ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២ករណីបន្ថែមទៀត កាលពីថ្ងៃម្សិលមិញ ខណៈមិនមានអ្នកជាសះស្បើយ និងអ្នកស្លាប់នោះទេ។
សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ថ្មីដែលបានរកឃើញទាំង២នាក់នោះ ជាការឆ្លងវីរុសប្រភេទអូមីក្រុង និងជាអ្នកដែលស្នើសុំវិញ្ញាបនបត្រទៅក្រៅប្រទេស។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៦ ២៩៨នាក់ ក្នុងនោះជាសះស្បើយ ១៣៣ ២០៦នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕