រដ្ឋាភិបាលស្នើសិទ្ធិមនុស្ស UN ធ្វើរបាយការណ៍ «ឱ្យមានតុល្យភាពយុត្តិធម៌និងត្រឹមត្រូវ»

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួបពិភាក្សាការងារជាមួយលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅទីស្តីការក្រសួងយុត្តិធម៌ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងយុត្តិធម៌)

​​រ​ដ្ឋ​ម​​ន្ត្រីក្រ​សួ​ងយុត្តិធ​ម៌​ លោក​​ កើត រិ​​ទ្ធ ​បាន​​ស្នើទៅ​​អ្ន​កជំ​​​នាញសិទ្ធិ​ម​​នុស្ស​អង្គការសហប្រជាជាតិ (U​N)​ ​ធ្វើ​​រ​បា​​​​​​​​​យកា​​រណ៍​​​​ឱ្យ​មាន​តុ​ល្យ​ភា​​ព ​​យុត្តិធម៌​​ និងត្រឹមត្រូ​វ ​ដូចកា​​រខំ​​ប្រឹ​​​ងប្រែ​ង​រ​បស់រ​​ដ្ឋា​ភិបា​​លកម្ពុជា​​ ​ខ​​ណៈប​ញ្ហា​​នេះកំពុ​ង​រ​ង​កា​​​​រ​​​ចោ​​​​​​​​ទថា ​​ស្ថា​នភា​ពសិ​ទ្ធិម​នុស្ស​​​​និង​លំហន​យោ​បា​​​យ​​កា​ន់​តែ​រួ​​មតូ​ច។​​

ការជំរុញនេះធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងជំនួបពិភាក្សាទល់មុខរវាងអ្នកជំនាញសិទ្ធិមនុស្ស UN លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ។ នេះបើតាមគេហទំព័ររបស់ក្រសួងយុត្តិធម៌។

លោក កើត រិទ្ធ បានលើកឡើងថា បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងលើកិច្ចការពារនិងលើកស្ទួយសិទ្ធិមនុស្ស ដើម្បីជាប្រយោជន៍ស​ម្រា​ប់​ប្រជាជាតិកម្ពុជា ។

បញ្ហានេះលោកស្នើទៅលោក វីទិត៖ «រៀបចំរបាយការណ៍ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរ​ប​ស់​​លោ​កមកកា​ន់​​កម្ពុ​​ជានេះ ឱ្យមានតុល្យភាព យុត្តិធម៌ និងត្រឹមត្រូវ ព្រមទាំងឆ្លុះបញ្ចាំងផងដែរអំពីស្ថានភា​​ពជាក់ស្តែងរបស់កម្ពុជា»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃសុក្រនេះ ឱ្យដឹងបន្ថែមថា ការលើកឡើងបែបនេះចង់បង្ហាញថា បញ្ហាសិទ្ធិមនុស្សគ្មានប្រ​ទេ​ស​​ណា​ធ្វើបានល្អឥតខ្ចោះនោះទេ ដោយផ្អែកទៅលើតថភាពនៃប្រទេសរៀងៗខ្លួន។

លោកគូសបញ្ជាក់ថា របាយការណ៍មានតុល្យភាព ត្រឹមត្រូវ និងយុត្តិធម៌ សម្រាប់អ្នកធ្វើការលើវិស័យសិទ្ធិមនុស្ស វាគួរនិយាយអំពីជំហានវិជ្ជមានផងដែរ ក្រៅពីបង្ហាញប​​ញ្ហា​ប្រឈមនិងចំណុចខ្វះខាតនោះ។

លោកថា៖ «កិច្ចការពារនិងលើកស្ទួយការពារសិទ្ធិនេះ មិនមែនដើម្បីផ្គាប់ចិត្តនរណាម្នាក់នោះទេ គឺដើម្បីប្រ​​ជាជា​តិខ្លួនឯង។ អ៊ីចឹងបើរបាយការណ៍ខ្វះតុល្យភាព វាហាក់បំបាក់ទឹកចិត្តដល់អ្នកដែលធ្វើផ្ទាល់ និងអ្នកដែ​លខំ​ប្រឹងប្រែង»។

លោកបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏ចង់ឃើញអ្នកធ្វើការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលស​ហ​​កា​រដាក់បញ្ហាលើតុ ដើម្បីដោះ​ស្រាយរួមគ្នា ជាជាងចេញរបាយការណ៍បន្តុះបង្អាប់។

អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ លោក វីទិត មុនតាប៊ន ក្នុងដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជាពេលនេះ បានចំណាយពេលជាង១០ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

បេសក​កម្មនេះ លោក វីទិត បានជួបតំណាងអង្គការសង្គមស៊ីវិល ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល ជួបមេដឹកនាំបក្សប្រឆាំងដែលតុលាការហាមធ្វើនយោបាយ លោក កឹម សុខា និងជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក អ៊ាង សុផល្លែត ជំនួយការនា​យ​​ករដ្ឋមន្ត្រី បា​ន​​ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៦ ខែសីហា ក្រោយជំ​នួបរវាងលោក​ ​ហ៊ុន សែន​ និងលោក វីទិត ថាមេដឹកនាំកម្ពុជាបានស្នើ​ឱ្យ​អ្នកជំ​​នា​ញសិទ្ធិមនុស្សអន្តរជាតិ​រូប​នេះ​ ​ធ្វើ​របាយការណ៍​ឱ្យ​មា​​​ន​​​​ភាព​ត្រឹ​​​​មត្រូវ ​តម្លាភាព ​និង​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​ជាក់​ស្តែ​​ង​នៃ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

នាយិកាប្រតិបត្តិ​​​មជ្ឈម​ណ្ឌលសិ​ទ្ធិម​នុស្សកម្ពុ​ជា លោ​ក​ស្រី​ ច​ក់​ សុភា​ព​ ​លើក​ឡើ​ងថា ស្ថាន​ភាព​សិទ្ធិមនុ​ស្សបច្ចុ​ប្ប​ន្ន ​មហា​ជ​ន​ក៏​អា​ចវា​យតម្លៃបាន​ដែរ​ ដូចជា​ករណីចា​ប់ខ្លួន​​សក​ម្មជ​នដីធ្លី ​បរិស្ថាន នាពេ​លកន្លងទៅ ខណៈពួកគេតវ៉ាដោយសន្តិវិធី បញ្ហា​​វិវាទការ​ងារនៅក្រុមហ៊ុន​​ណាហ្គាវើលដ៍ លំហសង្គមស៊ីវិល ការឃាត់ខ្លួនអ្នក​កាសែតនិងសកម្មជនបរិ​​ស្ថានសរុប៩នាក់ថ្មីៗនេះ ដោយគ្រាន់តែពួកគេចុះទៅថតរូបដាំកូនឈើនៅភ្នំតាម៉ៅ ជាដើម។

​​​បញ្ហានេះ ​លោក​ស្រី​​​​ថា ​បើរដ្ឋា​ភិបាលនៅតែ​ប្រកា​ន់​ឥរិយាប​ថច្រានចោល​​​មិន​ទទួ​លស្គាល់ការពិត កម្ពុជានៅតែប្រឈម​បញ្ហាសិ​​ទ្ធិ​ម​នុស្ស មិន​អាចដោះស្រា​យបាន។

លោកស្រីផ្តល់ជាយោបល់ថា ជាដំណោះស្រាយ ​​រដ្ឋាភិបា​លចាំ​បាច់ត្រូ​វឈ​រលើគោល​ការណ៍នីតិរ​ដ្ឋ អនុ​វ​ត្តឱ្យ​បានពេ​ញលេញតាម​​​​រ​ដ្ឋ​ធ​ម្មនុញ្ញ និងគោលការណ៍សកល​ស្តីពី​​សិទ្ធិមនុស្សដែលក​ម្ពុជាទទួលស្គាល់​។

​លោកស្រីថា៖ «បើសិនជាយើង [រ​ដ្ឋាភិ​បាល] មាននូវ​ស្មារតីទៅតា​មរដ្ឋធម្មនុញ្ញ ហើយនឹងគោលការណ៍សិទ្ធិមនុ​​ស្សអន្តរជាតិនេះ ខ្ញុំគិតថា មិនគួរ​មា​នអី​ដែលយើងច​ម្រូងចម្រាស ​ឬខ្វែង​គំនិ​តគ្នាទេ​។ ដោយឡែក ​នៅពេលដែ​​​​លយើងព្យាយាមការពារ ព្យាយាមប​ក​ស្រាយទាំ​ងបំ​ពានខុ​សពី​គោលការណ៍​ទេ ដែល​ធ្វើឱ្យមានភា​ពច​ម្រូ​​ង​​ច​ម្រា​ស»​។

សាស្ត្រាចារ្យវិទ្យាសាស្ត្រន​យោ​បាយ​ លោក ឯម​ សុវ​ណ្ណរ៉ា កត់​សម្គាល់ថា ​របាយកា​រណ៍រ​បស់អ្ន​កជំនាញសិ​ទ្ធិមនុស្ស​អន្តរ​​ជាតិ ​ពិ​តជា​ងរបា​យការ​ណ៍​​រដ្ឋាភិបា​ល បើ​គេផ្អែ​កលើស្ថានភាពសិ​ទ្ធិ និ​​ងលំហ​នយោបា​យនៅ​​កម្ពុជា​​នាពេល​​បច្ចុ​ប្បន្ន​។

លោក​គិត​ថា ​រប​ត់នយោបាយបែ​បនេះ​ ​វា​នឹ​ងប​ន្តឱ្យ​កម្ពុជាខាតប​ង់ បើទោះជារដ្ឋាភិបា​លមិនទាន់ព្រួយបា​រម្ភពី​ចំណាត់ការរ​បស់អង្គ​ការសហ​ប្រជាជា​​តិ​ខាងសិ​ទ្ធិមនុស្សនេះក្តី​។

​លោកថា៖ «អ្វីដែលអង្គការសហប្រជាជាតិ ឬរិះគន់អំពីបរិយាកាសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា នេះជា​ជំហានសកលមួយ ហើយបណ្តាប្រទេសលោកខាងលិចមួយចំនួន ដូចសហរដ្ឋអាមេរិក និងស​​ហគមន៍អឺរ៉ុបហ្នឹង អាចដាក់សម្ពាធតាមក្រោយ អានេះជាចរន្តមួយដែលវាកើតឡើងនៅអនាគតកាល»។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប តាមរយៈតំណាងរបស់ខ្លួន ក្នុងដំណើរមកកាន់កម្ពុជា នាកិច្ចប្រជុំអាស៊ានថ្មីៗនេះ បានជំរុញជាថ្មីទៀតឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសិទ្ធិធ្វើនយោបាយរបស់ពលរដ្ឋ រួមទាំងមេដឹ​ក​នាំ​គណបក្សប្រឆាំងមុនការបោះឆ្នោតជាតិ​ឆ្នាំ២​០​២៣មកដល់ ដើម្បីឱ្យការបោះឆ្នោតដំណើរការទៅដោយសេ​រី ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យឡើងវិញ។

បញ្ហា​នេះ ភាគីទាំងនោះសម្តែងការព្រួយបារម្ភ​​ថា ការវិវត្តស្ថានភាពសិទ្ធិមនុស្ស និងលំហនយោបាយនៅក​ម្ពុ​ជា កាន់តែរួមតូចផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ