អាជ្ញាធរ​ដោះលែង​សមាជិក​បក្សភ្លើងទៀន​នៅ​ខេត្តកណ្ដាល ក្រោយ​ឃុំខ្លួន​រយៈពេល​ពីរថ្ងៃ

លោក គង់​អួន​ ​សមាជិកគណបក្សភ្លើងទៀន។ (ផ្ដល់ឱ្យ)

​​សមាជិកគណបក្សភ្លើងទៀននៅឃុំ​​កោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល លោក គង់​ អួន​ ​ត្រូវបានអាជ្ញាធរដោះលែងឱ្យមានសេរីភាពវិញហើយនៅ​វេលាម៉ោង ​៣រសៀល ថ្ងៃសុក្រនេះ ក្រោយពីត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន​តាំងពីថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២២។

លេខាគណបក្សភ្លើងទៀនស្រុកខ្សាច់កណ្ដាល លោក ហាក់ ឈុនលី បានឱ្យវីអូឌីដឹងថា ​លោក គង់ អួន ត្រូវបានអាជ្ញាធរដោះលែងនៅថ្ងៃនេះ បន្ទាប់ពីឃុំខ្លួនអស់រយៈពេលពីរថ្ងៃមក។

លោកថា៖​ «គាត់ត្រូវបានសម្រេចលើកលែងការចោទប្រកាន់ហើយ​ លើកលែងការចោទប្រកាន់ថ្ងៃមិញ ដោយសារ​មានអង្គការចុះទៅជួយធ្វើអន្តរាគមន៍ជាមួយក្រឡាបញ្ជីណា​​»។

​​ក្រុមគ្រួសាររបស់លោក គង់ អួន បានអះអាងកាលពីថ្ងៃទី៨ ខែធ្នូ ថា ​លោក គង់​ អួន​ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២២ ដោយពុំមានដីកា ក្រោយពីមានជម្លោះជាមួយអ្នកជិតខាងដែលជាសាច់ញាតិរបស់អធិការរងនគរបាលស្រុកខ្សាច់កណ្ដាល​។ ទោះជាយ៉ាងណា អធិការនគរបាលស្រុកខ្សាច់កណ្ដាល លោក ម៉ែន សុឃឿន បានថ្លែងថា លោក គង់ អួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ពាក់ព័ន្ធនឹងករណី​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ ប៉ុន្តែការអះអាងនេះត្រូវបានក្រុមគ្រួសាររបស់លោក គង់ អួន ច្រានចោល៕ ​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ