កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៧ករណីបន្ថែមទៀត កាលពីថ្ងៃម្សិលមិញ ខណៈអ្នកជំងឺ៩នាក់បានជាសះស្បើយពីជំងឺនេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ថ្មី ដែលបានរកឃើញទាំង៧នាក់នោះជាការឆ្លងវីរុសប្រភេទអូមីក្រុង ក្នុងនោះមាន៦នាក់ជាករណីសុំវិញ្ញាបនបត្រទៅក្រៅប្រទេស។
ចំណែកអ្នកជាសះស្បើយវិញ ក្រសួងថាមានចំនួន៩នាក់ និងមិនមានករណីស្លាប់នោះទេ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១៣៧ ៨៥៦នាក់ ក្នុងនោះជាសះស្បើយ ១៣៤ ៧២៤នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕