លោក ហ៊ុន សែន បញ្ជាឱ្យបន្តរឹបអូសដីលោក សម រង្ស៊ី និងលោក សុន ឆ័យ ពាក់ព័ន្ធនឹងការរិះគន់

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នា​យក​រ​ដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ប្រ​កា​សជំ​ហ​រ​មិ​នដក​​ថយ ​ក្នុង​ការ​ប្រើប្រព័ន្ធ​ច្បាប់​ដែល​គេមើ​ល​ឃើ​​ញថាមិ​នឯ​ក​រា​ជ្យ​ ​ដើម្បី​វា​យ​បក​ទៅ​លើក្រុ​ម​អ្ន​ក​នយោ​​បាយ​ជំ​ទា​ស់ ​តា​មរ​យៈ​វិធាន​រឹប​អច​ល​ន​ទ្រព្យដីធ្លី​ ​ក្នុ​ង​នោះមា​​ន​​ទាំងលោក​ ស​ម ​រង្ស៊ី និងលោក​ ​សុ​ន ​ឆ័យ​ ​ផ​ងដែ​រ ​នូ​វអ្វី​ដែលលោ​​កថា​ ដើ​ម្បី​លុ​បបំ​​បាត់​កា​រចោ​ទប្រកា​ន់​​​​​​បក្ស​កាន់​អំណាចរប​ស់​លោក។

​ការថ្លែងរបស់លោក ហ៊ុន​ សែន នេះ ធ្វើឡើងក្នុ​ងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១៤៦B នៅខេ​ត្តព្រះ​​សីហនុ នាថ្ងៃព្រហស្បតិ៍នេះ។

លោ​​​កទម្លាយថា ​ស្នាក់ការក​ណ្ដាល​គ​​ណបក្សប្រឆាំង​ ដែល​​ជាកម្មសិ​​ទ្ធិរបស់លោក ​ស​ម​ រ​ង្ស៊ី​​ នៅសង្កាត់ចាក់អង្រែលើ​​ ក្នុងរាជ​ធានីភ្នំ​ពេញ ​​លក់ដាច់ហើ​យ ក្នុ​ងតម្លៃ១​លា​ន៦សែ​ន​ដុល្លារ​​​​។

លោ​កប​ន្តថា ​ប្រាក់​នោះ​មិ​នគ្រ​ប់២លា​នដុ​ល្លារ​សម្រាប់​សងជំ​ងឺ​ចិត្ត​​​គណប​ក្សប្រ​ជា​ជនក​ម្ពុជាដែល​​ជាភាគី​ឈ្នះក្ដីទេ ដែលការណ៍នេះ លោកថានឹងមិនត្រូវបិទបញ្ចប់ត្រឹមលក់ស្នាក់ការកណ្ដាលនេះទេ។

លោកថា៖ «​​ស្នាក់កា​រ​រប​ស់ហ្អែង​​ល​ក់បាត់​ហើ​យ មិន​មែ​នស្នា​ក់ការ​ទេ​ ​ដីរប​ស់ហ្អែ​ង[លក់​ហើយ​នៅ]ខ្វះ​ទៀតៗ​ ល​ក់បា​ត់​ៗ ​ហ្អែង​ពូ​កែទៅ​។​ តា​ម​មើល​ទៀ​ត​ ​អាណា​ត្រូ​វស​ង​ជំងឺ​ចិត្ត​អី​យ៉ា​ងម៉េ​ច ត្រូ​វស​ង។​ ​ខ្ញុំបា​ន​៧​សែ​ន​[​ដុល្លារ​]ដែ​រ ព្រោះខ្ញុំ​ទា​រ​១លា​ន[​ដុ​ល្លារ]​ ឥលូ​វ​នៅជំ​ពាក់​ខ្ញុំ​៣សែ​ន[ដុល្លារ]ទៀត​ តាមទា​ររ​ក​អាហ្នឹ​ង។​ស​ម្ដេចក្រ​ឡា​ហោ​ម ​[ស ​ខេ​ង] ​ដូ​ចជា​បា​ន​៣សែ​ន​ដុល្លា​រដែរ​ ​ឬពី​រសែ​នទេ​ គា​ត់​ថា​ឥលូ​វ​កំ​ពុង​តែ​គិត​ថា​គាត់​ធ្វើ​អី!​ ​បង​ ហេ​ង ​សំរិ​ន បា​ន​ប៉ុន្មា​ន!​ ហើយ​រដ្ឋបា​នប៉ុ​ន្មា​នអី​ប៉ុ​ន្មាន​! ទេ! ​អារឿង​ហ្នឹ​ង​ត្រូ​វ​តែ​ធ្វើ»​។

ដា​ច់​​ដោ​យ​ឡែកពី​នេះ​ ​ក​រណី​ឈ្នះក្ដីអនុ​ប្រធា​នគណបក្ស​ភ្លើង​ទៀន​ លោ​ក​ សុ​ន ឆ័យ វិញ លោកថាក៏​នឹងធ្វើដូចគ្នា ដើម្បីកុំឱ្យមានការចោទប្រកាន់​បក្សកាន់អំណាចថាជាចោរ​​លួចសន្លឹកឆ្នោ​​តនៅ​អាណត្តិក្រោយ​ៗ​​ទៀត។

​លោក​គូសបញ្ជាក់​ថា ករណីនេះ ​សាលាឧទ្ធរ​ណ៍បា​​​នកា​ត់ក្ដីឱ្យភាគី​ចាញ់​ក្ដីប​ង់ប្រា​ក់ជំងឺ​ចិត្ត​៤​ពាន់​លា​​​ន​រៀ​ល ឬស្នើ​១លាន​ដុល្លារ​ តាមបំ​ណងរបស់​​គណប​ក្សលោ​កហើយ​ មិនបាច់ប្ដឹងបន្តទៅតុ​លាកា​​រកំពូល ដូចភា​គី​ចាញ់ក្ដីនោះទេ ។

លោ​​កថា​៖ «​ឥលូ​វគេ​ប្តឹង​សាទុ​ក្ខ​ យើ​ងមិ​នបា​ច់​ប្តឹង​សា​ទុក្ខ​ទេ ​ឱ្យតុលា​កា​រ​​គេ​កា​ត់​​ហើ​យ ​រឹប​[អូ​ស]យ​ក​ហ្មងកុំ​ឆ្ងល់​ពេក​ ​ដាក់ដេ​ញ​ថ្លៃ​ទៀត​ ​លក់​ទៀត​»។​

បន្ថែមពីនេះ មេដឹកនាំដែលកាន់អំណាចយូរ ៣៧ឆ្នាំ រូបនេះ ក៏​បា​នផ្ញើសា​​​របែប​​គំ​រាមដល់អ្នកដែលនៅតែមានទំនាក់ទំនងនិងបន្តគាំទ្រលោក សម រង្ស៊ី ផងដែរ ។

លោ​​​​កថា៖ «​អ្នក​ដែលជឿលើអាហ្នឹ​ង គឺ​ជម្រើ​សនៅ​សល់​ មា​នតែ​[​គុក]​ព្រៃស! ​អាហ្នឹ​ងប​ន្តិ​ចទៀ​ត វា​ប្រ​កាស​មក​ចា​ប់​ខ្ញុំ​ទៀ​ត​ហើយ»​។​

វីអូ​ឌី មិនអា​ចទាក់ទ​ងលោក ​សម រង្ស៊ី​ ដើម្បីសុំការអត្ថា​ធិប្បាយ ជុំវិញសារមេដឹកនាំបក្សកាន់អំណាចនេះបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

 ប៉ុន្តែលោក ម៉ែន​ សុ​ថាវរិ​ន្ទ្រ​ ដែល​គេ​ស្គា​ល់ថាជា​មនុ​ស្ស​ស្និទ្ធ​នឹ​ងលោ​ក ​ស​ម​ រង្ស៊ី បាន​​ចាត់ទុ​កចំ​ណា​ត់កា​រ​រ​ប​ស់មេដឹកនាំបក្សកាន់អំណាចនេះថា ជានយោបាយសងសឹកបែបបុគ្គល ក្រោយពីគាត់ចាញ់ក្ដីលោក ស​ម រង្ស៊ី​ នៅតុលាការបារំាងថ្មីៗនេះ។

លោ​​​កយល់​ថា​ មេដឹកនាំប​ក្សកា​ន់អំណាច ​គួរតែផ្តោតលើផលប្រយោជន៍ជាតិ បើ​កលំហប្រជាធិប​តេយ្យ តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូ​ច​​ការជំរុញរបស់សហគមន៍អន្តរជាតិ ដើម្បីបញ្ចៀសវិធានការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មពីកម្ពុជា ពីសំណាក់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ។

លោកថា៖ «លោកនាយករដ្ឋមន្ត្រី [ហ៊ុន សែន] គាត់ចាញ់នយោបាយលោក សម រង្ស៊ី! គាត់ទៅរករឿងទីស្នា​​ក់ការ រឿងដីអីឯណោះវិញ។ ខ្ញុំអត់យល់ ខ្ញុំថាខ្ញុំអត់យល់សោះ។ អ៊ីចឹងខ្ញុំថាជានយោបាយបា​យឡុកបាយឡ​»។

លោក សុន ឆ័យ សម្អាងថា ការដែលលោកបានលើកឡើងពាក់ព័ន្ធលទ្ធផលបោះឆ្នោតកន្លងទៅ ​​លោកថា ជា​​ការតស៊ូម​តិតំណាងឱ្យគណបក្ស ជំទាស់នឹងការបោះឆ្នោតមិនត្រឹមត្រូវ មិនមែនជាការចោ​ទ​ប្រកាន់គណបក្សកាន់អំ​ណា​​ច និង គ.ជ.ប. ទេ ហើយថា បញ្ហានេះ លោកបានប្រាប់តុលាការក្នុងសវនាការអស់ហើយដែរ។

លោកយល់​ថា ការចោទប្រកាន់លោកថាជាមនុស្សលាបពណ៌ដើម្បីចោទប្រកាន់គណបក្សកាន់អំណាច ជាការចោទខុសមនុស្ស។

​លោ​ក​ថា៖ «​ប​ងប្អូ​ន​ប្រជា​ជា​តិ​ខ្មែ​រទាំ​ង​មូល​ស្គា​ល់​ខ្ញុំ​ហើយ​ ​តាំ​ង​ពីខ្ញុំ​បា​ន​ម​ក​បម្រើ​ក្នុ​ង​កា​រ​ងា​រ​នយោ​បា​យដែ​លជា​ប់​ឆ្នោ​តតាំ​ង​ពីឆ្នាំ​១៩​៩៣​ម​ក ​ខ្ញុំ​ដូ​ចមិ​ន​ដែ​ល​អនុ​វ​ត្ត​វ​ប្បធម៌លា​បពណ៌ន​រ​ណាសោះ ​អត់​សោះ! ​ហើយ​បើ​យក​ខ្ញុំ​ធ្វើ​ជាឧ​ទា​ហ​រណ៍​នេះ​ ពិ​តជាខុ​ស​មនុ​ស្សហើ​យ។​​​ ដូច្នេះ​ ខ្ញុំ​សុំឱ្យ​រើស​អ្ន​ក​ផ្សេ​ងទៅ​។ ខ្ញុំដូ​ច​អត់ត្រូវម​នុ​ស្ស [​លាប​ព​ណ៌ចោ​ទ​ប្រ​កាន់​គេ]​ទេ បា​ទ ​»​។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាល​ពីថ្ងៃ​ទី​១៤ ខែធ្នូ​ ឆ្នាំ២០២២ បានកាត់ក្ដីឱ្យលោ​ក សុ​ន ឆ័យ ​បន្តកាត់ ចាញ់ក្តីគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប.។

សាលាឧទ្ធរណ៍បាន​បង្កើនប្រាក់ពិន័យ ១០លាន​រៀល និង​សំណងជំងឺចិត្តដល់បក្សកាន់អំណាចចំនួន៤​ពាន់លា​ន​រៀល ឬស្មើប្រមាណ១លានដុល្លារអាមេរិក។

ដោយឡែក សាលាដំបូងរាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២១ បានចេញដីកាសម្រេចលក់​ស្នាក់ការ​កណ្ដាលរបស់​អតីតគណបក្សសង្គ្រោះ​​​ជាតិ​ ដែលជាផ្ទះរបស់លោក សម រង្ស៊ី នៅសង្កាត់ចាក់អង្រែលើ ក្នុងរាជធានីភ្នំពេញ។

តាមដីកា​សម្រេចលក់ដោយបង្ខំរបស់ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ នៅពេលនោះ មាន​ម្ចាស់​បំណុល​​ចំនួន​​៤ផ្សេងៗគ្នា ​​ប្រធាន​រដ្ឋសភា លោក ហេង សំរិន, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, រដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង និងកូនបំណុលនៃការអនុវត្ត ឈ្មោះ សម រង្ស៊ី និងសហកូនបំណុល លោកស្រី ជូឡុង សូមូរ៉ា។

បើតាមកម្មវត្ថុក្នុង​ដីកាដដែល ម្ចាស់បំណុលសុំ​ឱ្យ​អនុវត្ត​តាម​វិធាន​បង្ខំដោយផ្ទាល់ ដើម្បីទទួលបានការសង តាមអំណាចសាលដីកាស្ថាពររបស់តុលាការកំពូល។

តុលាការបានបញ្ជាក់នូវទឹកប្រាក់ដែលម្ចាស់បំណុលនីមួយៗទាមទារពីកូនបំណុល ក្នុងនោះ លោក ហេង សំរិន ទាមទារ​២៥០លានរៀល ឬស្មើប្រមាណ៦២ ៥០០ដុល្លារ, លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទារចំនួន៤ ០០០លានរៀល ឬស្មើប្រមាណ១លានដុល្លារ, រដ្ឋាភិបាលចំនួន១ ៨០០លាន​រៀល ឬស្មើប្រមាណ៤៥ម៉ឺនដុល្លារ និងលោក ស ខេង ចំនួន២ ០០០លានរៀល ឬស្មើប្រមាណ៥០ម៉ឺនដុល្លារ

ដីការលក់ដោយបង្ខំរបស់ចៅក្រមនេះ ធ្វើឡើងក្រោយពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី​០១ ខែមីនា ឆ្នាំ២០២១ បានប្រកាសសាលក្រម​កំបាំងមុខ ដាក់ទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំ ហាមមិន​ឱ្យបោះឆ្នោតនិងឈរឈ្មោះ ​ក្រោមបទ​ «ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល​កម្ពុជា»។

ក្រៅពីលោក សម រង្ស៊ី សាលក្រមនៅពេលនោះ ក៏បានដាក់ទោសលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២២ឆ្នាំ និងកាត់ទោសលោកស្រី ជូឡុង សូមូរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់​ពន្ធនាគារក្នុងម្នាក់ៗចំនួន២០ឆ្នាំ។ 

តែយ៉ាងណា ការប្រកាសសាលក្រមនោះជំរុញឱ្យមានប្រតិកម្មពីស្ថានទូតលោកសេរីប្រចាំនៅកម្ពុជា ក្នុងនោះ​មានទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអាល្លឺម៉ង់ ​ផង​ដែរ ដោយពួកគេចាត់ទុកវិធានការ​នោះថា ជា​ការ​ព្រួយ​បារម្ភអំពី​ការកាត់ទោសក្រុមមេដឹកនាំអតីត​គណបក្សប្រឆាំងនៅកម្ពុជា ដែល «ធ្វើឡើងក្រោមដំណើរការនីតិវិធីខ្វះភាពត្រឹមត្រូវ» និងជំរុញឱ្យបើកចំហនយោបាយឡើងវិញ។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ចាត់ទុកការប្រើវិធានរឹបអូសទ្រព្យសម្បត្តិមេដឹក​នាំ​បក្សប្រឆាំងពេលនេះ ជាការបំបាក់ស្មារតីអ្នកនយោបាយសំឡេងជំទាស់ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ ដោយស​ម្អាងថា ​​ប្រព័ន្ធតុលាការបច្ចុប្បន្នត្រូវបានគេមើលឃើញថាខ្វះភាពឯករាជ្យក្នុងការកាត់សេចក្តីសំណុំរឿងនយោ​បាយ។

លោកថា៖ «យើងមើលឃើញរូបភាពជម្លោះទាស់ទែងចុងក្រោយនេះ គឺរូបភាពបុគ្គល ឬក៏ជារូបភាពក្រុមច្រើនជាង ជាជាងរូបភាពទាស់ទែងគ្នាដើម្បីប្រយោជន៍ជាតិ។ ដូច្នេះ ខ្ញុំមានការសោកស្តាយណាស់ ចំពោះជម្លោះបែបហ្នឹង»។

 លោកគិតថា ក្នុងបរិបទដែលអន្តរជាតិកំពុងសម្លឹងមើលបញ្ហាកម្ពុជា អ្នកនយោបាយខ្មែរគួរតែទម្លាក់ចោលនូវឥរិយាបថហែកហួរគ្នាជាលក្ខណៈបុគ្គល ហើយងាកមកលើកកម្ពស់សិទ្ធិមនុស្ស ធានាឱ្យការបោះឆ្នោតខាងមុខមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងផលប្រយោជន៍ជាតិ ដូចមែនចែងក្នុងរដ្ឋធម្មនុញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ