អតីត​ចោរបច្ចេកវិទ្យា​មួយរូប​ចូល​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា ជួយ​សង្រ្គោះ​ពលរដ្ឋ​របស់ខ្លួន

បន្ទាប់ពីទទួលបានករណីកម្មកររាប់សិបនាក់ស្នើសុំឱ្យមានការជួយសង្រ្គោះ និងតាមរយៈការឆ្មក់ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ប្រតិបត្តិការឆបោកនានា អតីតចោរបច្ចេកវិទ្យា​ (Hacker) ល្បីឈ្មោះមួយរូប ​ដែលបច្ចុប្បន្ន​កំពុងតែ​ធ្វើ​ការ​ឱ្យ​ទីភ្នាក់ងារ​សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត (Cyber Security) ​របស់​រដ្ឋ​វៀតណាម ​បាន​អំពាវនាវ​​ឱ្យ​​មាន​កិច្ច​អន្តរាគមន៍​​ជាបន្ទាន់មួយ ដើម្បីជួយ​ជនរងគ្រោះ​រាប់​​ពាន់​នាក់​ចេញ​ពី​ទីតាំង​ខុសច្បាប់ទាំងឡាយក្នុងប្រទេសកម្ពុជា។

មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បើក​ប្រតិបត្តិការ​មួយ​នៅ​ទីតាំងអគារ «ជីងកាង» ក្នុង​ខេត្ត​ព្រះសីហនុ ​ដោយអះអាងថា ពួកគេអនុវត្តវិធានការ​រដ្ឋបាល​ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

ជនជាតិ​វៀតណាម​២០០នាក់​ត្រូវបាន​បញ្ជូន​យ៉ាង​អាថ៌កំបាំង​ចេញ​ពី​អគារ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ

អាជ្ញាធរ​កម្ពុជា ​​កាលពី​សប្ដាហ៍​មុន ​បានបើក​ប្រតិបត្តិការ​មួយ​នៅ​ទីតាំងអគារ «ជីងកាង» ក្នុង​ខេត្ត​ព្រះសីហនុ ​ដោយអះអាងថា ពួកគេអនុវត្តវិធានការ​រដ្ឋបាល​ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់។