កម្ពុជា​បន្ត​រកឃើញ​មនុស្ស​២នាក់​ទៀត​ឆ្លង​ជំងឺកូវីដ-១៩ ក្រោយ​មិន​មាន​ករណី​ឆ្លង១សប្ដាហ៍

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

កម្ពុជាបន្ត​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ចំនួន២ករណី​​​បន្ថែម​ទៀត កាលពីថ្ងៃម្សិលមិញ បន្ទាប់ពីមិនមានករណីឆ្លងជាប់ៗគ្នារយៈពេល១សប្តាហ៍កន្លងមក។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៨ ខែ​តុលា ឆ្នាំ២០២២ ឱ្យ​ដឹង​ថា អ្នកជំងឺ​​​​​​​កូវីដ-១៩​ថ្មី ដែល​បានរកឃើញទាំង២នាក់​​​​​​នោះ ជា​​ការ​ឆ្លង​វីរុស​​ប្រភេទអូមីក្រុងទាំងអស់។

ចំណែកអ្នកជាសះស្បើយវិញ ក្រសួងថាមាន២នាក់ និង​មិនមានករណីស្លាប់នោះទេ។

បើតាមក្រសួងសុខាភិបាល គិត​ត្រឹមព្រឹកថ្ងៃសុក្រនេះ កម្ពុជាបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុប​ចំនួន១៣៧​ ៩៨១នាក់ ក្នុងនោះជាសះស្បើយ ​១៣៤ ៩១៨នាក់ និងស្លាប់ចំនួន ៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ