ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២៩ករណីបន្ថែមទៀតកាលពីថ្ងៃម្សិលមិញ ខណៈអ្នកជំងឺចំនួន១៩នាក់ បានជាសះស្បើយ។
សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ថ្មី ដែលបានរកឃើញទាំង២៩នាក់នោះជាការឆ្លងវីរុសប្រភេទអូមីក្រុង ក្នុងនោះមាន៩នាក់ជាករណីដែលស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។
ចំណែកអ្នកជាសះស្បើយវិញ ក្រសួងថាមានចំនួន១៩នាក់ ខណៈមិនមានករណីស្លាប់នោះទេ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១៣៦ ៩៣៧នាក់ ក្នុងនោះជាសះស្បើយ១៣៣ ៦២៧នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕