កម្ពុជា បន្តរកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ជាង ៥០នាក់បន្ថែមទៀត

រូបភាពពលរដ្ឋនាំគ្នាធ្វើតេស្តសំណាកពីម៉ាស៊ីនធំ (PCR) ដើម្បីប្រាកដថាពួកគេឆ្លងឬ ជាសះស្បើយពីជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ឬពេទ្យរុស្ស៊ីនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។( សូត សុខប្រាថ្នា)

ក្រសួងសុខាភិបាល ឱ្យដឹងថា មនុស្សជាង ៥០នាក់បន្ថែម​ទៀត បាន​ឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ខណៈ​មិនមានករណី​ស្លាប់​ដោយសារជំងឺនេះទេ កាលពីថ្ងៃម្សិលមិញ។

សេចក្ដី​ប្រកាស​ព័ត៌​មានរបស់ក្រសួង​​សុខាភិបាល ​នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួង​បាន​រក​ឃើញ​​ករណីឆ្លង​ជំងឺកូវីដ-១៩ថ្មីចំនួន ៥២​​​នាក់​​ទៀត ដែល​សុទ្ធ​តែ​ជាប្រភេទ​អូមីក្រុង​ទាំង​​អស់ និងជាអ្នក​​ឆ្លងក្នុងសហគមន៍។ ចំណែក ​អ្នកជាសះស្បើយ​ថ្មីវិញ ក្រសួង​ថា មាន​ចំនួន ៤៦​នាក់។ បើ​តាម​ក្រសួង​សុខាភិ​បាល គិតត្រឹមព្រឹកថ្ងៃ​ចន្ទ​នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន ១៣៥ ៥១៣​នាក់ ក្នុង​នោះ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន ១៣១ ៤៥៩នាក់ និងអ្នកស្លាប់មានចំនួន​ ៣ ០៥៤នាក់។​ ចំណែក ករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួង​ថា គិត​មកដល់​ពេលនេះបានកើនដល់ ១៣ ៧២២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ