កម្ពុជា​​បន្ត​​រក​ឃើញ​​អ្នក​ឆ្លង​​ជំងឺ​​កូវីដ-១៩​​ថ្មី​ជិត​​​៦០​នាក់​​បន្ថែម​​ទៀត

ពលរដ្ឋជាច្រើនមកទទួលការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួង​សុខាភិបាលឱ្យ​ដឹង​ថា ក្រសួង​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុងជិត​៦០​នាក់​បន្ថែម​ទៀត ខណៈនៅថ្ងៃនេះ​មិន​មាន​ករណីអ្នក​ស្លាប់ថ្មីនោះទេ។

សេចក្ដី​ប្រកាស​ព័ត៌​មានរបស់ក្រសួង​​សុខាភិបាល ​នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មនុស្សចំនួន ៥៨ នាក់ទៀត ត្រូវបានក្រសួង​​រក​ឃើញ​​ឆ្លង​ជំងឺកូវីដ-១៩ថ្មី ក្នុង​នោះ មាន​ករណី​នាំ​ចូល​​​ពី​ក្រៅប្រទេស​ចំនួន ៤ នាក់  និង​ឆ្លងចូលក្នុងសហគមន៍៥៤នាក់។ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣៨នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺនេះ គ្មានទេ។

បើ​តាម​ក្រសួង​សុខាភិ​បាល គិតត្រឹមព្រឹកថ្ងៃ​សុក្រ​នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុប១៣៥ ៤០២នាក់ ក្នុង​នោះ ករណីនេះ នាំចូលពីក្រៅ​ប្រទេសសរុប២១ ២០៧នាក់  ខណៈ អ្នកជំងឺព្យាបាលជាសះស្បើយ​ សរុប១៣១ ៣៥១នាក់ និងអ្នកស្លាប់​កើនដល់​ចំនួន​៣ ០៥៤នាក់។​ ចំណែកករណីឆ្លង​អូមីក្រុង​ក្នុងស​ហគមន៍វិញ ក្រសួង​ថា គិត​មកដល់​ពេលនេះបានកើនដល់១៣ ៦១១នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ