មនុស្ស​ជិត​១០០​នាក់​ស្លាប់​ដោយ​សារ​គ្រោះ​ធម្មជាតិ​និង​អគ្គិភ័យ​ក្នុង​រយៈ​ពេល​៨​ខែ​ឆ្នាំ​នេះ

យ៉ាងហោចណាស់មាន​មនុស្ស​ជិត១០០នាក់បាន​ស្លាប់​ និង​ជិត១៦០នាក់រងរបួស ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​រន្ទះ​បាញ់ ខ្យល់​​កន្ត្រាក់ និងគ្រោះអគ្គិភ័យ ក្នុងរយៈពេល​៨ខែ ឆ្នាំ២០២១នេះ។

វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ជាគម្រោង«ខ្សែក្រវ៉ាត់និងផ្លូវ»របស់ប្រទេសចិន ស្ថិតនៅភាគឦសានប្រទេសកម្ពុជា។

MRC​ កំពុង​ដាក់​ឱ្យ​ប្រើប្រាស់​បច្ចេក​វិទ្យា​គ្រប់គ្រង​ហានិភ័យ​គ្រោះ​ទឹក​ជំនន់​និង​គ្រោះ​រាំង​ស្ងួត

គណៈកម្មការទន្លេមេគង្គ (MRC) និងបណ្តាដៃគូ​របស់ខ្លួន​ កំពុងដាក់​ពង្រាយនូវការប្រើប្រាស់បច្ចេក​វិទ្យាព័ត៌មាននិងទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រតិដ្ឋ ដើម្បីជួយដល់បណ្តារដ្ឋាភិបាលនិងសហគមន៍ក្នុងការគ្រប់គ្រងហានិភ័យគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត​ នៅអាងទន្លេមេគង្គក្រោម ដែលរួមមាន ប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មកដល់ទីក្រុងប៉េកាំង​ ប្រទេសចិន នៅព្រលានយន្តហោះអន្តរជាតិប៉េកាំង ដោយមានលោក​ វ៉ាង​ យី​ រដ្ឋមន្រ្តីក្រសួងការបរទេសចិន​ និងមន្រ្តីជាន់ខ្ពស់ចិនជាច្រើនរូប​ ព្រមទាំងមន្រ្តីការទូតកម្ពុជាប្រចាំប្រទេសចិនផងដែរ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ គ្រោង​​មក​​ទស្សន​កិច្ច​នៅ​កម្ពុជា​និង​ប្រទេស​៣​ទៀត​ចាប់​ពី​ចុង​សប្តាហ៍​នេះ​

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក​ វ៉ាង យី នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា សិង្ហបុរី វៀតណាម និងកូរ៉េខាងត្បូង ចាប់​ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។ នេះ​បើតាម​ការផ្សព្វផ្សាយ​របស់​ទូរទស្សន៍រដ្ឋចិន CGTN។

ព្រះតេជគុណ ប៉ាង សុដា និមន្តអញ្ជើញក្នុងកម្មវិធីមួយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥។ (ហ្វេសប៊ុក៖ សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម)

អាជ្ញាធរ​​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ​ ដោយ​មិន​ទាន់​បញ្ជាក់​អំពី​មូលហេតុ​

អង្គការខ្មែរកម្ពុជាក្រោមមួយបានអះអាងថា អាជ្ញាធរកម្ពុជាបានឃាត់ព្រះកាយ​ព្រះ​សង្ឃខ្មែរក្រោម​មួយ​អង្គ​ ព្រះនាម ប៉ាង សុដា ដែល​ជា​ព្រះចៅ​អធិការវត្ត វង្គត់​បុរី​ភ្នំពេញ (ហៅវត្តភ្នំពេញ​ថ្មី) ស្ថិតនៅភូមិដូនបុស ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីម្សិលមិញ ដោយ​មិនទាន់បញ្ជាក់ពីមូលហេតុ។

យុវជន ងួន លី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៤ខែសីហា​ ឆ្នាំ២០២១ដោយចោទពីបទ ញុះញង់ និង ជេរប្រមាថ លើបណ្តាញសង្គមហ្វេសប៊ុក។ (រូបភាព៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

ម្ដាយ​កសិករ​ម្នាក់​ស្នើ​​​រដ្ឋា​ភិបាល​ដោះ​លែង​កូន​ ដោយថា​សាររិះគន់​អាជ្ញាធរ​​​មិន​ទិញ​​ផ្លែ​មៀន​​​​ជា​រឿង​ពិត​

ម្ដាយកសិករម្នាក់នៅខេត្តបាត់ដំបងដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១០ខែ​ ក្រោយរិះគន់អាជ្ញាធររឿងឱ្យបេះផ្លែមៀនហើយមិនយកវិញនោះ ទទូចទៅរដ្ឋាភិបាលនិងតុលាការឱ្យ​ដោះលែង​កូន​ប្រុស​គា​ត់​ ដោយថា សារ​ដែល​កូន​របស់គាត់​បានបង្ហោះ​លើបណ្តាញ​សង្គម​នោះ គឺ​ជារឿ​ង​ពិត។