
សង្គមស៊ីវិលថាជាកម្សោយរដ្ឋាភិបាល បើមិនអាចរកឃើញជនល្មើសដែលនាំឈើទៅហុងកុង
សកម្មជនបរិស្ថាន និងសង្គមស៊ីវិល លើកឡើងថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនអាចស្វែងរកជនល្មើសក្នុងសំណុំរឿងរត់ពន្ធឈើខុសច្បាប់ទៅដែនដីហុងកុងឃើញទេ នោះបង្ហាញពីកម្សោយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តច្បាប់ ក៏ដូចជាការលើកទឹកឱ្យជនល្មើសបន្តសកម្មភាពខុសច្បាប់បែបនេះបន្តទៀត។