កងទ័ពជើងទឹកនៃប្រទេសចិននិងកម្ពុជានឹងបើកធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នានៅសប្ដាហ៍ក្រោយនេះនៅឆកសមុទ្រខេត្តកំពង់សោមនៃប្រទេសកម្ពុជា។
តាមទីភ្នាក់ងារសាព័ត៌មាន Reuters នាវាទ័ពជើងទឹករបស់ចិនចំនួនបីគ្រឿងមានកងទ័ព៧៣៧នាក់នឹងមកដល់កំពង់ផែព្រះសីហនុនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះគឺមួយថ្ងៃបន្ទាប់ពីការចាកចេញរបស់កងនាវាជប៉ុនចំនួន៣គ្រឿង។
ការធ្វើសមយុទ្ធទ័ពជើងទឹករវាងកងទ័ពចិននិងកម្ពុជាត្រូវបានអ្នកសង្កេតការណ៍មើលឃើញថាប្រទេសចិនបានព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍តាមរយៈប្រទេសកម្ពុជា។
នាវាជើងទឹករបស់ចិនដែលមកកាន់កំពង់ផែក្រុងសីហនុនៃប្រទេសកម្ពុជានេះក៏ធ្វើឡើងស្របពេលដែលចិនបានបញ្ជូនជើងទម្រនិងកាំជ្រួចដាក់់នៅសមុទ្រចិនខាងត្បូងដែលកំពុងមានជំលោះជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចិនជាប្រទេសផ្ដល់ជំនួយយោធាធំមួយផងដែរសម្រាប់កម្ពុជា៕
ប្រភព: Reuters