អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានផ្ញើលិខិតមួយសុំទោសលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បន្ទាប់ពីលោកត្រូវបានរដ្ឋាភិបាលចាប់ខ្លួនដាក់ពន្ធនាគារជាង ៩ខែមកហើយ ក្រោមការចោទប្រកាន់ថា ប្រមាថដល់កងទ័ពជាតិ។
ក្នុងលិខិតមួយចុះថ្ងៃទី៣០មេសា ដែលវីអូឌីទើបតែទទួលបាននៅថ្ងៃនេះ លោក សួន សេរីរដ្ឋា បានសុំទោសដល់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ មេទាហាន និងមេបញ្ជាការកងទ័ព ដោយថា លោកមានការសោកស្ដាយ ដោយបានសរសេរសារនយោបាយលើបណ្ដាញសង្គម ប្រមាថដល់កងទ័ពជាតិ។
ក្នុងលិខិតដដែលនេះ លោក សួន សេរីរដ្ឋា បានស្នើទៅលោក ហ៊ុន សែន ឲ្យលើកលែងទោសដល់រូបលោក និងថា លោកនឹងឈប់សរសេរ ឬបញ្ចេញយោបល់ណាមួយប៉ះពាល់ដល់កងទ័ពជាតិទៀតហើយ។
លោក សួន សេរីរដ្ឋា ត្រូវបានអាជ្ញាធរចាប់ខ្លួនត្រង់ចំណុចស្ពានព្រែកព្នៅ រាជធានីភ្នំពេញកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីលោកបានសរសេរបង្ហោះលើហ្វេសប៊ុកថា៖
សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ