បទសម្ភាសន៍៖ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​រង​ការ​រិះគន់​ថា កាត់​បន្ថយ​អំណាច​បក្ស​ប្រឆាំង​នៅ​ក្នុ​ង​សភា​

លោក វណ្ណ ប៊ុនណា អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ

សេចក្តី​ស្នើនៃ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តីពី​ការ​ធ្វើ​វិសោធនកម្ម​ មាត្រា​ចំនួន​៦ នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា​ចំនួន​២ទៀត​នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម ត្រូវ​បាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ សម្រេច​ជា​ឯកច្ឆ័ន​ហើយ កាលពីថ្ងៃទី១៣ ខែកក្កដានេះ។

ការស្នើ​ដោយ​គណៈរដ្ឋមន្រ្តីនេះ នឹង​បើក​ផ្លូវ​ឱ្យ​សភាឯកបក្ស​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​សើរើ​ មាត្រាទាំង​៨ ដើម្បី​ពិនិត្យ​ឡើងវិញ ក្នុង​ទ្រង់ទ្រាយ​ធំ លើក​ទី១០​នេះ ត្រូវ​បាន​បញ្ជាក់​ថា ធ្វើឡើង​ដើម្បី​ធានា​នូវ​ស្ថេរភាព​ស្ថាប័នជាតិ ហើយ​ក៏មិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របប​រាជា​និយម អាស្រ័យ​រដ្ឋធម្មនុញ្ញដែរ​។

ប៉ុន្តែ​គោលបំណង​នៃ​ការធ្វើវិសោធនកម្មនេះ បែរជា​ត្រូវ​រង​ការ​រិះគន់​ពី​គណបក្សក្រៅ​រដ្ឋាភិបាល​ទៅវិញថា ការសើរើ​មាត្រា​ទាំងនោះ មិនមែន​ជួយ​ឱ្យជាតិខ្លាំង​ទេ ផ្ទុយ​ទៅវិញ នឹង​រឹតតែ​ធ្វើឱ្យបក្ស​កាន់អំណាច​មាន​ឥទ្ធិពល​លើសលប់​ទៅលើ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់​កំពូល​​ថែម​ទៀត។​

សូមទស្សនាបទសម្ភាសន៍ រវាងលោក ម៉ម មុនីរតន៍ ជាមួយលោក វណ្ណ ប៊ុនណា អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ ដែលមានសេចក្តីដូចតទៅ៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ