ក្រសួងធនធានទឹកឲ្យប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀង និងផ្គរ រន្ទះ ដោយសារតែកម្ពុជា នៅទទួលរងឥទ្ធិពលខ្យល់មូសុងនិរតី និងជ្រលងសម្ពាធទាបនៅឡើយ។
សេចក្តីជូនដំណឹងចុះថ្ងៃទី១១ខែឧសភានេះ ក្រសួងធនធានទឹកនិងឧតុនិយមព្យាករណ៍ថា ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ខែឧសភា ឥទ្ធិពលបាតុភូតទាំង២ខាងលើនឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅច្រើន នៅទូទាំងប្រទេស និងអាចបង្កជាជំនន់ទឹកភ្លៀងនៅតាមបណ្តារាជធានី និងខេត្តមួយចំនួន។
ក្រសួងរំឭក ឲ្យប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្តាខេត្ត ដែលស្ថិតនៅតំបន់ទំនាបកណ្តាល។