ក្រសួងអប់រំ ផ្អាក​ដំណើរការ​សិក្សា​នៅ​ភ្នំពេញ​៣ថ្ងៃ ដើម្បី​កាត់​បន្ថយ​ការ​ស្ទះ​ចរាចរណ៍​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន

បុរសពីរនាក់ជិះម៉ូតូពីមុខក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងអប់រំ ផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជនជាបណ្ដោះអាសន្ននៅរាជធានី​​ភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពី​​​ថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បី​កាត់​បន្ថយការ​កកស្ទះច​រា​ចរណ៍ អំឡុង​​ពេលកិច្ចប្រជុំកំពូលអាស៊ាន។

សេចក្តីជូនដំណឹងរបស់​ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បាន​លើកឡើង​ថា ដើម្បី​កាត់បន្ថយនូវការ​កក​ស្ទះ​ចរាចរណ៍ កាត់បន្ថយការរំខាន​ដល់​ប្រជាពលរដ្ឋ​ក្នុងរាជធានីភ្នំពេញ ក៏ដូចជា​សម្រួលដល់ក្បួន​រថយន្តរបស់គណៈប្រតិភូ ក្នុង​អំឡុង​ពេល​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅខែវិច្ឆិកា​ខាងមុខនេះ ក្រសួង​សម្រេច​​ផ្អាកដំណើរការ​សិក្សា​នៅគ្រឹះ​ស្ថាន​សិក្សា​សាធារណៈ និងឯកជនគ្រប់កម្រិត ជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា។

គួរបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន​ប្តូរ​វេន នឹងទទួល​រៀបចំកិច្ចប្រជុំ​កំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពី​ថ្ងៃ​ទី​១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ