ក្រសួង​រ៉ែ និង​ថាមពល​ ពន្យារ​ពេល​ប្រកាស​លទ្ធផល​ទូទាត់​ពី​ប្រេងឆៅ​ដែល​បាត់​ដល់​ពាក់​កណ្តាល​ខែ​តុលា​

លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ទទួលយកកែវដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ប្រគល់ជូនដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅវិមានឈ្នះឈ្នះ ក្នុង «ពិធីប្រគល់-ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា សមិទ្ធផលនៃនយោបាយឈ្នះឈ្នះ» ដើម្បីតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ)

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ឱ្យដឹងថា ដើម្បី​ឈាន​ទៅបញ្ចប់បញ្ហា​​ប្រេងឆៅ​ដ៏ចម្រូងចម្រាស់​​​ដែល​​​​បាន​​បា​​​​ត់​​​ជិត ៣០ម៉ឺនបារ៉ែលនេះ គឺត្រូវប្រើ​ពេលវេលា​ទៅមុខទៀត យ៉ាងហោចណាស់​​ក៏ឈា​ន​​​​ដល់ពា​​ក់​​​​ក​​ណ្តា​លខែតុលាខាងមុខនេះដែរ ទើបអាចដោះស្រាយចប់រួចរាល់ ខណៈដំ​​ណើរកា​រ​ទូ​​ទាត់​​អំពី​​សា​​ច់​​ប្រាក់​ដែល​បែងចែកផលសេដ្ឋកិច្ចពីការលក់ប្រេងឆៅនេះ និង​ថ្លៃចំណាយផ្សេងៗ​​ភាគី​​ពាក់​​ព័ន្ធ​​កំពុងតែពន្លឿននីតិវិធីនៅឡើយ។

ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះ តាមបណ្តាញសង្គមតេឡេក្រាម លោក ជៀប សួរ អ្នកនាំពាក្យអាជ្ញាធរប្រេងកាតកម្ពុជា នៃក្រសួងរ៉ែ និងថាមពល ឱ្យដឹងថា នៅ​​ចំ​ពោះ​មុខនេះ មានកិច្ចការផ្សេងទៀត ដែលភាគីពាក់ព័ន្ធនៅបន្តដោះស្រាយ​​មិនទាន់ចប់រួច​​រាល់​​នៅ​​​​ឡើយ។ បើតាមអ្នក​​នាំ​​ពាក្យរូបនេះ កិច្ចការដែលនៅ​សេសសល់​នេះ គឺភាគីពាក់ព័ន្ធនឹងធ្វើការ​ទូ​​ទា​ត់​​ទៅលើ​ថ្លៃ​​ចំ​​ណា​​យ​ផ្សេងៗ ហើយពេលវេលាអាចត្រូវការប្រហែលដល់ពាក់កណ្តាលខែតុលាខា​​ង​​មុខនេះដែរ។

លោក ជៀប សួរ ថ្លែងថា៖ «ក្រុមការងារកំពុងផ្ទៀងផ្ទាត់​លើការចំណាយនៅឡើយ។ សូមរង់ចាំដល់ពាក់កណ្តាលខែតុលាទៅ។ ពេលលុយ​ចូលគណនី »។

លោក ជៀប សួរ បានប្រាប់​​បណ្តា​​ញ​​ព័ត៌មានដោយខ្លី កាលពីថ្ងៃទី២៩ ខែកញ្ញា ថា ភាគីពាក់ព័ន្ធបាន​បញ្ច​​ប់​​​​កិច្ច​​ការនានាតាមនី​តិ​​វិ​ធី​​​​​​ផ្លូវ​​ច្បា​​​​ប់ ពោ​​ល​​​នៅ​​រង់ចាំ​តែការវាយតម្លៃអំពីទី​​ផ្សារប្រេងឆៅមួយមុខទៀតប៉ុណ្ណោះ​​។ បើតាម​មន្រ្តី​​ជាន់​​​​​ខ្ពស់​​រូបនេះ ការវាយតម្លៃពីទីផ្សារប្រេងឆៅ គឺភាគីពាក់ព័ន្ធបានកំណត់យក​​តម្លៃ​ប្រេង​​​សម្រាប់​​ខែកញ្ញា ជា​​ខែ​​គោ​​លក្នុងការកំណត់ពីមធ្យមភាគនៃតម្លៃប្រេងឆៅនេះ។

តាមរយៈការស្រុះស្រួលគ្នាដែលឈានទៅដោះស្រាយបញ្ចប់បញ្ហានេះ មន្រ្តីនាយកដ្ឋាន​​ប្រេងកាត​​កម្ពុ​​ជា ឱ្យដឹងថា ទាំងម្ចាស់បំណុលរបស់ក្រុមហ៊ុន គ្រីសអិនណឺជី (​Gri​​s​E​nergy) ភាគីតំណាង​​ក​ប៉ាល់ MT Strovolos និងរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងរួមគ្នា​​រួច​​រាល់ កាលពីថ្ងៃទី១០ ខែក​​ញ្ញា កន្លងទៅថ្មីៗនេះ ដើម្បីលក់ប្រេងឆៅដែលយកបានមកវិញនេះ ដើម្បី​​ចែកផលសេដ្ឋកិច្ចគ្នា។

មិនតែប៉ុណ្នោះ នៅចំពោះមុខនេះ លោក ជៀប សួរ បន្ថែមថា ប្រេងឆៅជិត៣០ម៉ឺនបារ៉ែលនោះ បាន​​ផ្ទេរចេញពី​​ក​ប៉ា​ល់​​ MT Strovovol ទៅ​កប៉ាល់មួយ​ថ្មីទៀតចប់សព្វគ្រប់ហើយ ដែលជាកប៉ាល់​​អ្នក​​បញ្ជា​​ទិ​​ញ​​​ប្រេងឆៅ​​នេះ។

ដោយឡែក លោក សេក សុជាតិ ស្ថាបនិក អង្គការអភិវឌ្ឍន៍ផ្នត់គំនិត យល់ឃើញថា ភាពយឺត​​យ៉ា​​វទៅលើ​​ដំណោះស្រាយ​​នេះ ទំនង​ដោយសារ​មាន​ភាពស្មុគ​ស្មាញផ្នែកនីតិវិធី និងតម្លៃប្រេង​​ឆៅ​​មានការប្រែប្រួលមិនទៀងទាត់នៅលើទីផ្សារអន្តរជាតិ។ ក៏ប៉ុន្តែយ៉ាងណាសម្រាប់​​អ្នកវិភាគ​​រូប​នេះ មើលឃើញថា បើមាន​ឧបសគ្គលើផ្នែកណាមួយក៏ដោយ ក៏គ្រប់ភាគីដែលពាក់ព័ន្ធគួរជំរុញ​​កិច្ច​​ការនេះ ចេញឱ្យបានឆាប់ដើម្បីបញ្ចប់មន្ទិលសង្ស័យ។

លោក សេក សុជាតិ ថ្លែងថា៖ «ការពិតទៅ វាគឺជាស្ថានភាពជាក់ស្តែង ដោយសារតែរបៀបក្នុងការដោះស្រាយ ខ្ញុំមិន​​ច្បាស់ទេ ប៉ុន្តែអ្វីដែល​ខ្ញុំអាច​យល់បាន​គឺ ដោយសារតែវា​មានបញ្ហាខ្លះដែលមិនទាន់ដាច់ស្រេច ហើ​​យ​​​វា​ពាក់ព័ន្ធជាមួយនិងទីផ្សារអន្តរជាតិទៀត ពីព្រោះ​ប្រេងឆៅអត់មាន​កន្លែង​លក់រាយ ឬក៏​​លក់​ទៅ​ឱ្យបុគ្គលទេ។ រឿង​នេះមានន័យថា វា​ដើរទៅតាមគំរូអន្តរជាតិ​មួយ​ដែលគេ​បានរៀប​ចំ​​ឡើង​​។​ អ៊ីចឹង ទេវាអាចថា មានការ​យឺតយ៉ាវខ្លះ។ រឿងនេះបានជា​យើងពិបាកបន្ទោសដែរ »។

ដំណក់ប្រេងឆៅ ត្រូវបានបូមចេញពីប្លុក A ដោយក្រុមហ៊ុន គ្រីសអិនណឺជី ចេញ​ពីដែនសមុទ្រ​​កម្ពុ​​ជាជាលើកដំបូង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ក្រុមហ៊ុន គ្រីសអិនណឺជី របស់សិង្ហបូរី ជា​​ប្រ​​តិបត្តិករទទួ​​ល​​​​បានសិទ្ធិធ្វើអាជីវកម្មបូមប្រេងឆៅនេះ។ ក៏ប៉ុន្តែ ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន គ្រី​​ស​​​អិនណឺជី​​ នេះ បានប្រកាសក្ស័យ​​ធននៅអំឡុងពេលប្រតិបត្តិការដែលមិនអាច​​បន្តអាជីវ​​កម្ម​​របស់​ខ្លួនបានដូច​​ផែន​​​​ការដែល​​បាន​​គ្រោង​​ទុក។

លោក ជៀប សួរ លើកឡើងថា កម្ពុជានឹងទទួលបានផល​​ផ្នែក​​សេដ្ឋកិច្ចចំនួន ៧០ភាគរយ បន្ទាប់ពីការទូទាត់លើថ្លៃចំណាយរួចរាល់។

ដោយឡែក លោក សេក សុជាតិ រំពឹងថា ចំណូលដែលបានមកពីការល់ប្រេងឆៅនេះ​នឹងត្រូវ​​បាន​​ប្រើ​​ប្រាស់ដោយត្រឹមត្រូវ និងតម្លាភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ