
កូដករបន្តព្យាយាមទៅតវ៉ារឿងវិវាទការងារនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ខណៈអាជ្ញាធរបន្តដាក់របាំងរារាំង
កូដករប្រមាណ១០០នាក់ នៅថ្ងៃអង្គារនេះ បានបន្តព្យាយាមទៅប្រមូលផ្ដុំធ្វើកូដកម្មនៅមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដើម្បីទាមទារឱ្យមានដំណោះស្រាយវិវាទការងារ ប៉ុន្តែត្រូវបានសមត្ថកិច្ចជាច្រើននាក់បន្តដាក់របាំងបិទកំណាត់ផ្លូវសុធារស ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ រារាំងមិនឱ្យពួកគាត់ដើរទៅមុខក្រុមហ៊ុនឡើយ។