កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស ២​​នាក់​ទៀត​​ឆ្លង​ជំងឺកូវីដ-១៩

ពលរដ្ឋ​ថៃ​ដែល​បញ្ជូន​ត្រឡប់​មក​វិញ​ឆ្លង​កាត់​នីតិវិធី​ពិនិត្យ​ជំងឺ​កូវីដ-១៩ នៅ​ព្រំដែន​ប៉ោយប៉ែត បន្ទាប់​ពី​បាន​ដោះលែង​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២។ រូបភាព៖ (Royal Thai Police)

កម្ពុជា បន្ត​រក​ឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩ថ្មី​​ចំនួន ២ករណី​​​​បន្ថែម​ទៀត កាលពីថ្ងៃម្សិលមិញ ខណៈអ្នក​ជំងឺម្នាក់​​បាន​​​​​​​​ជា​សះ​ស្បើយ​ពីជំងឺនេះ​។

សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ចុះថ្ងៃទី០៥ ខែ​តុលា ឆ្នាំ២០២២ ឱ្យ​ដឹង​ថា អ្នកជំងឺ​​​​​​​កូវីដ-១៩​ថ្មី ដែល​បានរកឃើញ​ទាំង ២នាក់​​​​​នោះ ជា​​ការ​ឆ្លង​វីរុស​​ប្រភេទអូមីក្រុង ក្នុងនោះមានម្នាក់​ជាករណី​​​ដែល​​​​ស្នើ​​សុំ​វិញ្ញាបនប័ត្រ​ចេញទៅក្រៅប្រទេស។

ក្រសួងបន្តថា អ្នកជា​សះស្បើយមានម្នាក់ ខណៈ​​មិនមានករណីស្លាប់នោះទេ។

បើតាមក្រសួងសុខាភិបាល គិត​ត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​សរុប​ចំនួន ១៣៧​ ៨៩៩នាក់ ក្នុងនោះជាសះស្បើយ ​១៣៤ ៧៦៨នាក់ និងស្លាប់ចំនួន ៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ