ករណីផ្ទុះអាវុធស្លាប់ជនជាតិចិន៣នាក់នៅខុនដូហ្គោលក្លាស ត្រូវបានសង្ស័យថាជាករណីបាញ់សម្លាប់គ្នារួចធ្វើអត្តឃាតខ្លួនឯង

ខុនដូហ្គោលក្លាស ស្ថិតក្នុង​​សង្កាត់​​បឹង​​កេង​កង​១ រាជ​ធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។

ជនជាតិ​ចិន​ចំនួន​៣​នាក់​ត្រូវ​បាន​​ប្រទះ​ឃើញ​ដេក​ស្លាប់​ ​កាល​ពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ២០២២ នៅខុនដូហ្គោលក្លាស ស្ថិតក្នុង​​សង្កាត់​​បឹង​​កេង​កង​១ រាជ​ធានីភ្នំពេញ។

លោក សាន សុខ​​សីហា អ្នក​នាំ​ពាក្យ​​ស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ ​មាន​ប្រសាសន៍នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ថាសាក​សព​​ជន​ជាតិចិ​នទាំង​​៣​នាក់​នោះ រួម​​មាន​​ឈ្មោះ ហ្សៅ លីង (Xiao Ling) អា វ៉ី (Ah Wei) និង អា ហុង (Ah Hong) ដែលពួកគេ​​មានអាយុ​ប្រមាណ៣០ឆ្នាំ។ 

លោក​បន្តថា កាំភ្លើងខ្លី​មួយ​ដើម ត្រូវ​បាន​​រក​ឃើញ​នៅ​​កន្លែង​​កើត​ហេតុ ហើយតាមការវិនិច្ឆយ​បឋម​ បង្ហាញ​ថា ជាករណីបាញ់សម្លាប់គ្នា រួចធ្វើអត្តឃាតខ្លួនឯង។

លោក​បន្ត​​ថា​៖ «​សាកសព២នាក់ត្រូវ​បាន​​បាញ់​ជាច្រើនគ្រាប់មកលើខ្លួនរបស់ពួកគេ ចំណែក​​ម្នា​ក់​ទៀត​​​បាញ់​​ចំ​​ក្បាល​។ របាយការណ៍​បឋម​និយាយ​ថា ពួក​គេ​បាញ់សម្លាប់​គ្នា ហើយ​មិន​ពាក់ព័ន្ធ​នឹងអ្នកផ្សេងឡើយ។ បុរស​ជនជាតិចិន​បានបាញ់​សម្លាប់​មនុស្ស​ទាំង​២នាក់​នោះ​ បន្ទាប់មកបាញ់​សម្លាប់​ខ្លួន​ឯង»។

លោក​បន្ថែមថា បន្ទាប់ពីធ្វើ​កោសលវិច័យ​រួច សាកសពទាំងនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ហើយ​សមត្ថកិច្ច​កំពុង​ស្វែងរក​ក្រុម​គ្រួសារ​សព៕


បកប្រែ និងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Crime Briefs: Casino Mob Beating, BKK 1 Murder-Suicide

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ