លោក ហ៊ុន សែន បង្ហាញ​ជំហរ​ពី​ការ​មិន​ងាករេ​ពី​គន្លង​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ហេង សំរិន ប្រធានរដ្ឋសភា ចូលរួមក្នុងអង្គមិទ្ទិញអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​​ បាន​​បញ្ជាក់​​ជំ​ហរ​ថា​ ​បក្ស​កាន់អំណាចនៅតែ​បន្ត​ដើរ​លើ​មា​​គា៌​​​​​ប្រជា​​​ធិ​បតេ​យ្យនិង​​នី​តិ​រដ្ឋ​ដោ​យឥ​​ត​​ងាក​រេ ​ស្រ​បតា​មប​រិ​បទ​សង្គ​មកម្ពុ​ជា​ ដើ​ម្បីឆ្លើយតបទៅនឹង​​បំណង​ប្រាថ្នា​រ​បស់ប្រជា​​ពលរដ្ឋ​ ដែល​​កា​​រប​ញ្ជាក់​នេះ​​ ស្រ​ប​​ពេលស​ហគមន៍អ​ន្តរជា​តិបន្តទា​មទារ​ឱ្យកម្ពុ​ជាស្តារ​ប្រជាធិបតេយ្យ​​ឡើង​វិញ ក្រោ​​​យ​​​មា​​​​​​ន​ការ​​រំ​លា​​យគណបក្សប្រឆាំង។

ក្នុងពិធី​​​​ប្រារព្ធខួ​​ប៧១​​ឆ្នាំ ​នៃថ្ងៃ​​​កំ​​ណើ​ត​​គណបក្សប្រជាជ​នកម្ពុជាដែលធ្វើឡើង​​​ក្នុង​រាជធានី​ភ្នំពេ​ញ នាថ្ងៃ​អ​ង្គារ​នេះ​ លោក​នា​​យក​រដ្ឋម​ន្ត្រី ហ៊ុន​​ សែន ថ្លែង​​ថា កា​រដែលប្រ​ជាពល​រដ្ឋ​បោះឆ្នោត​គាំ​ទ្រឱ្យគណបក្ស​នេះ​បាន​បន្ត​ដឹ​​​ក​​​នាំ​ប្រទេសជាបន្តបន្ទាប់រហូតដល់​បច្ចុប្បន្ន​ ដោ​យសារ​តែប្រ​ជាពលរដ្ឋ​​មាន​ជំនឿ​​លើការដឹ​​ក​នាំ​រប​​​ស់គណ​បក្សនេះ។

​លោកបន្ត​​ថា ជ័យជម្នះថ្មីទៀត​នៃកា​របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលបានបិ​ទ​បញ្ចប់ទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ កាន់តែបង្ហាញច្បាស់ថា ប្រជាជនកម្ពុជាត្រូវការគណបក្សនេះចាំបាច់ តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់​មូ​ល​ដ្ឋាន ហើយថាដំណើរបោះឆ្នោតនេះក៏បង្ហាញផងដែរពីគ្រឹះ​សន្តិភាព និងការចាក់គ្រឹះប្រជាធិបតេយ្យនៅកម្ពុជា។

លោកថា៖ «គ​ណ​បក្សប្រជាជ​ន​កម្ពុ​ជាបន្ត​ដើរ​ទៅ​មុខឥ​តងា​ករេ​លើមា​គា៌ប្រ​ជា​ធិបតេយ្យ​ សេរី​ព​ហុ​បក្ស​ និ​ង​នី​​តិ​រ​ដ្ឋ ដែ​ល​ស្រ​បទៅនឹ​ងប​រិ​បទសង្គម​កម្ពុ​ជា ​​និង​ឆ្លើយ​តប​ទាំ​ងស្រុ​ង​ទៅនឹ​ងបំ​ណងប្រាថ្នាដ៏​ពិសិ​ដ្ឋ​រ​ប​ស់ប្រ​ជា​ជន​»។​​

​អតីត​តំណាង​រាស្ត្រគ​ណប​ក្សប្រឆាំង​ ដែលប​ច្ចុប្ប​ន្នជា​អនុ​ប្រធាន​ប​ណ្ដោះអាស​ន្នគណ​ប​ក្សកែ​ទម្រ​ង់កម្ពុ​ជា​ លោ​ក អ៊ូ​ ច័ន្ទរ័ត្ន កត់​សម្គាល់​ថា សាររ​បស់មេ​ដឹក​នាំបក្សអំ​ណាចពេលនេះ ហាក់ស៊ីចង្វាក់គ្នាទៅនឹងការជំរុ​ញ​​របស់​សហគមន៍អន្តរជាតិដែលច​​ង់​ឃើញកម្ពុជា​​វិល​ទៅស្តារប្រជាធិបតេយ្យ​ឡើង​វិញ ក្រោយគណបក្សប្រ​ឆាំ​​ងធំមួយមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេសត្រូវបានគេរំលាយ។

ប៉ុ​​​ន្តែ​លោកចោ​ទសួរថា​ តើសារ​នេះ​ជាការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈពិត​ដើម្បីស្តារប្រជាធិបតេយ្យ ឬជាសា​​រ​នយោ​បាយដើម្បីបន្លំភ្នែកជាតិនិងអន្តរជា​តិ ដូច​​បញ្ហាដែលបានកើតឡើង៥ឆ្នាំមកនេះ។

លោ​​កថា៖ «​ខ្ញុំដូច​នៅចាំ​បាន​ថា​ មិនមែន​​មា​​ន​តែ​​ម្ត​ង​​នេះទេ ដែល​មេដឹ​កនាំគ​ណបក្សប្រ​ជា​ជនយល់ស្របថាត្រូ​វតែធ្វើ​​ទៅតា​មរដ្ឋធ​ម្មនុញ្ញ ដែលចែងថា​ ប្រទេស​កម្ពុ​ជាត្រូ​វតែអនុ​វត្តគោលកា​រណ៍ប្រជាធិបតេយ្យសេរីពហុ​បក្ស​​​នោះ។ ​ប៉ុន្តែយើងដឹ​ង​​ទាំង​អ​ស់គ្នា​ថា ប៉ុ​ន្មា​នឆ្នាំ​មុ​ននេះ គណ​បក្ស​មួ​យ​ត្រូ​វ​រំលា​យ​បាត់​​ទៅ។ ​ហើ​យក​ន្លង​​ម​​ក​​​​ ​៥​ឆ្នាំនេះ គណ​បក្ស​ប្រជា​ជន​ដឹក​នាំរ​ដ្ឋាភិបាលម្នាក់​ឯង ​ស​ភាម្នាក់​ឯង​ ព្រម​ទាំង​មាន​ឥទ្ធិ​ពលម​ក​លើ​​ប្រព័​ន្ធ​តុលាកា​រទៀ​ត»​។

​ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើ​ម្បីអភិ​វឌ្ឍន៍ និងស​ន្តិភាព​ លោ​ក យ​ង់ ​គិមអេង យល់ឃើញ​ថា បើទោះជាមានការបញ្ជាក់តាមរយៈ​​សាររបស់​​មេដឹកនាំបក្សកាន់អំណាចនេះ ប៉ុន្តែ​លោក​​នៅតែមាន​ក្តីបារម្ភពីការរួមតូចនៃលំហប្រជាធិបតេយ្យនៅកម្ពុជា ដោយសម្អាង​​ថា ដរាបណាសេរីភាពអ្នកសារព័ត៌មាន សង្គមស៊ីវិល និង​ក្រុមអ្នកនយោបាយជំទាស់ មិនត្រូវបានធ្វើឡើងក្រោ​​​មការអនុវត្តជាក់ស្តែងនោះទេ។

លោកថា៖ «រឿងសំខាន់មួយទៀត ក្នុងដំណើរការប្រជាធិបតេយ្យនេះ វាសំខាន់ខ្លាំងណាស់ក្នុងការលើកក​ម្ពស់​​តួនាទីបក្សប្រឆាំងនៅក្នុងការចូលរួមអភិវឌ្ឍ​ប្រទេសជាតិ តាមរយៈការត្រួតពិនិត្យអំណាច ពីព្រោះថា ​កាល​​ណា​គាត់​ធ្វើការត្រួតពិនិត្យអំណាច​បាន​ជាមួយ​នឹង​គណបក្សកាន់អំណាច វាធ្វើឱ្យដំណើរការប្រជាធិប​តេយ្យ វាដំណើរការ​ល្អ ហើយ​វាធ្វើឱ្យអភិបាលកិច្ចមូលដ្ឋានហ្នឹង វាដំណើរការទៅបានល្អដែរ»។

សហភាពអឺរ៉ុប កាលពីចុងឆ្នាំ២០២០ បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាង លើកលែងតែអា​វុធ​​ហៅ (EBA)» ២០ភាគរយពីកម្ពុជា មុនកាលកំណត់ ដោយ​សម្អាង​ថា សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ​ និង​សិ​​ទ្ធិ​ការ​ងារ ​ជាដើម ត្រូវបានរំលោភបំពានជាប្រព័ន្ធ។

នៅប៉ុន្មាន​ខែ​មុន​នេះ សភា​អឺរ៉ុបបានព្រមានថ្មីទៀតថា កម្ពុជា​នឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ​ទាំងស្រុង បើ​​ក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៣ខាង​មុខ លំហប្រជាធិបតេយ្យនៅកម្ពុជានៅតែបន្តរួមតូច ជាពិសេ​សសិទ្ធិ​ចូលរួមប្រកួតការបោះឆ្នោតឡើងវិញ​របស់គណបក្សប្រឆាំង ដើម្បីឱ្យការបោះឆ្នោត​ដំណើរការទៅ​ដោ​​យសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ