រយៈពេល​១សប្ដាហ៍​ខាងមុខនេះ កម្ពុជា​នឹង​មាន​ភ្លៀងធ្លាក់​កម្រិត​មធ្យម​ទៅ​បង្គួរ

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា អាកាសធាតុនៅកម្ពុជានឹងមានភ្លៀងធ្លាក់កម្រិតមធ្យមទៅបង្គួរ ដោយសារកម្ពុជាទទួលរងនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ ក្នុងកម្រិត​ពីខ្សោយទៅមធ្យម។

ក្នុងសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជារបស់ក្រសួងធនធានទឹក និងឧតុនិយម​ បាន​ឱ្យ​ដឹង​​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ២០២២នេះថា ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជា​ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម ខណៈ​នៅ​ចន្លោះថ្ងៃទី៣-៥ ខែ​កញ្ញា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ ) ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ និងវៀតណាម។ 

ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាមានពី ២៣-២៦°C និងសីតុណ្ហភាពអតិបរមាមានពី ៣២-៣៥°C ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្តនៅទំនាបភាគកណ្ដាល និងភាគពាយព្យ អាចមានភ្លៀងដោយអន្លើក្នុងកម្រិតបង្គួរ លាយឡំទៅដោយផ្គររន្ទះ។

ចំណែកនៅបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហ​ភាពអប្បបរមា​ពី ២២-២៥°C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C ហើយអាច​មានភ្លៀង​ក្នុងកម្រិតពីតិចទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះអាចមានភ្លៀងដោយអន្លើ ក្នុងកម្រិតបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។

រីឯនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាមានពី ៣១-៣៣°C ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គររន្ទះផងដែរ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ