លោក ព្រហ្ម ម៉ាញ ទទួល​បាន​គោរមងារ​ក្រោយ​ធ្លាក់​ខ្លួន​ឈឺ

លោក ព្រហ្ម ម៉ាញ អំឡុងសម្រាកនៅមន្ទីរពេទ្យ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ (តារាកំប្លែង អ្នកស្រី កាឆយ)

អ្នកចម្រៀងអាយ៉ៃដែលធ្លាប់ល្បីឈ្មោះអំឡុងទសវត្សរ៍​៨០ លោក ព្រហ្ម ម៉ាញ ទទួលបានគោរមងារជា «កិត្តិឧទ្ទេសបណ្ឌិត» ខណៈរូបលោក​កំពុងមានជំងឺលើសឈាម។

ប្រមុខរដ្ឋស្ដីទី លោក ឆាយ ឈុំ តាមព្រះរាជក្រឹត្យ​ចុះថ្ងៃទី៩ ខែ​មេសា ឆ្នាំ២០​២​២ បានផ្ដល់គោរម​ងារ​ជូនលោក ព្រហ្ម ម៉ាញ ជា «កិត្តិឧទ្ទេសបណ្ឌិត»។

ការផ្ដល់​គោរមងារនេះ ស្របពេលដែលលោក ​ព្រហ្ម ម៉ាញ បានចូលសម្រាកព្យាបាល​ជំងឺលើសឈាមកា​ល​ពីខែមុន ក្រោយពីមានអាការដួលសន្លប់។ ប៉ុន្តែលោក ព្រហ្ម ម៉ាញ បានចេ​ញពីមន្ទីរពេទ្យវិញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ។

តាម​ការបង្ហោះសារ​លើបណ្ដាញសង្គមអំឡុងនៃការព្យាបាល លោក ព្រហ្ម ម៉ាញ ទទួលបានការឧបត្ថម្ភជាទឹ​កប្រាក់​ពីថ្នាក់ដឹកនាំ​កំពូលមួយចំនួន រួមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។

លោ​ក ស ខេង បានសរសេរនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ​ថាក្រោយពីទទួលដំ​ណឹង​ថាលោក ព្រហ្ម ម៉ាញ កំពុងស្ថិតក្នុងការព្យាបាលជំងឺលើសឈាម ចាប់ពីថ្ងៃទី១៩ ខែមីនា​មក លោ​កបា​ន​ចាត់តាំងមន្ត្រីខុទ្ទ​កាល័​យឱ្យ​នាំយកថវិកាចំនួន៥ ០០០ដុល្លារ ទៅឧត្ថម្ភដល់ «វីរសិល្បករ» រូប​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ