អ្នកនយោបាយនៅក្រៅរដ្ឋាភិបាលចាត់ទុកសារព្រមានរបស់លោក ហ៊ុន សែន ថាជារូបភាពគំរាមនៅមុនការបោះឆ្នោត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរក្នុងពិធីអបអរសាទរខួបលើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧មករា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ក្រុមអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល ដាក់ការព្រួយបារម្ភចំពោះកម្ដៅនយោ​​បាយដែលនៅ​តែ​​មិ​ន​​​​​​​​​ថម​​ថ​យ ក្រោយ​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បន្ត​ព្រមានជាថ្មីទៀតកាលពីថ្ងៃម្សិលមិញ​ ថា​​​នឹង​​​​ប្ដឹង​​​​​​​បណ្ដាបក្ស​នយោបាយណាដែលប្រើប្រាស់​វេទិកាឃោសនា​នយោបាយ​​​​វាយ​ប្រហារ​ទៅ​លើ​បក្ស​កាន់​អំណាច​។

នេះមិនមែនជារឿងថ្មីទេ សម្រាប់លោកនាយករដ្ឋមន្រ្តី ដែលប្រើប្រាស់វេទិការបស់លោក ហើយ​​ដាក់​ការគាបសង្កត់ទៅលើ​គូប្រកួតក្នុងសង្វៀននយោបាយ ​​ថាធ្វើឱ្យភាពស្មើគ្នា ដូចដែល​​ក្រុមជំទា​ស់​​តែ​​​​​​ង​​​​​​យ​​ក​​ហេតុ​​ផលនៃការប្រើប្រាស់​​សិទ្ធិនៃការបញ្ចេ​​ញមតិជារបាំងក្នុងការរិះគន់ និងវាយប្រហារ​​ប្រ​​ឆាំង​​រដ្ឋា​​ភិ​​បា​​លដោយមិន​​សំ​ចៃ​​មា​ត់​​ស្ទើរគ្រប់​​ច្រក​​ល្ហក និងដាក់បន្ទុកគណបក្សប្រជាជន​កម្ពុជា​​ថា​​​មាន​​ជាប់​​ពាក់​​ព័ន្ធ​​​នឹង​​​​ការលួចសន្លឹកឆ្នោត។

ការលើកឡើងពីក្រុមអ្នកនយោបាយនៅក្រៅរដ្ឋាភិបាលនេះ ក្នុងពេលដែលលោក ហ៊ុន សែន បា​ន​​​​​ប្រើ​សម្ដីធ្ងន់ៗរបស់លោក កាលពីថ្ងៃចន្ទម្សិលមិញ នៅក្នុងវេទិកាសាធារណៈមួយ ក្នុងស្រុក​​ព្រៃ​​ឈ​រ ខេត្តកំពង់ចាម។

ក្នុងវេទិកាសាធារណៈនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានជាថ្មីទៀតថានឹង​មិន​ទុក​ឱកាស​ឱ្យ​​​បក្ស​ន​​យោ​​បា​​យ​ធ្វើព្យុះភ្លៀងដូចមុនទៀតឡើយ។ លោកបន្តថា ចាប់ពីពេលនេះទៅ ក្រុម​មេធា​​​វីរបស់លោក​​​នៅ​​តាម​​​​មូលដ្ឋាន​ នឹង​​តាមឃ្លាំមើលរាល់ការឃោសនានយោបាយ ហើយ​បើ​រក​ឃើញ​ថា​​​មាន​ចំណុច​​ដែ​ល​​​ត្រូវសង្ស័យ នឹងដាក់ប្ដឹងតែម្តង។

លោកបន្តថា៖ «បើអ្នកឯងមិនបញ្ឈប់ការវាយប្រហារ យើងគ្មានជម្រើសទេ។ ខ្ញុំសូឱ្យ​​​បណ្តា​​មេធាវី​​​រប​​ស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់​​ខេត្តទាំងអស់ ធ្វើកិច្ចការងារហ្នឹង។ ពេល​​បានសំឡេង​​​​​ហ្នឹ​​​​​​ហើ​​​​ត្រូវពិនិត្យឱ្យច្បាស់ ចាំបាច់ប្ដឹងគឺប្ដឹង។ នេះមិនមែនជា​​សិទ្ធិបញ្ចេញមតិទេ ក្នុងពេលដែល​​​អ្នកឯង​​​វាយប្រហារមកចំពោះយើង។ អ្នកឯងនិយាយអ៊ីចឹងថាជាសិទ្ធិបញ្ចេញមតិ ​​ដូច្នេះខ្ញុំក៏​​​អាច​​​បញ្ចេ​​​​​​តិត្រលប់ទៅវិញ គឺប្រមូលមនុស្សទៅដល់ផ្ទះអ្នកឯងតែម្តង»។

ទាក់ទិនសារព្រមាន​របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនេះ សម្រាប់ក្រុមអ្នកន​​​យោ​បាយនៅក្រៅរដ្ឋាភិបាល ចាត់ទុកថា នេះជាការ​បំភិតបំភ័យផ្នែកស្មារតី ដែលអាចធ្វើឱ្យបរិយា​​កាស​​ន​​យោ​បាយនៅមុនការបោះឆ្នោតថ្នាក់ជាតិមកដល់នេះ មានដំណើរការមិនល្អ។

លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ថ្លែងថា ក្នុងនាមជាអ្នកនយោ​​បាយ ​លោ​ក​​​​​​ពិតជាមានការព្រួយបារម្ភ នៅពេលដែលសារគំរាមកំហែង​បន្តកើតឡើងមិន​​ឈប់ឈរ​​​ដូច្នេះ​​។

​​អ​តី​​​ត​​តំ​​ណា​​​​​ង​​រាស្រ្ត​​មកពីគណបក្សសង្រ្គោះជាតិដែលត្រូវតុលាការរំលាយរូបនេះ បន្តថា ​​ជារឿង​​​គួរ​​​ឱ្យ​ភ័យខ្លាចសម្រាប់អ្នកនយោបាយ ជាពិសេសនៅក្រោយប្រកាសលទ្ធផលឆ្នោត ដែល​​​​​​ភា​គី​​ពាក់​​ព័ន្ធមិនអាច​​ប្រើ​​ប្រាស់​​​​​សិ​​​ទ្ធិ​​​តទៅទៀតបាន ក្នុងការតវ៉ាអំពីលទ្ធផលឆ្នោត ប្រសិនបើ​​ពួកគេរ​ក​​​​ឃើ​ញថា លទ្ធផលឆ្នោត​​នោះ មិនអាចជឿទុកចិត្តបាន។

លោកបន្តថា៖ «ខ្ញុំក៏បានស្ដាប់សាររបស់សម្តេចដែរ ហើយក៏មានប្ដឹងតាំងពីថ្នាក់ក្រោមដល់​​​ថ្នាក់​​លើ​​ ខ្ញុំ​​​​​​​​យល់ថា វាជារឿងមួយគួរឱ្យព្រួយបារម្ភ ដោយសារគណបក្សនយោបាយត្រូវកា​​​រប្រកួតប្រជែ​​​​គ្នា​​​នៅក្នុងសង្គមប្រជាធិបតេយ្យ ដូច្នេះការប្រកួតប្រជែងគ្នា វាចៀសមិនរួចពីការរិះគន់ និ​​កា​​​រខ្វះខាត។ ហើយការរិះគន់នេះ ខ្ញុំយល់ឃើញថា កន្លែងខ្លះ វាខ្វះខាត។ គណបក្សក្រៅរដ្ឋាភិបាលដូចកញ្ចប់​​អ៊ីចឹង​ ​ដែលយើងទាំងអស់គ្នាតែងនិយាយ ទាំងអ្នកតូចនិងអ្នកធំ តែងនិយាយអ៊ីចឹង។ ន្លែងណា​​​ដែល​​​​ប៉ះ​​​​​ពាល់ដល់ប្រយោជន៍រួម និងប៉ះពាល់ដល់ប្រយោជន៍ជាតិ គេតែងតែលើកឡើ​​ហើ​​​ គេ​​​តែងតែរិះគន់ហើយ»។

មិនខុសគ្នាទេ អគ្គលេខា​ធិការ​នៃគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ យល់​ស្រប​ថា សារ​​​ន​​យោបាយ​​ដូច​ដែល​លោកនាយករដ្ឋមន្រ្តីធ្លាប់លើ​ក​ឡើងនៅក្នុងវេទិកាសាធារណ

ៈនេះ ឆ្លុះ​​ប​​ញ្ចាំ​​ង​​ពី​​​ឥទ្ធិពលរបស់លោកទៅលើដៃគូនយោបាយហើយ។ មិនត្រឹមតែប៉ុណ្ណោះ លោកថា ទោះតិចឬ​ច្រើ​​ន​ វា​ប្រា​ក​​ដ​​​​​ណាស់​​នឹង​ជះឥទ្ធិពល​មិន​ល្អទៅដ​ល់​ដំណើរ​ការ​បោះឆ្នោត​ខាង​មុខ​នេះ។

បើតា​ម​លោក សុធារ៉ាយុត្តិ ការវាយតម្លៃពីដំណើការបោះឆ្នោតនេះ គេមិនមែនមើលមួយ​​ថ្ងៃ​នៅ​​ថ្ងៃ​​បោះ​​​​ឆ្នោតទេ ពោលគឺ​គេពិនិត្យតាំងពីមុនពេល​បោះឆ្នោត ​រហូតដល់ថ្ងៃចុងក្រោយ​​​នៃ​ការ​បោះ​ឆ្នោត។ លោកបន្តថា ការដែលលោកនាយករដ្ឋមន្រ្តីដាក់​ចេញ​នូវ​យុទ្ធសាស្រ្តនយោបាយដូច្នេះ នឹង​​​ប៉ះ​​ពាល់​ទៅដ​ល់លំហសេរីភាពខាងនយោបាយ និងជាសញ្ញាបំភិតបំភ័យអ្នកនយោបាយ ដែល​​ស្ថានភាព​នេះកាន់​តែ​​មាន​​រូបភាព​​អា​​ក្រ​​ក់​ទៅៗក្នុងរយៈពេលចុងក្រោយនេះ។

លោកបន្តថា៖ «ខ្ញុំគិតថា ចង់ឬមិនចង់ សាធារណជអាច​​យល់បានហើយ​​ថាជា​​សា​​​​គំរាមកំហែង មិនគំរាមកំហែង។ លោកនាយករដ្ឋមន្រ្តី ជានាយករដ្ឋមន្រ្តី និងជាប្រមុខដឹកនាំរារដ្ឋាភិបាល ហើយលោកមានអំណាចពេញដៃតែម្តង​​ សារគ្រប់យ៉ាងរបស់គាត់ ​​ប្រមុខរដ្ឋាភិបាល​​ កា​​ណាសារត្រជាក់មិនសូវប៉ះពាល់ទៅដល់អារម្មណ៍របស់ពលរដ្ឋទេ តែកាលណាសារដែល​​​​​​​​បំ​​ភិ​​បំភ័យ និង​​សារ​​គំរាមកំហែង វាប៉ះពាល់ដល់សតិអារម្មណ៍របស់ពលរដ្ឋហើយ»។

លោកនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សកាន់អំណាចផង បានប្រកាសម្តងហើយម្តងទៀតថា លោកនឹងបញ្ឈប់ «វប្បធម៌ឡាំប៉ានៅក្រោយថ្ងៃបោះឆ្នោត» ហើយបើទុកបែបនេះទៀត គណបក្សប្រ​​ជា​​ជនកម្ពុជាទៅវិញទេជាអ្នកទទួលរងថ្មបាក់ដោយការលាបពណ៌ និងចោទប្រកាន់​​អំពីរឿ​​ងបោះ​​ឆ្នោត​​​នេះ​​​។

លោកបន្តថា៖ «មិនទុកឱ្យពួកអ្នកចោទថាជាចោរមួយជីវិតទេ ខ្ញុំសូមជម្រាបជូន ត្រូវតែ​​បញ្ចប់​​វប្ប​​ធម៌ឡាំប៉ាក្រោយការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជា មិនអាចទទួលយក​​បាននូ​​ពាក្យថា​​ជា​​ចោ​​​រលួចបន្លំសន្លឹកឆ្នោតទៀតទេ។ អ្នកណាហ៊ាននិយាយបែបនេះ យើងត្រូវតែប្តឹង ហើ​​សំណុំ​​រឿងនៅតុលាការកំពូល យើងត្រូវតែធ្វើ ព្រោះអ្នកនិយាយពី​​សិទ្ធិបញ្ចេញមតិ។ អ្នកឯងថា​​សិទ្ធិបញ្ចេ​​ញមតិ ចោទគណបក្សប្រជាជនកម្ពុជាថាជាចោរ។ គណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកបាននូវពាក្យថាខ្លួនជាចោរលួចសន្លឹករបស់អ្នកឯងទេ»។

សម្រាប់លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ យល់​ឃើញ​ថា ឥរិយាបថ​របស់​លោក​​នា​​យ​ករដ្ឋមន្រ្តីនេះ មិនមាន​អ្វីដែល​ថ្មី​ទេ អំពី​ការ​គំរាមកំហែងទៅដៃគូនយោបា​យ។ លោកសង្កេ​​​ត​ឃើ​​ញ​ថា ការសម្លុតនិងគំរាមនេះបាន​កើត​ឡើង​ស្ទើរ​គ្រប់​អាណត្តិមក​ហើយ និងបាន​​ប​​ណ្តុះ​ទៅ​​ជា​​​​វប្ប​​ធម៌បែបហិង្សាខាងនយោបាយ ហាក់ជារឿងធម្មតាទៅហើយនៅកម្ពុជា។

លោកបន្តថា៖ «សម្រាប់ខ្ញុំ ទាក់ទងនឹងស្ថានភាពនយោបាយនៅកម្ពុជារបស់យើង ក៏ដូចជា​​អ្នកន​​យោ​​​បាយដែលគាត់តែងតែយកបញ្ហាមួយចំនួនជាបញ្ហារឿងផ្ទាល់ខ្លួន ឬក៏ការភ្ជាប់រឿង​​ផ្ទាល់ខ្លួន​​​ទៅជាបញ្ហាជាតិដើម្បីចោទប្រកាន់គ្នាទៅវិញទៅមក។ នៅពេលដែលយើ​​ងស្តាប់​​ភ្លាម យើងគិ​​ថាព្រឹត្តិការណ៍នោះហាក់ដូចជាធ្ងន់ធ្ងរណាស់ ដោយសារតែកន្លង​​មក យើងដូច​​ជា​​ខកខានឮ​​សារ​​មួយចំនួនដែលយើងហៅថាជាសារមួយដែលមានសម្ពាធទៅលើអ្នក​​​នយោបា​​ផ្សេ​​ ឬក៏យើថា​​ជាលក្ខណៈគំរាមកំហែងបំភិតបំភ័យទៅលើអ្នក​​នយោបាយ។ ប៉ុ​​​ន្តែបើ​​យើ​​គិត​​បន្តិចទៅវិញ ហាក់បីយើងយល់ឃើញថា នេះជាទម្លាប់មួយរបស់អ្នកនយោបាយខ្មែររបស់យើង ជាពិសេ​​សអ្នក​​យោបាយមានឥទ្ធិពល មានអំណាចហ្នឹង ​​គាត់តែងតែ គាត់ប្រើជា​​ធម្មតាកន្លងមក​​ហើយ​​ទេ»។

អ្នកជំនាញផ្នែក​សិទ្ធិ​មនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ដាក់ការ​ព្រួយ​បារម្ភចំពោះកា​​​​រ​​ធ្លា​ក់​​​​ចុះសិទ្ធិមនុស្ស និងលទ្ធិ​ប្រជាធិបតេយ្យ ជាពិសេសលំហសេរីភាពខាងនយោបាយនៅកម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីខែ​មីនា ឆ្នាំ២០២២ អ្នករាយការណ៍ពិ​​សេស​​របស់​​អង្គ​​​​ការសហប្រជាជាតិ បាន​ប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អំឡុង​ពេលធ្វើ​​បច្ចុ​​ប្បន្ន​​ភាពផ្ទាល់មាត់ថា សិទ្ធិមនុស្ស និងសិទ្ធិខាងនយោបាយ​នៅកម្ពុជា ​កំពុងតែមាន​​​រូបភាព​អា​​ក្រក់​​​ទៅៗ។ លោក វីទិត មុនតាប៊ន ត្រូវបានដកស្រង់សម្ដីមកចុះផ្សាយ​នៅក្នុង​​សេចក្តី​​​ប្រ​​​​​កាសព័ត៌​​មា​ន​​​​នោះថា លំហ​សេរីភាពខាងនយោបាយកាន់តែរួមតូចទៅៗ និងកំពុងតែដើរថយ​​ក្រោ​​​យ ដោ​​យ​​សារ​ការ​គ្រប់​គ្រង​តាម​បែប​ឯកបក្ស ជាពិសេសរូបភាពនៃការយា​​យីខាង​នយោ​​បាយ​​នេះកើត​​ឡើ​ង​​ ពី​សំណាក់​អ្នកន​យោបាយ​ពី​បក្ស​កាន់​អំណាច នៅមុនការបោះ​​​ឆ្នោ​​​ត​ម​ក​​​ដល់។

ទោះបែបណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ជំហរថា អ្វីដែលរដ្ឋាភិបាលធ្វើនេះមិនមែ​​ន​​ជាការ​​គំរាម​ទេ ប៉ុន្តែនោះជាការការពារភាពស្របច្បាប់របស់​ខ្លួន ខណៈ​អ្នកនយោបាយ​​នៅក្រៅរ​​ដ្ឋា​​ភិ​​បាល​តែងប្រើវេទិកាវាយប្រហារបក្សកាន់អំ​ណាច ក្រោមរូបភាពសិទ្ធិបញ្ចេញមតិ។

យ៉ាងនេះក្តី លោក កន សាវាង្ស មន្រ្តីជាន់ខ្ពស់​អង្គការឃ្លាំ​មើល​ការ​បោះឆ្នោត ​​ខុម​ហ្វ្រែល ចាត់​ទុក​សិទ្ធិ​បញ្ចេញ​មតិ​ខាង​​​​ន​​យោ​​​បាយថា​មិនមានកំហុសទេ។ ជាងនេះទៀត លោកថា អ្នក​នយោ​បាយ​មិន​​គួរ​កម្រិត​ផ្លូវ​ដើរក្នុង​ការឃោ​​ស​​នា​​​​នោះឡើយ ហើយ​​ការកម្រិតបែបនេះជាការ​បំបិទ​សិទ្ធិ​ខាង​នយោ​បាយ និង​​​មិន​មាន​បញ្ញត្តិនៅក្នុ​​ង​​ច្បាប់​ទៅ​ទៀត។

បើតាម​លោក កន សាវាង្ស ការ​ឃោសនាល្អ ឬ​អាក្រក់ ឬ​ប៉ះពាល់​​ទៅ​ដល់​បក្សនយោបាយ​ដ​​​ទៃ ឬ​​យ៉ាង​ណានោះ ទុកឱ្យអ្នកគាំទ្រជាអ្នកវិនិច្ឆយវិញចុះ។

លោកបន្តថា៖ «ជាទូទៅ សារនយោបាយ គឺនិយាយពីការបញ្ចុះបញ្ចូល និងការឃោ​​សនា​​ធ្វើម៉េចគឺ​​ពន្យល់ឱ្យពលរដ្ឋហ្នឹងលោក​​ពេញចិត្ត ហើយគណបក្សនយោបាយ​​នីមួយៗហ្នឹង គឺ​​លោកមានសេ​​រី​​ភា​​ពខ្លួនឯងនៅក្នុងការឃោសនា និងការបង្ហាញអំពីគោល​​នយោបាយដែលខ្លួន​​មាន ​​​​ថាអ្វី​​ដែលខ្លួ​​ត្រូវការដណ្តើមនូវការគាំទ្រ និងអ្វីដែខ្លួនត្រូវធ្វើនៅពេល​​ខ្លួនជាប់ឆ្នោត។ ​​នេះ​​ជា​​​​ការពិតនៅ​​ក្នុង​​កា​​​​​​ឃោសនា»។

អ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ ចាត់ទុកថា ប្រសិនបើរូបភាពហិង្សាខាងនយោបាយនៅតែ​​ប​ន្ត​​​​​​​​​កើ​ត​​​​​​មានដូចសព្វថ្ងៃនេះ ចង់ឬមិនចង់ ​វានឹងធ្វើឱ្យមាន​​ផលប៉ះពាល់មិនល្អ​ទៅដល់ដំណើរ​​​ការ​​បោះ​​​​​​​​ឆ្នោ​​​ត​​​​​ថ្នាក់​​​​ជា​តិ ដែលនឹង​ប្រព្រឹត្តទៅនៅថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២៣​ ខាង​មុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ