សង្គមស៊ីវិល​បារម្ភ​ថា​កម្ពុជា​នឹង​ក្លាយ​ជា​ដែនដី​លាងលុយ បើ​មិន​ពង្រឹង​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស

ទិដ្ឋភាពតាមដងវិថីមួយកន្លែងក្នុងខេត្តព្រះសីហនុ អំឡុងពេលមានការរាតត្បាតកូវីដ១៩ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

អ្នកឃ្លាំមើ​លមួយចំនួ​នបង្ហា​ញ​​ការ​ព្រួយបារម្ភ​ថា ក្រុមឧ​ក្រិដ្ឋ​ជន​​នឹ​ង​ប្រើ​ប្រាស់​ប្រ​ទេស​កម្ពុ​ជា​ធ្វើជា​ដែ​​​​ន​​​ដី​​​​​ស​ម្រាប់លា​ងលុយ​​ខុសច្បាប់ បង្ក​ជា​ឧបសគ្គ​ដល់ប្រព័ន្ធធនាគារ សេដ្ឋកិច្ច និងការទា​​ក់ទាញអ្នកវិនិយោគ បើក​​ម្ពុជាមិ​នអា​ច​រើខ្លួ​ន​ពី​បញ្ជី​ខ្មៅ​នៃ​ការជួញដូរមនុ​ស្សរបស់អាមេរិក​​​​​​​​​បាន​ទេនោះ​។​

ក​ង្វ​ល់​នេះបានកើត​ឡើង​​ក្រោយ​ពីស​ហ​រដ្ឋអា​មេ​រិ​ក ​កា​លពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០​២២​នេះ ​បាន​ចេ​ញរ​បា​​​​យ​​​កា​រណ៍​ថ្មី​មួយដា​ក់​ប្រទេ​ស​មួ​យចំនួ​នក្នុ​ង​ប​ញ្ជីខ្មៅនៃកា​រជួ​ញ​ដូ​រ​​ម​នុស្ស​របស់ខ្លួន​ ​ក្នុ​ងនោះ​មាន​ទាំ​ង​កម្ពុ​ជាផ​​​​ង​ដែរ។​

​វិធានការនេះ ​នាយ​​ក​ប្រតិ​បត្តិ​អង្គ​ការត​ម្លាភាព​កម្ពុជា លោក​ ប៉ិច​ ពិ​សី ​មើលឃើញ​​ថា ​ចំណា​ត់ថ្នាក់នេះ​​បានប៉ះពា​ល់ដល់មុខមា​ត់កម្ពុជា​ ដែលត្រូ​វបាន​គេចា​ត់ទុ​កថា​ ក​ម្ពុជា​ជា​ជ​ម្រ​ក​នៃក្រុ​មឧ​ក្រិដ្ឋជ​នអ​ន្ត​រ​ជាតិ​​ប្រើ​ប្រាស់​​ជា​​ទី​​ផ្សារ​សម្រាប់ជួញដូរមនុស្ស។

លោកគិតថា បញ្ហានេះ​នឹងបង្កឱ្យមាន​​បទឧ​ក្រិដ្ឋ​ច្រើន​ទៀតអាច​នឹង​កើត​ឡើង​នៅ​កម្ពុជា បើរដ្ឋាភិបាលមិនពង្រឹងវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។

លោក ពិសី គូសបញ្ជាក់ថា បើបញ្ហានេះនៅតែបន្តអូសបន្លាយ ផលលំបាកធំមួយទៀតរបស់កម្ពុជានោះ គឺ​ឧក្រិដ្ឋ​ជន​នឹង​​ប្រើ​​​​ប្រាស់​​ដែ​នដីក​ម្ពុជាធ្វើជាកន្លែ​ងលាងលុយខុសច្បាប់​ ដោ​យ​ពួកគេ​តែង​​តែ​ប្រើប្រាស់ម​ធ្យោ​បា​យ​ទុច្ចរិត ​​​​ដើម្បីបា​ន​​ចំ​ណូល​ ហើយ​​លា​​ងលុ​យ​ខុ​សច្បាប់ទាំងនោះ​ពីរូ​បភាពប្រព្រឹ​ត្តប​ទ​ល្មើស ទៅ​ជាលុ​យដែ​ល​ទទួលស្គា​​ល់ដោ​​យយ​ន្តកា​រ​ហិរ​​ញ្ញវ​ត្ថុ​អ​ន្តរជា​តិ។

បញ្ហានេះ លោកបារម្ភថា កម្ពុជានឹងធ្លាក់ទៅក្នុងបញ្ជីខ្មៅនៃប្រទេសលាងលុ​យ​មួយកម្រិតទៀត ខណៈកម្ពុជាពេលនេះត្រូវបានគេដាក់ក្នុងបញ្ជីប្រផេះ ឬប្រទេសតាមដាននៃការលាងលុយ​ខុស​ច្បាប់។

លោកថា៖ «កាលណាប្រទេសយើងមានការជាប់ពាក់ព័ន្ធទៅហ្នឹង គឺជាអូតូម៉ាទិកតែម្ដង គឺយើងអាចជាដែនដី​មួយ​ដែល​មាន​ហានិភ័​យនៅក្នុង​ការ​ជាប់​ពាក់​ព័ន្ធនៅក្នុងការលាងលុយកខ្វក់ ​[លុយខុសច្បាប់] ដែលអាហ្នឹង​ជា​បញ្ហាមួ​យ​ធំ​ណាស់​ដល់​ចរន្តនៃការវេរលុយចេញចូលកម្ពុជា»។

បើតាម​លោក ប៉ិច ពិសី បញ្ហានេះ​ កម្ពុជានឹងបាត់ឱកាសក្នុងការទាក់ទាញ​អ្នកវិនិយោគដែលមានសក្ដានុពល​ ដែល​មាន​ស្តង់ដារ និង​មានបញ្ហាផ្ទេរ​ប្រាក់ពី​កម្ពុជា​ទៅក្រៅប្រទេស និងពីក្រៅប្រទេស​មក​កម្ពុជា តាមយន្ត​ការ​ហិរញ្ញវត្ថុអន្តរជាតិ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍​​ និងសន្តិភាព លោក យង់​ គិមអេង​ យល់​ថា បើក​ម្ពុជា​​មិ​ន​​អា​ច​​ទ​ប់ស្កា​ត់បញ្ហា​នេះបានទេ​ នឹងប៉ះពា​ល់​​ដ​​ល់វិស័យធនាគារ សេដ្ឋកិច្ច និងវិនិយោគ ដែលបញ្ហានេះ លោកផ្តល់ជាយោបល់ថា ​​រដ្ឋាភិ​បាលត្រូវហ៊ា​នវះកាត់​មន្ត្រី​ពុក​រលួយ ទើបអាចទប់ស្កាត់បាន។

លោក​ថា៖ «យើងព្យាយាមពង្រឹងវិស័យតុលាការឱ្យខ្លាំង និងដាក់ទោសទណ្ឌឱ្យបានច្បាស់លាស់សម្រាប់អ្នកដែលមាន​​ការពាក់​ព័ន្ធ​ផ្សេងៗហ្នឹង​ ត្រូវហ៊ា​នដាក់ទោស​ទណ្ឌដោ​យមិនយោ​គយល់ ​ធ្វើបា​នហើយ»។​

​សាស្ត្រា​​ចារ្យវិទ្យា​សា​ស្ត្រនយោ​បា​យ លោ​ក ឯម សុ​វណ្ណរ៉ា ​មានប្រសាសន៍ថា​ កម្ពុជាត្រូវបា​នសហរដ្ឋអា​មេរិ​ក​ដាក់​ក្នុ​ង​បញ្ជីប្រផេះ​ តា​មដា​ន​រយៈ​ពេល៤ឆ្នាំ​មកហើយលើការជួញដូរមនុស្ស មុន​ធ្លាក់​​ក្នុងបញ្ជីខ្មៅដូច​​ពេល​នេះ។ លោក​យល់ថា ផ្នែក​មួយ​នៃបញ្ហានេះអាចមកពីគេមើលឃើញថា កម្ពុជាខ្វះឆន្ទៈក្នុងការប្តេជ្ញាចិត្ត ដើម្បីប្រ​យុទ្ធ​ប្រឆាំង​ការ​ជួញដូរមនុសុ្ស ដូ​​ចអ្វីដែ​លកម្ពុ​ជា​បា​ន​សន្យាឬផ្តល់​សច្ចា​​ប័​ន​ក្នុង​ក្រ​បខណ្ឌអ​ន្តរ​ជាតិ​​​។

លោក​​ថា៖ ​«យើង៤​ឆ្នាំហើយ​នៅក្នុងបញ្ជីប្រផេះ​ អ៊ីចឹង​បើ​ឆ​​ន្ទៈពិតប្រាកដ យើងអត់បានធ្វើទេ ​​​វាអាចចូលទៅ​ក្នុង​ប​ញ្ជីលាង​លុយកខ្វក់ បញ្ជីខ្មៅហ្នឹងទៀត អាហ្នឹងធ្ងន់ធ្ងរជាងអា EBA​​​​​ [ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប] និង GSP ​[ប្រព័​ន្ធអ​នុគ្រោះពន្ធ​របស់សហរដ្ឋអាមេរិក] ហ្នឹង​​ទៀត»។

​ការ​ដាក់កម្ពុជា​​​ក្នុ​​ងបញ្ជីខ្មៅនៅ​ពេលនេះ​ ត្រូវ​បាន​សហ​រដ្ឋ​​អា​មេរិក​ស​ម្អា​ង​ថា​ ​​កា​រ​ជួញ​ដូរ​​ជនបរទេស​​​ចូល​មក​​ក្នុង​​ប្រទេស​កម្ពុជាកំពុ​ង​មានការ​កើ​នឡើង ក៏ដូចជាការរំលោភ​បំពាន​ផ្សេង​​ទៀតពាក់ព័ន្ធនឹងវិស័យការងារ ពលករ​ចំណាក​ស្រុក ហើយ​​ម​ន្ត្រី​​​មួ​យ​ចំនួន​សម​​គំនិត​ក្នុង​​ប្រតិ​បត្តិ​ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។

តែយ៉ាង​ណា ក្រៅពីដាក់កម្ពុជាក្នុងបញ្ជីខ្មៅ ក្រសួងការបរទេសអាមេរិកក៏​បាន​អំពាវ​នាវ​ឱ្យ​កម្ពុជាបង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​អនុវត្ត​ច្បាប់ប្រឆាំងនឹងប្រតិ​បត្តិ​ការឆបោកតាម​អ៊ីនធឺណិត រួមទាំង​ការចោទប្រកាន់ពីការ​​ងារ​ដោយ​បង្ខំ និង​ប្រឆាំង​នឹង​មន្ត្រី​ដែល​សម​គំនិ​ត​ក្នុង​ប្រតិបត្តិការឆបោកនេះ និងឧក្រិដ្ឋកម្មជួញដូរដែលពាក់ព័ន្ធ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងពិធីមួយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២២នេះ បាន​បង្ហាញការ​ខក​ចិត្ត​ការដែលសហរដ្ឋអាមេរិក​ដាក់កម្ពុជាក្នុងចំណោមប្រទេសដែលថាគ្មានឆន្ទៈ​ទប់​ស្កាត់​ការ​ជួញដូរ​មនុស្សបែប​នេះ ខណៈលោកថា ក្រុម​ការងាររបស់រដ្ឋាភិបាលបានសហការជាមួយក្រុមអង្គការសង្គម​ស៊ីវិល​ជាដៃ​គូ រួមទាំងសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់បទល្មើសនេះ។

យ៉ាង​ណា លោក ស ខេង បង្ហាញការ​តាំង​ចិត្ត​បន្តស្វែងរកមូលហេតុនៅពីក្រោយបញ្ហានេះ ដើម្បីធ្វើការកែលម្អ​ចំណុចសេស​សល់ ដោយ​សម្អាង​ថា ចំណាត់ថ្នាក់នេះអាចជាការបើកផ្លូវមួយ​ឱ្យកម្ពុជារងនូវការដាក់ទណ្ឌ​កម្ម​ផង​ដែរ។

លោកថា៖ «ខ្ញុំសូមបញ្ជាក់ថា យើងនៅតែមានឆន្ទៈ ហើយនិងរឹតបន្តឹងកិច្ចការនេះ ខ្ញុំនឹងរួមជាមួយសហការី ដើ​ម្បីត្រួតពិនិត្យឱ្យបានហ្មត់ចត់ថា តើនៅសល់បញ្ហាអី? ហើយមូលហេតុអីបានវាទៅអ៊ីចឹង?»

យ៉ាងនេះក្តី អ្នកជំនាញនយោបាយ លោក ឯម សុវណ្ណរ៉ា ផ្តល់ជាទស្សនៈ​ថា កម្ពុជាអាចចេញផុតពីបញ្ហានេះបាន​ បើអ្នកនយោបាយកាន់អំណាចគិតប្រយោជន៍​ជាតិ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់​ ដោយ​ឈរលើ​យ​ន្ត​កា​​រអន្តរជាតិ មិនសម្អាងតែលើស្តង់ដា​រកម្ពុជា ទាំង​វិធាន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស ទប់​ស្កា​​​ត់ប​​ទល្មើសគ្រឿងញៀន ការលើ​កក​ម្ពស់សិ​​ទ្ធិ​ម​​នុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាដើមនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ