ស្លាកស្នាមថ្មី និងរូបភាពផ្កាយរណបបង្ហាញពីការកាប់បំផ្លាញព្រៃឈើច្រើនទៀតនៅព្រៃឡង់

ផ្កាយរណប​បាន​ផ្តិត​យក​រូបភាព​ដែល​បង្ហាញ​ស្លាកស្នាម​កាប់​ឈើ​យ៉ាង​ជ្រៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ជា​អ្វី​ដែល​អ្នក​ស្រាវ​ជ្រាវសង្ស័យ​ថា ជា​ច្រក​សម្រាប់​ក្រុមហ៊ុន Think Botech ងាយស្រួល​ចូល​ទៅដល់​តំបន់​សម្បូរ​ដោយ​ឈើ​កម្រ​ និង​មានតម្លៃ។

កម្មករ​ត្រូវ​ធ្វើ​ចត្តាឡីស័​កនៅក្នុង​បន្ទប់​ជួល​តាម​ការ​តម្រូវ​របស់ក្រ​សួង​ការងារ​

អំឡុង​ពេល​បុណ្យចូលឆ្នាំ ពី​ថ្ងៃទី១៣ ដល់១៦ ខែមេសា វិធានការ​ដាក់កំហិត​លើ​ការ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-១៩។ នៅពេល​ដែល​ពួក​គេ​ត្រឡប់​មករា​ជធានី​ភ្នំពេញ​វិញ កម្មករ​-កម្មការិនី​ដែល​មិនបាន​ទៅ​ធ្វើការអំឡុង​ពេល​បុណ្យ​នោះ ត្រូវ​បាន​ដាក់ឱ្យធ្វើ​ចត្តាឡីស័​កនៅផ្ទះ​រយៈពេល ១៤ថ្ងៃ ចាប់ពី​ថ្ងៃទី២០ ខែមេសា។

កម្ពុជាសុបិន​ចង់​បាន​​ឥណទាន​​កាបោន​ពី​អន្តរជាតិ​ ខណៈ​ព្រៃ​លិច​ទឹក​កំពុង​បាត់​បង់

ភូមិទ្រាយ ខេត្តសៀមរាប៖ លោក ម៉ៃ ម៉ៅ បានប្រកបមុខរបរជាអ្នកនេសាទក្នុងភូមិទ្រាយស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា អស់រយៈពេលជាង ៦០ឆ្នាំមកហើយ មុនពេលលោកសម្រេចចិត្តបោះបង់របរនេសាទនេះ​ក្នុងឆ្នាំ​២០១៨។ ស្ថិត​ក្នុងវ័យ ៧៧ឆ្នាំ លោក ម៉ៃ ម៉ៅ បារម្ភថា កម្លាំងកាយ និងសុខភាពទន់ខ្សោយ មិនអាចឱ្យលោកបន្តមុខរបរនេសាទនេះ ហើយលោកអាចនឹងធ្លាក់ពីលើទូកចូលទឹកថ្ងៃណាមួយក៏ថាបាន។