សង្គមស៊ីវិល​បារម្ភ​ថា​ធនធានជាតិ​នឹង​បន្ត​បាត់បង់ បើ​សំណុំ​រឿង​បាត់​ប្រេងឆៅ​ខ្វះ​ការ​ទទួល​ខុសត្រូវ

លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ទទួលយកកែវដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ប្រគល់ជូនដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅវិមានឈ្នះឈ្នះ ក្នុង «ពិធីប្រគល់-ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា សមិទ្ធផលនៃនយោបាយឈ្នះឈ្នះ» ដើម្បីតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ)

ក្រុ​ម​អង្គការសង្គមស៊ីវិ​ល​ប​ង្ហាញ​កា​រព្រួ​យបា​រម្ភ​ពី​កា​​រកើ​ត​ឡើង​ជាថ្មីទៀត​នូ​វ​ការ​គប់គិតគ្នាជាទ្រង់ទ្រាយធំ ​​​ប្រព្រឹត្ត​អំ​​​ពើ​ពុ​ក​​​រលួយ ​លួច​ធន​ធា​ន​ជា​តិធ្វើជា​សម្បត្តិផ្ទាល់ខ្លួ​ន​ បើរដ្ឋា​ភិបាលខ្វះឆ​ន្ទៈវែកមុខ​មន្ត្រីខិ​ល​​​​ខូច​​ម​កផ្ដន្ទា​ទោស​ ខណៈ​រឿង​រ​សើ​បលួ​ច​ប្រេង​ឆៅ​ជិ​ត​៣០ម៉ឺ​ន​ធុង​ ​ត្រូវបាន​មន្ត្រីចេ​ញមុខប​ក​ស្រាយ​ថា​ ​ជា​កា​រប៉ិ​ន​ប្រ​សព្វ​រ​បស់អ្នក​ជំ​នួញ​អន្ត​រជា​​តិ ​មិនជាប់​​ពា​ក់ព័ន្ធនឹង​អំពើ​ពុក​រ​លួយ​រប​ស់មន្ត្រីកម្ពុ​ជាណា​​​ម្នា​​ក់​នោះទេ។

ការព្រួយបារម្ភនេះបានកើតឡើងក្រោយពី​​រ​​​ដ្ឋលេខា​ធិ​ការ​​​ក្រសួង​រ៉ែ ​និង​ថា​​មព​​​ល ទ​ទួ​ល​ប​ន្ទុ​​ក​វិ​​ស័​យ​ប្រេ​ង​​​​កា​ត​ លោក​ ម៉េង​​ ស​​ក្តិ​ធារ៉ា​ ថ្លែ​ង​ក្នុង​​ស​ន្និសីទ​សា​រ​​ព័​ត៌មា​ន ​នៅទី​​ស្តី​ការ​គ​ណៈ​រដ្ឋម​ន្ត្រី​​ កា​ល​ពីថ្ងៃទី៩ ខែសី​ហា​​នេះ ថាសំ​​ណុំរឿ​ងបា​​ត់​​​ប្រេង​ជិ​ត​៣០ម៉ឺ​នបារ៉ែល ឬស្មើជាង៤០លានលីត្រ គិតជាទឹកប្រាក់ប្រមាណ២០លានដុល្លារ​​​​​នោះ​​ ជា​ជំនា​ញ​រ​បស់​អ្នករ​កស៊ី​ខ្នាតអន្ត​រជា​តិ មិ​នជា​ប់​ពាក់ព័ន្ធ​ទៅនឹងអំពើ​ពុក​រលួ​យ​រ​បស់​ម​ន្ត្រីកម្ពុ​ជាណាមួយនោះ​ទេ​។

​​​លោកថា​៖ «សំណុំ​រឿង​នេះ​មិ​នពា​ក់​ព័ន្ធដ​ល់អំពើពុ​ក​រ​លួយ​ ឬកា​រស៊ុម​គ្រ​លុំណា​មួ​យ​រ​បស់​ម​ន្ត្រីសា​​​​ធារ​ណៈរប​ស់មន្ត្រី​ក្រសួងរ៉ែ​ និងថា​ម​ពល ឬមន្ត្រី​រ​ដ្ឋាភិ​បា​ល​ជា​មួ​យ​​ក្រុ​ម​ហ៊ុន ​ដើម្បី​កេងបន្លំលួ​ចយក​ប្រេ​​​ង​​នេះ​​​​​​​​​​​​​យកទៅប​ម្រើផលប្រយោជន៍​បុគ្គ​ល​ណា​មួយនោះ​ទេ​»។​

​លោ​កគូសបញ្ជាក់​ថា បច្ចុប្បន្ន ប្រេងឆៅទាំងអស់​​​មិន​បាត់បង់ទេ​ ហើយ​បា​នប​ញ្ជូ​ន​ត្រលប់​ម​ក​ដល់ប្រទេ​សថៃវិ​ញហើយ ដែល​ពេល​នេះ ​ក​ម្ពុជាកំពុងបន្តនីតិវិធីច្បា​ប់ ដើ​ម្បីជាប្រយោជន៍​​កម្ពុជា​​។

ការ​អះអា​ងរ​ប​ស់មន្ត្រីរដ្ឋាភិបាលនេះ ​ក្រោយភា​គីម្ចា​ស់​កប៉ា​ល់ ​MT​ ​S​tr​o​vo​lo​s​ ​ផ្ទុ​ក​ប្រេង​ក​ម្ពុ​ជាជិត៣​០ម៉ឺ​នបារ៉ែល​ ​គិត​ជាទឹក​ប្រា​ក់មា​នតម្លៃ​ប្រមាណ២០​លាន​ដុល្លារអាមេរិ​ក ត្រូ​វបាន​រដ្ឋាភិបា​លកម្ពុជាចោ​ទថា​លួ​ចដឹ​កគេច​ចេញពីដែ​នសមុ​ទ្រកម្ពុ​ជាទៅកាន់ប្រ​​ទេស​ថៃ ​រួ​ច​ប​ន្តទៅ​ប្រ​ទេសឥ​ណ្ឌូនេ​ស៊ី​ ​និ​ង​ប្រទេ​សប​ង់​ក្លា​ដេស កា​លពីពាក់​ក​ណ្ដាល​ឆ្នាំ​មុន។

​ហេ​តុ​ការណ៍នេះ​ត្រូវ​បានគេ​ភ្ជាប់ទៅ​នឹងក្រុម​ហ៊ុន «​គ្រីស ​អែនណឺ​ជី​ (​Kri​s​Ene​​rg​y)» ជា​ក្រុមហ៊ុនចុះកិ​ច្ចព្រ​មព្រៀ​​​ងជាមួយក​ម្ពុជា ក្នុងការ​បូមប្រេ​ងកា​តពី​កម្ពុជា ​ដែល​​ក្រុម​ហ៊ុ​​ននោះ​​​មា​ន​ទី​តាំ​ងនៅ​ប្រ​ទេស​​​សិង្ហ​បុរី និ​ង​បាន​​ប្រកាសពីការ​ក្ស័យធនរប​ស់​ខ្លួ​នដោ​​យសារជា​​ប់បំណុល និ​ងថាប្រេងដែលបូមបាន​​​នៅប្លុកអេ(A) ក្នុងដែនសមុទ្រកម្ពុជា​ មានចំនួនតិចតួច មិនគ្រប់គ្រាន់ដូចកា​​​​ររំពឹងទុក។

បញ្ហានេះ ​​​នាយ​កប្រ​តិ​​​ប​ត្តិអង្គការសម្ព័​ន្ធគណនេយ្យភា​ពសង្គ​មកម្ពុ​​ជា​ លោក សន ជ័យ​​ ​មើលឃើញ​ថា កា​រប​កស្រា​យរបស់ម​ន្ត្រីជាចំណុចខ្វះខាតផ្នែកអភិបាលកិច្ច ដោយហាក់មិ​នទា​ន់ធ្វើឱ្យ​អ្នក​ដែ​ល​និយ​មតា​មដា​នព័ត៌មានអំ​ពីការគ្រប់គ្រងធ​នធាន​ធ​ម្ម​ជា​តិមានជំនឿទេ។

ក្នុងន័យ​នេះ លោកគូសបញ្ជាក់ថា វិស័យរ៉ែ និងប្រេងកាត រដ្ឋគួរបញ្ចូលឱ្យបានច្រើននូវគោ​ល​ការណ៍តម្លាភា​​ព និងគណនេយ្យភាព ដែលសំដៅដល់ការផ្តល់ព័ត៌មាន ការប្រមូលធាតុចូ​​​​លពីមតិប្រជាពលដ្ឋ និងសង្គមស៊ីវិលជាដៃគូ ដើម្បីឱ្យយន្តការនេះក្លាយជារបៀបវារៈជជែកដេញដោល ធានាតម្លាភាពនៃការប្រមូលចំណូលស​​ម្រា​​​​ប់​ជា​តិ និងបំពេញបន្ថែមទៅលើការលើកកម្ពស់តម្លាភាពគណនេយ្យភាព។

លោក សន ជ័យ ចាត់ទុកការបាត់ប្រេងឆៅកន្លងទៅថាជាចំណុចខ្វះខាតមួយរបស់ស្ថាប័នពាក់ព័ន្ធ ហើយថា បញ្ហា​នេះ​ បើរដ្ឋាភិបាលគ្មានវិធានការជាក់លាក់ទេ វានឹងកើតឡើងជាថ្មីទៀត។

លោ​​​កថា៖ «រឿង​បា​ត់ប្រេង ​ហើយ​ទៅរ​កឃើញថាទៅ​ដល់ណា ​ហើយថា​យកម​កដ​ល់​ណាវិញ ហើយ​ហ្នឹ​ងវាគឺជា​ចំណុ​ច​ខ្វះខាត​មួយ​ហើ​យ នៅ​ក្នុងការគ្រប់គ្រងប្រេងឆៅ។ អ៊ីចឹងច្បាស់ណាស់ ជាវិធានការគួរប្រាកដប្រជាជាងនេះ សម្រាប់ផែនការអនាគត ចៀសវាងកុំឱ្យរឿងដដែលៗកើតឡើងនៅក្នុងវិស័យដដែលៗ ហើយនៅលើទឹកដីដដែលៗ»។

​ស្ថាប​និ​ក​អ​ង្គ​កា​រ​អ​ភិ​វ​ឌ្ឍ​ន៍​ផ្នត់​គំនិត លោក ​សេក សុ​ជា​តិ មា​ន​ប្រ​សា​ស​ន៍​ថា ​អា​ថ៌​កំបាំងនៅ​ពីក្រោ​យកា​រលួ​ចប្រេ​ង​ឆៅពី​កម្ពុ​ជា​ និ​ងវិ​ធានការនាំយកប្រេងនេះមកកម្ពុជាវិញ គ្មាននរណាដឹងច្បាស់ជា​ងរ​ដ្ឋាភិបាលទេ។

ប៉ុ​ន្តែលោកគិតថា ប្រទេសដែលមានគារគ្រប់គ្រងល្អប្រកបដោយនីតិរដ្ឋ គ្មានអំពើពុករលួយ បញ្ហានេះ វា​មិនកើ​តឡើងទេ។

មួយវិញទៀត លោកគិតថា ការចេញមុខបកស្រាយរបស់ក្រសួងសាម៉ីនេះ ទំនងជាមិនអាចជម្រះមន្ទិលដល់អ្នកតាមដានបញ្ហានេះទេ ដរាបណាគ្មានការស៊ើបអង្កេតពីស្ថាប័នប្រឆាំងអំពើពុករលួយណាមួយ ដែ​លអាចផ្តល់ជំនឿទុកចិត្តដល់មហាជនទេនោះ។

លោកបារម្ភថា បើចំណាត់ការនេះខ្វះតម្លាភាព ខ្វះការផ្ដល់ព័ត៌មានប្រកបដោយការជឿជាក់ កម្ពុជាមិនអាចទាក់ទាញអ្នកវិនិយោគធំៗដែលគោរពច្បាប់បានទេ ដែលការណ៍នេះជំរុញឱ្យកម្ពុជាខាតបង់។

លោកថា៖ «អ្នកមានលុយ មិនថានៅក្នុងស្រុកឬក្រៅស្រុកទេ គឺអ្នកដែលរកស៊ីស្របច្បាប់ គឺមិនសូវហ៊ា​នប្រ​ថុ​យប៉ុន្មានទេ ក្នុងការប្រថុយទៅលើជំនួញធំៗដែលមានការលាក់បាំងនូវព័ត៌មានអ៊ីចឹង»។

យ៉ាងណា មន្ត្រីរដ្ឋាភិបាលនៅក្រសួងរ៉ែ លោក ម៉េង សក្តិធារ៉ា ចាត់ទុករឿងអកុ​សលនៃសំណុំរឿងបា​ត់​ប្រេងឆៅរបស់កម្ពុជានេះ ថាជាភ័ព្វសំណាងទៅវិញ ស្របពេលដែលប្រេងនៅលើទីផ្សារអន្តរជាតិបានហក់​ឡើងថៃ្លដូចបច្ចុប្បន្ន។

លោកថា៖ «នៅក្នុងពេលវេលានៃការចរចា ថ្លៃប្រេងបានងើបឡើង។ អ៊ីចឹងទៅ ផលចំណូលដែលយើងទទួលបានពីការលក់ប្រេង រំពឹងថាច្រើនជាងអ្វីដែលយើងទទួលបានកាលពីមុនបាត់ប្រេងហ្នឹងថែមទៀ​តផង​។ នេះជាភ័ព្វសំណាងមួយដែរ នៅក្នុងរឿងអកុសលដែលកើតឡើងនេះ»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា ជាការសាទរសម្រាប់​កម្ពុជាដែលអាចទប់ស្កាត់ និងនាំយកប្រេងឆៅនេះមកជាប្រយោជន៍ជាតិវិញបាន។

ប៉ុន្តែលោកថា​ ជាការល្អក្រសួងត្រូវចាត់វិធានការដើម្បីផ្តល់ជំនឿទៅលើសាធារណជន ជាជាងលើកឡើងពីភាពប៉ិនប្រសព្វរបស់អ្នករកស៊ីខិលខូច។ ករណីនេះលោកបារម្ភថា បើរដ្ឋាភិបាលមិនបានជម្រះមន្ទិលសង្ស័យទេ វានឹងបង្កើតជាមន្ទិលផ្សេងទៀតទៅលើការផ្តល់សិទ្ធិវិនិយោគ ដូចជាការផ្តល់ដីបឹង ភ្នំ ទន្លេ សមុទ្រជាដើម ថាតើវាមានតម្លាភាពកម្រិតណា?

លោកថា៖ «អ្វីដែលជាបញ្ហានោះ គឺយើងបណ្ដោយឱ្យឈ្មួញ គាត់មានអំណាចសេដ្ឋកិច្ច មានអំណាចខ្សែបណ្ដាញហ្នឹង គាត់ច្រើនតែប្រើប្រាស់សែស្រឡាយ ខ្សែបណ្ដាញ នៅក្នុងការរត់ការណ៍យកទ្រព្យសម្បត្តិសាធារណៈមកប្រើជារបស់ឯកជន។ ហើយកន្លែងនេះ យើងឃើញមានឧទាហរណ៍ស្រាប់ហើយ ថាពលរដ្ឋគាត់មិនមានការពេញចិត្តទេ យើងឧទាហរណ៍រឿងភ្នំតាម៉ៅមួយចុះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ