងៃម្សិលមិញ។

សេចក្ដី​ប្រកាស​ព័ត៌​មានរបស់ក្រសួង​​សុខាភិបាល ​នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួង​​បាន​​រក​ឃើញ​​​ករណី​ឆ្លង​ជំងឺកូវីដ-១៩ថ្មីចំនួន ១៤៨នាក់​​ទៀត ដែល​សុទ្ធ​តែ​ជាប្រភេទ​អូមីក្រុង​ទាំង​​អស់ ក្នុង​នោះមាន​ករណី​នាំ​ចូល​​​ពី​ក្រៅប្រទេស​ចំនួន ៣៨នាក់ និង​ឆ្លងក្នុងសហគមន៍ ១១០នាក់។ ចំណែក ​អ្នកជាសះស្បើយ​ថ្មីវិញ ក្រសួង​ថា មាន​ចំនួន ២៨១នាក់។

បើ​តាម​ក្រសួង​សុខាភិ​បាល គិតត្រឹមព្រឹកថ្ងៃ​សុក្រនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន ១៣៤ ៧៧២នាក់ ក្នុង​នោះ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន ១៣០ ៦៨៨នាក់ និងអ្នកស្លាប់​ចំនួន​ ៣ ០៤៩នាក់។​ចំណែក ករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួង​ថា គិត​មកដល់​ពេលនេះបានកើនដល់ ១៣ ០២១នាក់៕​ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ