កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស៣​នាក់​ទៀត​​ឆ្លង​ជំងឺ​កូវីដ-១៩

អ្នកសង្ស័យថា បានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ មកធ្វើតេស្តសំណាកនៅមន្ទីរពេទ្យរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។ (សូត សុខប្រាថ្នា)

កម្ពុជា បន្ត​រក​ឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ចំនួន ៣ករណី​​​បន្ថែម​ទៀត កាលពីថ្ងៃម្សិលមិញ ខណៈអ្នកជាសះស្បើយមានចំនួន ៣នាក់។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០២២ ឱ្យ​ដឹង​ថា អ្នកជំងឺ​​​​​​​កូវីដ-១៩​ថ្មី ដែល​បានរកឃើញទាំង ៣នាក់​​​​​​នោះ ជា​​ការ​ឆ្លង​វីរុស​​ប្រភេទអូមីក្រុង និង​ជាអ្នកដែលស្នើសុំវិញ្ញាបនប័ត្រទៅក្រៅប្រទេសទាំងអស់។

ចំណែក អ្នកជាសះស្បើយវិញ ក្រសួងថា មាន ៣នាក់ និង​មិនមានករណីស្លាប់នោះទេ។

បើតាមក្រសួងសុខាភិបាល គិត​ត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​សរុប​ចំនួន ១៣៧​ ៩៩១នាក់ ក្នុងនោះជាសះស្បើយ ​១៣៤ ៩២៦នាក់ និងស្លាប់ចំនួន ៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ