សកម្មភាពដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។

អ្នកឃ្លាំមើលបារម្ភពីការអូសបន្លាយវិបត្តិសង្គម ក្រោយ គ.ជ.ប. ច្រានចោលសំណើទាមទារកែលម្អប្រព័ន្ធបោះឆ្នោត

ក្រុម​អ្នក​ន​យោបា​យ​ក្រៅ​រដ្ឋា​ភិ​បា​ល​ ​និង​​អ្ន​ក​ឃ្លាំមើ​ល​​ បង្ហាញការព្រួយបារម្ភពីការអូសបន្លាយវិបត្តិសង្គម ក្រោ​​​​យពីស្ថាប័ន​​​​ជា​​តិរៀ​ប​ចំ​​​ការបោះឆ្នោត ច្រានចោលសំណើសុំកែលម្អប្រព័ន្ធបោះឆ្នោត​ ដើម្បី​ឱ្យការ​ប្រកួ​ត​​​​​​​​ន​យោ​បា​​យ​​ធានាសុចរិតភាព ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យឡើងវិញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា​ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅវេលាម៉ោងប្រមាណ៧និង១៥នាទីព្រឹក នៅការិយាល័យលេខ១៦៩៧ ដែលស្ថិតនៅក្នុងសាលាគរុកោសល្យភូមិភាគ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ការឆ្លុះបញ្ចាំងពីដំណើរការនិងនីតិវិធីនៃការបោះឆ្នោតសម្រាប់ឆ្នាំ២០២២

មានរឿងរ៉ាវជាច្រើនបានកើតឡើងពេញមួយឆ្នាំ នៅក្នុងឆ្នាំ២០២២នេះ និយាយ​​ដោយឡែក​​ សម្រា​​ប់​ដំ​​ណើរការបោះឆ្នោត ដែលបណ្ដាលឱ្យមាន​​អ្នកនយោបាយ​​ត្រូវ​​ជាប់ចោទ និងមានក្ដីក្ដាំនៅតុ​​លា​​កា​​រ ដោយ​​សា​​រ​​តែប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិរិះគន់ពីដំណើរការបោះឆ្នោត និងនី​​តិ​​​​វិ​ធី​​មួយ​​ចំ​​នួ​​​នផង ថាគ្មានសេរី ត្រឹមត្រូវ និងយុត្តិធម៌។

តំណាងគណ​​បក្សខ្មែ​​រ​​​រួប​រួម​ជាតិ ដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ បានជួបជាមួយស្ថាប័នជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ពាក់ព័ន្ធនឹងបទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត នៅទីស្តីការ គ.ជ.ប. ​ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

គណបក្សខ្មែររួបរួមជាតិ ជួបតំណាង គ.ជ.ប. ដើម្បីពិគ្រោះយោបល់អំពីបទបញ្ជានិងនីតិវិធី

មន្រ្តីជាន់ខ្ពស់ គ.ជ.ប. ឱ្យដឹងថា ចំពោះលទ្ធផលនៃការស្នើឱ្យកែតម្រូវនៅត្រង់ខ្លឹមសារខ្លះនេះ គឺ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវ​​កា​រឆ្លងកាត់ពេលវេលាសមរម្យមួយ ដើម្បី​​ពិ​​​​និត្យនិងសម្រេចថាតើការទាមទាររបស់គណ​​បក្ស​​ខ្មែ​ររួបរួមជាតិនេះ គួរដោះស្រាយតាម​​វិធីណា ហើ​យថាតើអ្វីដែលស្នើឡើងនេះ វាមានផលប្រយោជន៍រួមដែល​​បម្រើឱ្យការបោះឆ្នោតទាំង​​ស្រុង​​​ដែ​រ​​ទេ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

គ.ជ.ប. បើកផ្លូវ​ឱ្យ​មាន​ជំនួប​ទ្វេភាគី​ជាមួយ​​គណបក្សខ្មែររួបរួមជាតិ អំពី​បទបញ្ជា​និង​នីតិវិធី

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) សម្រេច​​បើកផ្លូវឱ្យមានជំនួបទ្វេភាគីរវាង​​គណ​​​ប​ក្ស​​​​ខ្មែរ​​រួប​​​​រួមជាតិ បន្ទាប់ពីបក្សនៅក្រៅរដ្ឋាភិបាលមួយនេះបានដាក់សំណើសុំជួប​​ពិគ្រោះយោ​​​ប​​ល់​​ទៅលើបទបញ្ជានិងនីតិវិធី សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយនេះ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

គណបក្សខ្មែររួបរួមជាតិទទូចឱ្យមានជំនួបជាមួយ គ.ជ.ប. ជជែកអំពីបទបញ្ជានិងនីតិវិធី

មន្រ្តីជាន់ខ្ពស់គណបក្សដែលធ្លាប់មានប្រវត្តិពីបក្សរាជានិយម នៅតែទទូចចង់ឱ្យមានជំនួបមួយកើតឡើង​​​ជា​មួយស្ថាប័នជាតិរៀបចំការបោះឆ្នោត ដោយមើលឃើញថា បទបញ្ជានិងនីតិវិធីបម្រើឱ្យ​​ការបោះឆ្នោ​​ត​​ជា​តិ ​​ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅនៅមានចំណុចដែលត្រូវកែសម្រួលត្រង់ខ្លឹមសារខ្លះទៀតនៅឡើយ ដែលមិនទាន់អាចធានាបានពីការជឿទុកចិត្តក្នុងដំណើរការបោះឆ្នោត។

ទិដ្ឋភាពក្បួនហែគណបក្សខ្មែររួបរួមជាតិ ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

គណបក្សខ្មែររួបរួមជាតិ​ស្នើជួប គ.ជ.ប. ​​ដើម្បី​ពិគ្រោះ​យោបល់​លើ​បទបញ្ជា​និង​នីតិវិធី​បោះឆ្នោត

គណបក្សក្រៅរដ្ឋាភិបាលមួយនេះនៅតែចាត់ទុកថា ខ្លឹមសារមួយចំនួន​​ដូចមានបញ្ញត្តិ​​នៅក្នុង​​គោលការ​ណ៍​របស់គ​​ណៈ​​​កម្មាធិការជាតិរៀបចំការបោះឆ្នោត គួរមានការកែសម្រួលលើចំណុចមួយចំនួនឡើងវិញ ដើ​ម្បីឱ្យប្រាកដ​​ថា កា​​រ​​បោះឆ្នោត​​ដែល​​នឹង​​ប្រ​​ព្រឹ​ត្ត​ទៅក្នុងខែកក្កដា ឆ្នាំ២០២​​៣​​ខាង​​មុខ​​នេះ ជាការបោះឆ្នោ​​ត​មួយដែលគ្រប់ភាគី​​បក្សន​​យោ​​​​​​បាយអាចជឿទុកចិត្ត និងអស់មន្ទិលសង្ស័យអំពីតម្លាភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ក្នុងថ្ងៃមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

បក្ស​ក្រៅ​រដ្ឋាភិបាល​ចង់​ឃើញ​លោក កឹម សុខា មាន​សេរីភាព​ធ្វើ​នយោបាយ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​២០២៣

គណបក្សក្រៅរដ្ឋាភិបាលមួយចំនួន ជំរុញឱ្យមានការផ្ដល់សេរីភាពផ្នែកនយោបាយដល់លោក កឹម សុខា ឡើងវិញ មុនការបោះឆ្នោតជាតិ ឆ្នាំ២០២៣ មកដល់ ដោយពួកគេ​ចង់ឃើញការប្រកួតប្រជែងនយោបាយក្នុងពេលខាងមុខ ធ្វើឡើងដោយស្មើភាពគ្នា ក្រោមវត្តមានមេបក្សប្រឆាំងរូបនេះអាចចូលរួមបាន។ ​

លោក ញឹក ប៊ុនឆៃ៖ ការរួបរួម​ជាមួយ​បក្សកម្ពុជា​និយម ខុស​ពី​ការ​រួបរួម​ជាមួយ​បក្ស​ហ៊្វុនស៊ិនប៉ិច ដ្បិត​ឈរ​លើ​ប្រយោជន៍​ជាតិធំ​ជាង​ប្រយោជន៍​បុគ្គល

ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ អះអាងថា ការរួបរួមជាមួយ​គណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ គ្មាន​ការ​រៀបចំ​ពីបក្ស​កាន់​អំណាច​ឡើយ ប៉ុន្តែជា​ការឈរ​នៅលើផល​ប្រយោជន៍ជាតិជាធំ។

លោក ញឹក ប៊ុនឆៃ រំពឹង​ថា​នឹង​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា ក្រោយ​រួបរួម​ជាមួយ​បក្សកម្ពុជានិយម

ប្រធានគណបក្សខ្មែររួបរួមជាតិ គឺលោក ញឹក ប៊ុនឆៃ រំពឹងយ៉ាងមុតមាំថា គណបក្សរបស់លោកនឹងទទួលអាសនៈក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ ឆ្នាំ២០២៣ ក្រោយរួបរួមជាមួយបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញប្ញទ្ធិ ដោយចាត់ទុកការរួបរួមគ្នានេះថា នឹងទទួលបានការគាំទ្របន្ថែមពីលើសំឡេងអ្នកគាំទ្រដែលមានស្រាប់​។

ទិដ្ឋភាពក្បួនហែគណបក្សខ្មែររួបរួមជាតិ ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

បក្ស​ខ្មែរ​រួបរួម​ជាតិ​ប្រកាស​ដក​ខ្លួន​ចេញ​ពី​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ ដោយ​ថា​មិន​អាច​អនុវត្ត​ទៅ​មុខ​បាន​​

គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានប្រកាសដកខ្លួនចេញពីសមាជិកភាពនៃសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ដោយយល់ឃើញថា សម្ព័ន្ធភាពនេះមិនអាចអនុវត្តទៅមុខបានដោយរលូនសម្រាប់ការចូលរួមបោះឆ្នោតជាតិខាងមុខឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ