កម្ពុជា​​បន្ត​រក​ឃើញ​​អ្ន​ក​​ឆ្លង​​ជំងឺ​កូវីដ-១៩​ អូមីក្រុង​ ជាង​​១០០​​នាក់ និង​ស្លាប់​ម្នាក់​

ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលើកទី២ ដូសទី២ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ)

ក្រសួង​សុខាភិបាល​ឱ្យដឹង​ថា កម្ពុជា​បាន​បន្ត​អ្នក​​ឆ្លង​ជំងឺ​កូវីដ-១៩ ប្រភេទ​អូមីក្រុង​ចំនួន  ​១០០​នាក់ និងស្លាប់ម្នាក់។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ឱ្យដឹងថា យោងតាមលទ្ធផលបញ្ជាក់ដោយ PCR  កាលពីម្សិលមិញ ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ អូមីក្រុងចំនួន ១១៧ នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន៩នាក់ ខណៈអ្នកជាសះស្បើយចំនួន ១១៦ នាក់ និងស្លាប់ម្នាក់ ដោយថា អ្នកស្លាប់នោះ មិនបានចាក់វ៉ាក់សាំងទេ។

ក្រសួងបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ អូមីក្រុងទាំង ១១៧ នាក់ ក្នុងនោះ ករណីឆ្លងចូលសហគមន៍ចំនួន ១០៨ នាក់ និងករណីនាំចូលចំនួន ៩ នាក់។

បើតាមក្រសួងសុខាភិបាល ឱ្យដឹងថា គិតមកដល់ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងចូលក្នុងសហគមន៍សរុប ១៣ ១២៩ នាក់។ គិតត្រឹមថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១៣៤ ៨៨៩ នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសសរុប ២១ ១៧៦ នាក់ ខណៈអ្នកព្យាបាលជាសះស្បើយសរុប ១៣០ ៨០៤ នាក់ និងស្លាប់ចំនួន ៣ ០៥០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ