ក្រសួងសុខាភិបាលប្រទេសនេះ បានប្រកាសនៅថ្ងៃនេះថា ករណីជំងឺហ្ស៊ីកាឆ្លងទៅលើស្ត្រីមានផ្ទៃពោះលើកទីមួយ ត្រូវបានគេរកឃើញ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា ករណីនេះ ត្រូវបានគេរកឃើញនៅលើស្ត្រីមានផ្ទៃពោះ ៤ខែម្នាក់ នៅខេត្តដាឡាត់ ភាគកណ្ដាលប្រទេសវៀតណាម។
ការឆ្លងជំងឺហ្ស៊ីកាចំនួន ៩ករណី ត្រូវបានគេរកឃើញនៅទូទាំងប្រទេសវៀតណាម រហូតមកដល់ពេលនេះ៕