ប្រេងសាំង​ធម្មតា​ស្ថិត​នៅ​តម្លៃថេរ ខណៈ​ប្រេងម៉ាស៊ូត​ឡើង​២០០រៀល​ក្នុង​មួយលីត្រ

សកម្មភាពចាក់ប្រេងសាំងនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅក្រុងភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ (ហង់ សុខហុង)

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃលក់រាយ​ប្រេងសាំងធម្មតា ចាប់ពីថ្ងៃអង្គារ ដល់ចុងខែនេះ មានតម្លៃដដែល គឺ៥ ៨០០រៀល​ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតបានឡើងថ្លៃខ្ពស់ជាងមុន២០០រៀល​ក្នុងមួយលីត្រ​។

ក្នុង​សេចក្ដីជូនដំណឹងរបស់​ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០២២ ស្ដីពីតម្លៃលក់រាយ​ប្រេងឥន្ធនៈ​នៅតាមស្ថានីយ បាន​ឱ្យដឹង​ថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនានេះ តម្លៃលក់រាយប្រេងឥន្ធនៈ ត្រូវបានកំណត់៥ ៨០០រៀលក្នុង១លីត្រសម្រាប់​សាំងធម្មតា និង ៦ ៣០០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។

បើតាម​សេចក្តីជូនដំណឹងនេះ​ តម្លៃសាំងធម្មតានៅតម្លៃ៥ ៨០០រៀលក្នុង​១លីត្រដដែល ខណៈ​​ប្រេងម៉ាស៊ូតឡើងពី៦ ១០០រៀលក្នុងមួយ​​លីត្រ ទៅ ៦ ៣០០រៀលក្នុងមួយលីត្រ​ នេះបើធៀបនឹងតម្លៃលក់រាយប្រេងឥន្ធនៈ កាលពី១០ថ្ងៃមុន។

ជាមួយគ្នានេះដែរ សេចក្តីជូនដំណឹងនេះបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មិនមែនជាអ្នកកំណត់តម្លៃលក់រាយនៅកម្ពុជាទេ ដោយ​ក្រសួងគ្រាន់តែស្រង់តម្លៃឡើងចុះនៃប្រេងតាមទីផ្សារអន្ដរជាតិ។

ក្រសួងបន្តថា កន្លងមក ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ​និងមានការចែករំលែកពីក្រុមហ៊ុន​ប្រេងឥន្ធនៈនៅកម្ពុជា​ រដ្ឋាភិបាល​បាន​សម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ​នៅកម្ពុជា​ចំនួន៦,៥សេនដុល្លារ/លីត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ