កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៩ករណីបន្ថែមទៀត កាលពីថ្ងៃម្សិលមិញ ខណៈអ្នកជំងឺជាង៣០នាក់បានជាសះស្បើយពីជំងឺនេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ថ្មី ដែលបានរកឃើញទាំង៩នាក់នោះ ជាការឆ្លងវីរុសប្រភេទអូមីក្រុង ក្នុងនោះមានម្នាក់ជាករណីដែលស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។
ចំណែកអ្នកជាសះស្បើយវិញ ក្រសួងថាមានចំនួន៣៤នាក់ ខណៈមិនមានករណីស្លាប់នោះទេ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១៣៧ ៦២៩នាក់ ក្នុងនោះជាសះស្បើយ១៣៤ ៤៥៤នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕