វេង សាខុន

រដ្ឋមន្ត្រីក្រសួងកសិកម្មអះអាងថាការនាំចូលបន្លែថយចុះ៥០ភាគរយ

រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា បន្លែដែលនាំចូលពីប្រទេស ចំនួនបី មានថៃ វៀតណាម និងចិន ដើម្បីបំពេញតម្រូវទីផ្សារ​​ក្នុង​ប្រទេស​កម្ពុជារហូតបច្ចុប្បន្ននេះមានការថយចុះប្រមាណ៥០ភាគរយហើយ។

សង្គម​ស៊ីវិល​បី ​​បដិសេធ​​ចូល​រួម​​ប្រជុំ​​តាម​​ការ​អញ្ជើញ​របស់​​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣ បាន​សម្រេច​មិន​ទៅ​ចូលរួម​ប្រជុំ​​បិទ​ទ្វារ​តាម​ការ​អញ្ចើញ​ពី​សំណាក់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​នោះ​ឡើយ ដោយ​ថា បាន​ឆ្លើយ​តប​តាម​ការ​អញ្ចើញ​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ម្ដង​រួចម​ក​ហើយ និង​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ។

បាក់ឌុប ២០១៩

ក្រសួង​អប់រំ​ប្រកាស​ថា បេក្ខជន​ជិត ៧០​ភាគរយ​ប្រឡង​ជាប់​បាក់ឌុប​ឆ្នាំ​នេះ

បេក្ខជន​ប្រឡង​​​ដល់​ទៅ​ជិត ៧០​ភាគរយ ត្រូវ​បាន​ប្រកាស​ថា ​បាន​ប្រឡង​ជាប់​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ប្រឡង​បាក់ឌុប​​នៅ​ឆ្នាំ​នេះ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​នេះ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល

លោកផៃ ស៊ីផានចាត់ទុករបាយការណ៍បំណុលប៉ះពាល់ដល់ការវិនិយោគ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅតែហៅរបាយការណ៍ដែលស្រាវជ្រាវរួមគ្នារបស់អង្គការលីកាដូ និងសមាគមធាងត្នោត ស្តីពីគ្រឹស្ថានមីក្រូហិរញ្ញវត្ថុកេងប្រវ័ញ្ចធ្វើធ្វើឱ្យពលរដ្ឋរងទុក្ខវេទនានោះ ធ្វើឡើងមិនត្រឹមត្រូវ អាចប៉ះពាល់ដល់ការវិនិយោគនិងនយោបាយ។​

លោក ហ៊ុន សែន និង លោក មហាធា មហាម៉ាត់

កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាចិត្តរួមគ្នាជួយទីម័រឲ្យ​ក្លាយជាសមាជិកថ្មី​របស់​​អាស៊ាន

មេដឹក​នាំ​កម្ពុជា និងម៉ាឡេស៊ី បានប្តេជ្ញាចិត្តរួមគ្នាជួយដល់​ប្រទេសទីម័រឲ្យបាន​ចូលជាសមាជិកថ្មីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នាពេលខាងមុខ។

លោក កឹម សុខា អំពាវ​នាវ​ទៅ​អ្នក​នយោបាយ​ឱ្យ​បញ្ឈប់​នយោបាយ​យក​ជាតិ និង​រាស្ត្រ​ជា​ឈ្នាន់

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះនៅឡើយ បានអំពាវ​នាវ​ទៅ​ខ្មែរគ្រប់និន្នាកាឱ្យ​បញ្ឈប់នូវនយោបាយ​យកឈ្នះចាញ់ខ្មែរគ្នាឯង ដោយយកប្រជាពលរដ្ឋ និងជោគវាសនាប្រទេសជាតិជាឈ្នាន់ ឬជារបាំងតទៅទៀត ដោយ​ថា ខ្មែរគ្រប់ស្រទាប់វណ្ណៈបានឈឺចាប់គ្រប់គ្រាន់ហើយ។