កម្ពុជា​​រក​​ឃើញ​​ពលករ​​ខ្មែរ​ម្នាក់​​មក​​ពី​​ថៃ​ និង​​កុមារ​​ឥណ្ឌូ​​នេ​ស៊ី​​អាយុ​១​ឆ្នាំ​​មាន​​កូ​វីដ​១៩​

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់ទៀត ក្នុង​នោះ​មានពលករខ្មែរ​ម្នាក់ទើបមកពីប្រទេសថៃ និងកុមារអាយុ១ឆ្នាំ​ម្នាក់មកពីប្រទេសឥណ្ឌូនេស៊ី។

ក្រសួង​​ស្នើ​​មន្ត្រី​​ពាក់​ព័ន្ធ​​សហការ​​ជាមួយ​​មន្ត្រី​​សុរិយោ​​ដី​​​ពេល​​ចុះ​​វាស់​វែង​​ព្រំ​​ដី​​

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើ​ក្រសួង​ស្ថាប័ន​ដែល​ជា​អាជ្ញាធរ​កាន់កាប់​ដី​រដ្ឋ និង​រដ្ឋបាល​រាជធានី​ខេត្ត ឱ្យ​សហការ​និង​ផ្ទៀងផ្ទាត់​ក្បាលដី​ជាមួយ​មន្ត្រី​សុរិយោដី ពេល​ចុះ​អង្កេត​វាស់វែង​និង​កំណត់​ព្រំ​ដី ដើម្បី​ចៀសវាង​ការ​កើតមាន​វិវាទ​ដីធ្លី។

កម្ពុជា​ស្នើ​សុំ​ជំនួយ​​វ៉ាក់សាំង​កូវីដ​១៩​ពី​ប្រទេស​ឥណ្ឌា​

ប្រមុខរដ្ឋាភិបាលកម្ពុជា បាន​ស្នើ​សុំជំនួយ​វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ពីប្រទេសឥណ្ឌា ដោយសារ​​ឥណ្ឌាក៏ជាប្រទេសមួយដែលផលិត​វ៉ាក់សាំងប្រឆាំងជំងឺនេះដែរ។

អាមេរិក​ផ្តល់​ជំនួយ​ជាង​៤០​ម៉ឺន​ដុល្លារ​សម្រាប់​អភិរក្ស​ប្រាសាទ​ពីរ​នៅ​កម្ពុជា​

រដ្ឋាភិបាលអាមេរិក ផ្តល់ជំនួយ​ជាង៤០ម៉ឺនដុល្លារដល់អាជ្ញាធរជាតិព្រះវិហារ និង​មូលនិធិប្រាសាទពិភពលោក សម្រាប់ការអភិរក្ស​ប្រាសាទព្រះវិហារ និងប្រាសាទបាក់ខែង។

កម្ពុជា​​រក​​ឃើញ​​អ្នក​​ឆ្លង​​ជំងឺ​​កូ​វីដ​ចំនួន​១៣​នាក់​​បន្ថែម​​ទៀត​ និង​​មាន​​អ្នក​ជា​​សះស្បើយ​​ម្នាក់​​

ក្រសួងសុខាភិបាលប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩​ចំនួន១៣នាក់​បន្ថែម​ទៀត ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ដែល​ទើប​មក​ពី​ប្រទេស​ថៃ​ចំនួន៨នាក់ និង​អ្នកធ្វើ​ដំណើរ​មក​ពីក្រៅ​ប្រទេស​៥នាក់។

ចំណូល​​ពន្ធ​-​អាករ​​ឆ្នាំ​២០២០​​កើន​ឡើង​​ជិត​៤​%​ បើ​​ទោះ​​កម្ពុជា​​ជួប​​វិបត្តិ​​កូ​វីដ១៩​

​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យ​ដឹង​ថា ​ចំណូល​ពន្ធ​-អាករ​ដែល​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ​ប្រមូល​បាន​ក្នុង​ឆ្នាំ២០២០ មាន​ចំនួន​ជិត៣ ០០០លាន​ដុល្លារ​អាមេរិក ដែល​ចំនួន​នេះមានការ​កើនឡើង​ជិត៤ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១៩ បើ​ទោះជា​កម្ពុជា​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ១៩ យ៉ាងណា​ក្តី។

ក្រសួងសុខាភិបាលកម្ពុជា

ពលករ​ខ្មែរ​ដែល​មក​ពី​ថៃ​ចំនួន​២​នាក់​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ១៩

ក្រសួងសុខាភិបាល ឱ្យដឹងថា ពលករខ្មែរដែលមកពីប្រទេសថៃចំនួន២នាក់បានជាសះស្បើយ​​ពីជំងឺកូវីដ១៩ ក្រោយ​ការព្យាបាល ខណៈមិនមានករណីឆ្លងថ្មីទេកាលពីថ្ងៃម្សិល​មិញ។

ភរិយា​​អគ្គ​នា​យក​ពន្ធ​នា​គារ​ និង​ពលករ​២​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩​ខណៈ​មាន​​អ្នក​​ឆ្លង​ថ្មី​ម្នាក់​​

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើពលករខ្មែរម្នាក់​ទៀតដែលទើបត្រឡប់មកពីប្រទេសថៃ និងមានករណីជាសះស្បើយ​ចំនួន​៣នាក់ ក្នុងនោះមានភរិយា​លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ដែលឆ្លងក្នុងព្រឹត្តការណ៍២៨វិច្ឆិកា។

ភរិយា​ស​កម្ម​​ជន​​អតីត​​បក្ស​​ប្រឆាំង​​ដែល​​ជាប់​ឃុំ​ បន្ត​​ការ​​តវ៉ា​​ទាម​ទារ​​ឱ្យ​​ដោះ​លែង​​ស្វាមី​​ពួក​​គាត់​

​ក្រុម​ស្ត្រី​ជាង១០នាក់ ដែល​ជា​ភរិយានិង​សាច់ញាតិ​របស់​សកម្មជន​អតីត​បក្ស​ប្រឆាំង​ដែល​ជាប់ឃុំ នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ បាន​នាំគ្នា​ប្រមូល​ផ្តុំ​ជាថ្មី​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បាន​ដើរ​តវ៉ា​តាម​ដងផ្លូវ​មួយចំនួនក្នុង​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​មានការ​ដោះលែង​ស្វាមីនិង​គ្រួសារ​របស់​ពួក​គេ។

កម្ពុជា​​រក​​ឃើញ​​ពលករ​​ខ្មែរ​​ដែល​​ទើប​​មក​​ពី​​ថៃ​​ម្នាក់​ទៀត​​ឆ្លង​​ជំងឺ​​កូ​វីដ១៩

​ក្រសួងសុខាភិបាល រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ១៩ លើ​ពលករ​ខ្មែរ​ម្នាក់ទៀតដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​មិន​មាន​ករណី​ជាសះស្បើយ​ទេ កាលពី​ថ្ងៃម្សិលមិញ។