មនុស្ស​៧​នាក់​ទៀត ត្រូវ​បាន​រកឃើញ​ថា ឆ្លង​ជំងឺកូវីដ-១៩

មន្ត្រីរាជការក្រោមឱវាទក្រសួងយុត្តិធម៌ធ្វើតេស្តរកជំងឺកូវីដ-១៩ ក្រោយវិលត្រលប់មកពីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌវិញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ (រូបភាព៖ ក្រសួងយុត្តិធម៌)

កម្ពុជា បន្ត​​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ថ្មី​ចំនួន ៧ករណី​​​​បន្ថែម​ទៀត កាលពីថ្ងៃម្សិលមិញ ខណៈ​អ្នក​ជំងឺ​ជាង ១១នាក់ បាន​​​​​​​ជា​​សះ​ស្បើយ​ពីជំងឺនេះ។

សេចក្តីជូនដំណឹង​របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៥ ខែ​កញ្ញា ឆ្នាំ២០២២ ឱ្យ​ដឹង​ថា អ្នកជំងឺ​​​​​​​កូវីដ-១៩​ថ្មី ដែល​បានរកឃើញទាំង ៧នាក់​​​​​នោះ ជា​​ការ​ឆ្លង​វីរុស​​​ប្រភេទអូមីក្រុង ក្នុងនោះមាន ៤នាក់​ ជាករណី​​ដែល​​​​ស្នើ​​សុំ​វិញ្ញាបនប័ត្រ​ចេញ​ទៅក្រៅប្រទេស។

ចំណែក​អ្នកជាសះស្បើយវិញ ក្រសួងថា មានចំនួន​ ១១​​​នាក់ ខណៈ​​មិនមាន​ករណីស្លាប់នោះទេ។

បើតាម​ក្រសួងសុខាភិបាល គិត​ត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជា បាន​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​សរុប​ចំនួន ១៣៧​ ៦៦៨នាក់ ក្នុងនោះ​ជាសះស្បើយ ​១៣៤ ៥០៧នាក់ និងស្លាប់ចំនួន ៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ