គណបក្សខ្មែររួបរួមជាតិ ជួបតំណាង គ.ជ.ប. ដើម្បីពិគ្រោះយោបល់អំពីបទបញ្ជានិងនីតិវិធី

តំណាងគណ​​បក្សខ្មែ​​រ​​​រួប​រួម​ជាតិ ដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ បានជួបជាមួយស្ថាប័នជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ពាក់ព័ន្ធនឹងបទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត នៅទីស្តីការ គ.ជ.ប. ​ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ (គ.ជ.ប.)

មន្រ្តីជាន់ខ្ពស់ គ.ជ.ប. ឱ្យដឹងថា ចំពោះលទ្ធផលនៃការស្នើឱ្យកែតម្រូវនៅត្រង់ខ្លឹមសារខ្លះនេះ គឺ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវ​​កា​រឆ្លងកាត់ពេលវេលាសមរម្យមួយ ដើម្បី​​ពិ​​​​និត្យនិងសម្រេចថាតើការទាមទាររបស់គណ​​បក្ស​​ខ្មែ​ររួបរួមជាតិនេះ គួរដោះស្រាយតាម​​វិធីណា ហើ​យថាតើអ្វីដែលស្នើឡើងនេះ វាមានផលប្រយោជន៍រួមដែល​​បម្រើឱ្យការបោះឆ្នោតទាំង​​ស្រុង​​​ដែ​រ​​ទេ។

ការឆ្លើយតបរបស់មន្រ្តីនាំពាក្យ គ.ជ.ប. នៅថ្ងៃទី១៣ ខែធ្នូនេះ ក្រោយពីតំណាងគណ​​បក្សខ្មែ​​រ​​​រួប​រួម​ជាតិ ដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ បានជួបជាមួយស្ថាប័នជាតិរៀបចំការបោះឆ្នោតនេះ នៅទីស្តីការ គ.ជ.ប. ​ក្នុងរាជធានីភ្នំពេញ។

លោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ បញ្ជាក់នៅថ្ងៃនេះថា មូលហេតុដែល​​គ​ណ​​បក្សក្រៅរដ្ឋាភិបាលទាមទារឱ្យកែសម្រួលខ្លឹមសារ នៃបទបញ្ជា និងនីតិវិធីនេះ ព្រោះមាន​ចំ​​ណុ​​​​​​​ច​​​ខ្លះ វាមិនបានបម្រើឱ្យសេចក្តីត្រូវការពិតប្រាកដ បម្រើឱ្យការបោះឆ្នោតទេ។ ជាងនេះទៀត ក្នុង​​នាមជាអ្នកនយោបាយ លោកមានសុទិដ្ឋិនិយមថា អ្វីដែលគណបក្សក្រៅរដ្ឋាភិបាលជំរុញឱ្យមាន​​ការឆ្លើយតបជាវិជ្ជមាននេះ ស្ថាប័នជាតិរៀបចំការបោះឆ្នោតនឹងយល់ពីគោលបំណងរួម ដែលចង់ឱ្យ​​ដំណើរការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរី និងមានយុត្តិធម៌ដូចគ្នា។

លោកបន្តថា៖ «យើងរក្សាក្ដីសង្ឃឹម យើងយល់ឃើញការតស៊ូមតិក្នុងការបោះឆ្នោតឃុំសង្កាត់ អំពីទម្រង់១១០២នេះ ជាការតស៊ូលើកទី១។ នេះជាការតស៊ូមតិលើកទី២របស់យើង ហើយយើងនៅតែ​​បន្ត​​ស៊ូមតិ ដើម្បីទាមទារឱ្យចែកទម្រង់១១០២​​ហ្នឹង។ លទ្ធផលបោះឆ្នោត កើតចេញ​​ពីការិយាល័​​​បោះឆ្នោត ដូច្នេះភ្នាក់ងារសង្កេតការណ៍របស់គណបក្សនយោបាយនីមួយៗជាកត្តាសំខាន់​​ ដែ​​​​​យើងឱ្យឈ្មោះថាជាឯកសារមូលដ្ឋាន និងជាបទដ្ឋានគតិយុត្តច្បាប់របស់​​ភ្នាក់ងារសង្កេតការណ៍​​ដែលចុះហត្ថលេខា នៅលើទម្រង់១១០២ ត្រូវតែបានមួយដើម្បីបានជាមូលដ្ឋាន »។

ជាអ្នកនយោបាយចាស់វស្សា លោក យ៉ែម បុញ្ញឫទ្ធិ ឱ្យដឹងថា អ្វីដែ​​ល​​គណបក្សខ្មែររួបរួមជាតិចង់​​ឱ្យកែសម្រួលសម្រាប់បទបញ្ជានិងនីតិវិធីនេះ ដូចជា ត្រូវរក្សាការចែកទម្រង់១១​​០២ ដូចមុន ​​ឱ្យ​ភ្នា​ក់​​​​ងា​​​​រ​​​គណ​បក្ស​នយោបាយ និង​​ភា​គី​​ពាក់ព័ន្ធ នៅនឹង​​ការិយាល័យបោះ​​ឆ្នោត។​​ ក្រៅ​​​​​​ពីនេះ មិន​​ត​​​ម្រូ​​វ​​​​ឱ្យ​​​ភ្នាក់ងារសង្កេតការណ៍ប្រើ​​ប្រាស់​​ឯកសណ្ឋាន ឬអត្តសញ្ញាណ​​​របស់​អង្គ​​ភា​ពដែលមិ​​ន​មែន​​​ចេញ​​​ដោ​យ​​ស្ថាប័នជាតិរៀបចំ​​កា​​របោះឆ្នោត ដើម្បីចុះសង្កេត​​ការណ៍​​​អំ​ឡុង​​ពេ​​ល​​បោះ​ឆ្នោត ជា​​ដើមម។

ការបើកផ្លូវឱ្យមានជំនួបទ្វេភាគី នៅថ្ងៃអង្គារនេះ នៅបន្ទាប់ពី គ.ជ.ប. បានជូនដំណឹង​​កាលពី​​ថ្ងៃ​​សុ​​ក្រ ទី៩ ខែធ្នូ ​​​​ថាតំណាងគណបក្សនយោបាយអាចជួបសន្ទនាបានសម្រាប់ដំណើរកា​​រនៃ​​កា​​រ​​​​ពិ​​គ្រោះ​​​​​យោបល់ អំពីបទបញ្ជា និងនីតិវិធីនេះ។

យ៉ាងនេះក្តី សម្រាប់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង​​ជា​​​ប្រធាននៃកិច្ចប្រជុំនៅថ្ងៃអង្គារនេះ បានបដិសេធភ្លាមៗចំពោះលទ្ធផលនេះថាគួរឆ្លើយតបបែប​​ណានោះ គឺមិនទាន់មានចម្លើយជាក់លាក់នៅឡើយទេ។ លោកបន្តថា ការស្នើឱ្យមាន​​ការ​កែស​​​ម្រួ​ល​​​​ខ្លឹម​​សា​​រខ្លះនៃបទបញ្ជា និងនីតិវិធី បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនេះ វាមិន​​​មែ​​ន​​​​​ជារឿង​​​ងាយស្រួលទេ។ បើតាមលោក ហង្ស ពុទ្ធា ចំណុចដែលបានស្នើឡើងទាំងនេះ គឺភាគី គ.ជ.​ប. ត្រូវការថ្លឹង​​ថ្លែ​​ង និងពិគ្រោះយោបល់ឱ្យបានល្អិតល្អន់ជាមុនសិន។

លោកបន្តថា៖ «សំណើទាំងនេះក៏តំណាងក្រុម គ..ប. មិនធ្វើការអនុម័តយ៉ាងណាដែរ នឹងពាំនាំដើម្បីយកទៅសិក្សា ទី១ យើងសិក្សាទៅលើទិដ្ឋភាពច្បាប់ ហើយទី២ សិក្សាទៅលើការអនុវត្ត ហើយ​​ទី​​​​​ សិក្សា​​ទៅ​​លើផលប្រយោជន៍ និងឧត្តមភាពនៃការបោះឆ្នោត​​ហើយប្រសិនបើមានចំណុចដែ​​ត្រូវ​​​​ទួលយកបាន នឹងដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃ​​ការបោះឆ្នោត​​​ឆ្នាំ២​​​២៣ »។

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ គ.ជ.ប. បានចេញសេចក្តីជូនដំណឹង ដោយទុកពេលឱ្យ​​ភាគី​​ពា​ក់​​ព័ន្ធ មានពេលត្រួតពិនិត្យ និងផ្តល់​​យោ​​​​​​​បល់​​ត្រលប់មកវិញ អំពីបទបញ្ជា និងនីតិវិធី បម្រើ​​ឱ្យកា​​រ​​បោះ​​​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនេះ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិ​កា​​។ សេចក្តី​​ព្រា​​ង​​​​បទ​​ប​ញ្ជា និង​​នី​​តិ​​វិធី សម្រាប់​​កា​​របោះឆ្នោតនេះ មានកម្រាស់​​ ៣​​​៣៧ទំព័រ ដែល​​មាន​​១០​​​ជំ​​​​​ពូក និងឧបសម្ពន្ធ​​រួម​​ប​​ញ្ចូ​​​​​​ល​ផង។ មកដល់ថ្ងៃនេះ គេសង្កេតឃើញមានតែគណបក្សខ្មែររួបរួមជាតិមួយទេ ដែលបានប្រ​​កា​​​​ស​ជាចំហផ្តល់ធាតុចូលទៅ គ.ជ.ប. វិញ ដើម្បីឱ្យមានការកែតម្រូវអំពីបទបញ្ជា និងនីតិវិធីនេះ។

ចំណែក គ.ជ.ប. ក៏បានកំណត់យកថ្ងៃទី១៦ ខែធ្នូ ខាងមុខនេះ ជាពេលវេលាមួយ ដើម្បីណាត់ជួ​បជាមួ​យ​​តួ​​​​​​អង្គពាក់ព័ន្ធ រួមមាន តំ​​ណាងគណបក្សនយោបាយ អង្គការ និងសមាគម ដើម្បីពិនិត្យទៅលើ​​ការ​​​ផ្តល់​យោ​​ប​ល់​មួយចំនួនអំពីប​​ទ​​បញ្ជា និងនីតិវិធី បម្រើឱ្យការបោះឆ្នោតជាតិ ឆ្នាំ២០២៣នេះ។ ចំពោះលទ្ធផល នៃ​ជំ​​នួ​​​​​បទ្វេ​​ភាគី ជាមួយតំណាងគណបក្សខ្មែររួបរួមជាតិ នៅពេលនេះ អាចនឹងត្រូវប្រកាសឱ្យដឹងនៅក្នុងជំនួបជា​​មួយ​​តួអង្គពាក់ព័ន្ធ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៦ ខែធ្នូ ខាងមុខនេះដែរ។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិចហ្វិក យល់ឃើញថា អ្វីដែលតំណាងគណបក្សខ្មែររួបរួមជាតិ ទាមទារឱ្យស្ថាប័ន គ.ជ.ប. កែសម្រួល និងរក្សាទុកខ្លឹមសារខ្លះដូចដើមវិញ វាជាជម្រើសមួយដ៏​​ល្អ។ លោក​​​ប​ន្ត​​​​​​​​​ថា មានតែធ្វើដូច្នេះ ទើបអាចធានាពីដំណើរការ​បោះឆ្នោតមួយដែលសេរី ត្រឹមត្រូវ និងមាន​​យុត្តិធម៌​​​បា​​ន​​​​​។

លោកបន្តថា៖ «បើយើងប្រៀបលើកមុន ជម្រើសល្អជាង។ វាធ្វើឱ្យយើងមានភាពងាយស្រួល រឿងទម្រង់រាប់សន្លឹកឆ្នោត និងបានលទ្ធផលអីហ្នឹង»។

បើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ឱ្យដឹងថា នៅថ្ងៃទី១៣ ខែមករា ខាងមុខនេះ ក្នុងនាម​​ស្ថា​​​ប័​​​ន​​​​​ជាតិរៀបចំការបោះឆ្នោត គ្រោងនឹងប្រកាសលទ្ធផលរួមគ្នាអំពីបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ​​ដែលត្រូវ​​លុប​​ចេញ។

ដោយឡែក សម្រាប់បញ្ជីបោះឆ្នោតថ្មី ដែលនឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការបោះ​​ឆ្នោតជ្រើ​​​ស​​តាំងតំ​​​ណា​​​​ង​រាស្រ្ត លើកទី៧ ឆ្នាំ២០២៣ ខាងមុខនេះ អង្គបោះឆ្នោតមានជាង ៩លាន ៨០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ