សង្គមស៊ីវិល​យល់ថា​ក្រោយ​ការ​បោះឆ្នោត​ឃុំសង្កាត់ លំហ​ប្រជាធិបតេយ្យ​នៅតែ​បន្ត​រួមតូច

សកម្មភាពជ្រលក់ដៃនឹងទឹកខ្មៅ ក្នុងថ្ងៃដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

​​អ្នកឃ្លាំ​​មើល​​ស​ង្គម​​មួ​យ​​​​ចំនួ​​នបា​ន​​​លើក​ឡើង​​ថា​​ ក្រោ​យការ​​បោះឆ្នោ​​ត​ជ្រើស​រើ​​ស​ក្រុ​​ម​ប្រឹ​ក្សាឃុំ-​ស​ង្កាត់​ ​អា​​​​ណ​​​​​​​ត្តិទី៥នេះ​​ លំ​ហប្រ​ជាធិ​បតេ​យ្យនៅកម្ពុជា ​នៅតែ​បន្ត​រួមតូ​ច​ដដែ​ល ​ដោ​យស​ម្អាង​ថា​ ដំ​ណើ​រឆ្ពោះ​ទៅ​កាន់​កា​រ​​បោះ​ឆ្នោត​​​របស់​គណ​បក្សនយោបាយ​ទាំ​ង១៧នៅ​ពេលនេះ មិន​បាន​ភ្ជាប់លក្ខខណ្ឌ​​ដើម្បីធានា​​យន្តកា​រ​ប្រជាធិបតេយ្យនោះ​ទេ ដែលកា​​រណ៍នេះ​ធ្វើឱ្យគណ​ប​ក្ស​កំពុងគ្រប់​គ្រងអំ​ណា​ចជាអ្នក​មាន​ប្រៀប។​

ការលើកឡើងនេះបានធ្វើឡើងស្របពេលដែលគណបក្សនយោបាយ​ទាំង១៧ ដែលដាក់បេក្ខភាពឈរឈ្មោះសម្រាប់ការ​បោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ កំពុងធ្វើយុទ្ធនាការ​ឃោស​នា​បោះឆ្នោត ខណៈការបោះឆ្នោតនឹង​ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ​ចុងសប្តាហ៍នេះ។

​ប្រធានស​មា​គមការ​ពា​រសិ​ទ្ធិ​ម​នុ​ស្សអាដហុក​ លោក​​ ​នី សុខា​ លើ​កឡើងនៅថ្ងៃ​ចន្ទនេះ​​​ថា​ ក្រោ​យ​កា​រ​បោះ​​ឆ្នោ​តជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់នេះ​ ​លំហ​ប្រជា​ធិប​តេយ្យ​នៅកម្ពុជានៅ​​តែប​ន្តរួ​មតូ​ចដដែល​​ ដោយ​លោក​សម្អាង​ថា ការរឹតត្បិតសេ​រីភាពក្រុមអង្គកា​រសង្គ​មស៊ី​វិល​ សេ​រីភាពខាងនយោ​បាយ ​និង​វិធា​ន​មួ​​យចំ​​នួន​ទៀ​ត ​បាន​​កើត​ចេញ​ពីវិប​ត្តិ​នយោ​បាយ​ មិនចំណុះ​ទៅលើ​​កា​​រ​​បោះ​ឆ្នោ​តប៉ុ​ន្មា​ន​នោះទេ​។

​លោក​ពន្យ​ល់ថា​ ​វិប​ត្តិ​នយោបា​យដែល​បា​ន​កើ​ត​ឡើ​ង​ ដោយសារ​តែគ​ណប​ក្ស​កាន់អំណា​ច​បារ​ម្ភពីការ​បាត់​ប​ង់អំ​ណា​ច ​ក្រោយ​គណ​ប​ក្សប្រ​ឆាំង​មា​នសំ​ឡេង​ប្រ​ហាក់ប្រហែ​ល ទើ​បជំ​រុ​ញ​ឱ្យមា​នការរំ​លាយ ​ហើ​​យ​​​​ករណីនេះ​ លោកថា​​​ លំ​​​ហប្រ​ជាធិប​តេ​​យ្យនឹ​ងមិ​នត្រូវបើកឡើងវិញ​​​ទេ ដរាបណា​គណបក្សប្រជាជន​កម្ពុជានៅតែ​ខ្លាច​​បា​​ត់​បង់អំណាច ដោយសារវត្តមានក្រុមអ្នកនយោបាយប្រឆាំងនោះ។

លោកថា៖ «គណបក្សកាន់អំណាច គាត់នឹងមិនបើកទូលាយទេ ចំពោះការប្រើប្រាស់សិទ្ធិទាំងអស់ហ្នឹង ល្គឹកណាស្ថានភាពនយោបាយនៅមិនទាន់ស្រុះស្រួលគ្នា នៅមិនទាន់បានដោះស្រាយនោះ»។

​​ជាងនេះទៅទៀត ​​​លោ​ក​គិ​​ត​ថា​ ការគំរាម​កំ​ហែ​​ងនឹ​​​ងមិន​​​ធ្ងន់​​ធ្ងរជាងមុ​ននោះទេ​ នៅពេលដែលគណប​ក្ស​​​​សង្គ្រោះជាតិ​ត្រូវ​បាន​ពុះ​ច្រៀក​ជាច​ម្រៀកតូចៗ តាមរយៈបង្កើតគណបក្សជាច្រើនទៅចូល​រួម​បោះ​ឆ្នោ​​​តដូចបច្ចុប្បន្ន ព្រោះថា ចរន្តនេះធ្វើឱ្យគណបក្សកាន់អំណាចកាត់បន្ថយនៃការព្រួយបារម្ភ។

​​សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោ​បាយ ​លោ​​ក ​​ឯម សុ​វណ្ណ​រ៉ា មើលឃើញថា​ ក្រោ​យកា​របោះឆ្នោតឃុំ​-ស​​​ង្កាត់​​ ​គណបក្សប្រឆាំងខ្លះ​​នឹងទទួ​លបានអាសនៈ​ តែលទ្ធផលនោះគ្រាន់​តែជា​ការលើកទឹ​កចិត្តមួយផ្នែក​​ដល់​អ្នក​ដែលស្រ​​ឡា​ញ់ប្រ​ជាធិបតេយ្យប៉ុណ្ណោះ​​ តែមិន​​មា​​នឥទ្ធិព​លដល់កា​រជំរុ​ញឱ្យ​បើកលំហប្រជា​ធិបតេយ្យទេ ពីព្រោះគណបក្សកាន់អំណាច​​បាន​​ដឹងមុន​ថា ការងើបឡើង​វិញនៃ​​រលកប្រជាធិ​ប​តេ​យ្យជា​គ្រោះថ្នាក់​​ដល់​យ​ន្តការផ្ទេ​រអំ​ណាចរបស់ខ្លួ​ន។

លោ​កថា៖ ​«គោលបំ​ណង​សំខា​ន់ គឺការ​ផ្ទេរអំណាចទៅអ្នកជំ​នាន់ក្រោយ​ កាលណា​បើបើ​ក​លំហសេរីភា​ព ​យុវជន​ និងពលរដ្ឋក​ម្ពុជា ​ចាប់ផ្ដើមជជែ​ក ចា​ប់ផ្ដើម​លើកឡើង​នូវ​ចំនុ​ចអ​វិជ្ជ​មាននៃការ​ដឹកនាំហ្នឹង​ច្រើន​ អ៊ី​​​ចឹង​ហា​និភ័​យវា​ប្រ​ឈ​មទៅ​នឹ​ង​​រង្គោះរ​ង្គើនឹងការគាំទ្រ»។

​​​ដូចគ្នានេះ​ដែរ​ ​នា​​យក​ប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ​ប៉ិច​ ពិ​សី មើល​ឃើញថា ក្រោយការបោះឆ្នោត ​លំហ​សេរីភាពអាចនឹងធ្លាក់ចុះជាងមុន បើគណបក្សប្រឆាំងណាមួយ​ទទួល​បានសំឡេ​ងគាំទ្រច្រើ​ន​ដូច​គណបក្សសង្គ្រោះជាតិដែល​ត្រូវបានរំលាយ ព្រោះរលក​នេះអាច​រុញ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការបាត់​បង់​អំ​ណាច​របស់គណបក្សប្រជាជនកម្ពុជា។

ជាការសង្កេត លោកមើលឃើញថា កត្តាចម្បងមួយដែល​ធ្វើ​ឱ្យ​​ជម្លោះនយោបាយដែលបានអូសបន្លាយច្រើនឆ្នាំមក​ និង​នៅ​មិនទាន់​​រក​ច្រកចេញរួចនេះ គឺបណ្ដាល​មកពីអ្នកនយោបាយខ្មែរគិតផលប្រយោជន៍​បុគ្គលនិងគ្រួសារច្រើនជាងប្រយោជន៍ជាតិ ហើយ​បញ្ហានេះនឹងជំរុញឱ្យកម្ពុជាបន្តខាតបង់។

តែ​​យ៉ាងណា​ លោកផ្ត​ល់ជាយោបល់ថា ដើ​ម្បីឱ្យកា​រប្រ​កួតអំណា​ចដើរលើ​គន្លងប្រ​ជាធិបតេយ្យ​ពិ​ត​ប្រាក​​ដ​ និង​ធា​​​នាបាន​នូវប្រយោជ​ន៍ជាតិ លុះណាតែ​អ្នកន​យោបាយហ៊ាន​កាត់ផ្ដា​ច់​ប្រព័ន្ធ​ចាក់​ស្រេះបែប​គ្រួសារ​និង​បក្ខ​ពួក​និយម។

លោកថា៖ «កាលណាគាត់គិតប្រយោជន៍ខ្លួនឯងធំជាងប្រយោជន៍ជាតិ គឺដំណើរការផ្សេងៗជាយន្តការ​បម្រើជាតិ បម្រើសាធារណជនហ្នឹង ត្រូវបានរារាំងហើយ អ៊ីចឹងនៅកម្ពុជា​យើង យើង​មាន​ប្រព័ន្ធ​សែស្រ​​​ឡាយបក្ខពួកនិយមហ្នឹងរឹងមាំមែនទែន»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែល​កំពុងគ្រប់គ្រងអំណាច លោក សុខ ឥសាន បាន​ច្រានចោល​ការ​លើកឡើង​នេះ ដោយ​​​ចាត់ទុកការលើកឡើងរបស់ក្រុមអ្នកឃ្លាំមើលទាំងនោះថា ជាការ​វា​យ​​​​តម្លៃ​បែបលម្អៀងខាងនយោបាយ។

លោកថា៖ «បើការបោះឆ្នោត ហើយគាត់វាយតម្លៃ អាហ្នឹងគាត់និយាយការពិត! ចុះនេះថាទុកមុនមួយអាទិត្យ អាណាដែលឮ? សួរមើលគាត់មានក្បួនទាយពីណាមក?»

វិធានការផាត់គណបក្សប្រឆាំងចេញពីឆាកនយោបាយជាង៤ឆ្នាំមកនេះ ជំរុញឱ្យមាន​ប្រតិកម្មពីសហគមន៍​អន្តរ​ជាតិ ជា​ពិសេសប្រទេសលោកសេរី ដែលពួកគេនៅតែទាមទារឱ្យមានវត្តមានគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ ចូលរួមប្រកួតការបោះឆ្នោតឡើងវិញ ដើម្បីធានាយន្តការប្រជាធិប​តេយ្យ។

ប្រធាន​អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី ផូលីន តាម៉េស៊ីស (Pauline Tamesis) បានសរសេរសារ​លើបណ្ដាញសង្គម កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២​ ថាអង្គការអន្តរជាតិមួយ​នេះមិន​​បាន​​ផ្ដល់​​ការ​​គាំទ្រ ឬចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ឆ្នាំ​២០២២​នេះ​ទេ តែ​នឹងបន្តតាមដានដោយយកចិត្តទុកដាក់។

សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២០ ខែឧសភា ក៏បានប្រកាសស្រដៀងគ្នានេះដែរថា ខ្លួននឹងមិនដាក់អ្នកសង្កេតការណ៍បោះឆ្នោតឃុំ​សង្កាត់ ​អាណត្តិ​ទី៥​ ឆ្នាំ២០២២​នេះ​ទេ ក៏​ប៉ុន្តែ​ពួក​គេ​នឹងបន្តតាមដានដោយយកចិត្តទុកដាក់ ចំពោះដំណើរការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជានេះ។

ក្រៅពីនេះ សភាសហភាពអឺរ៉ុបក៏បានអនុម័តលើញត្តិមួយថ្មីបន្ថែម​ទៀត ដោយ​អំពាវនាវឱ្យប្រទេសជាសមាជិកអឺរ៉ុបទាំង២៧ បន្តដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ដោយដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងពីកម្ពុជា ប្រសិនបើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃ​ទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ​២០២៣ខាង​មុខ​នេះ ត្រូវ​បាន​គេរកឃើញថា គ្មានភាព​សេរី ត្រឹមត្រូវ និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ