
អ្នកនយោបាយនៅក្រៅរដ្ឋាភិបាលចាត់ទុកសារព្រមានរបស់លោក ហ៊ុន សែន ថាជារូបភាពគំរាមនៅមុនការបោះឆ្នោត
ក្រុមអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល ដាក់ការព្រួយបារម្ភចំពោះកម្ដៅនយោបាយដែលនៅតែមិនថមថយ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តព្រមានជាថ្មីទៀតកាលពីថ្ងៃម្សិលមិញ ថានឹងប្ដឹងបណ្ដាបក្សនយោបាយណាដែលប្រើប្រាស់វេទិកាឃោសនានយោបាយវាយប្រហារទៅលើបក្សកាន់អំណាច។