​​អ្នកស្រី រស់ បូរ៉ានី អាយុ៣៤ឆ្នាំ បច្ចុប្បន្នមានផ្ទះ​ចម្ងាយ​មិនដល់​១ម៉ែត្រ​ពី​មាត់​ទន្លេ ឈរមើលនៅផ្នែកខាងក្រោយផ្ទះជាប់នឹងច្រាំងដែលបានបាក់មួយផ្នែក នៅតាមបណ្ដោយទន្លេសាប ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

សាលាក្រុង​ចាប់ផ្ដើម​ស្ថាបនា​ផ្លូវ​ដែល​ខូចខាត​ដោយសារ​តែ​ករណី​បាក់ច្រាំង​ទន្លេ​ក្នុង​ខណ្ឌជ្រោយចង្វារ​ឡើងវិញ

មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងថា ពួកគេនឹងចាប់ផ្ដើមសាងសង់ឡើងវិញនូវកំណាត់ផ្លូវមួយខ្សែតាមដងទន្លេសាប ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលរងនូវការខូចខាតដោយសារតែករណីបាក់ច្រាំងចូលទន្លេ ក្នុងខណ្ឌជ្រោយចង្វារ កាលពីដើមឆ្នាំនេះ។

លោក នៅ នីម អង្គុយនៅលើផ្ទះរបស់លោកដែលបានរុះរើមួយផ្នែកពីសំណាក់អាជ្ញាធរខណ្ឌឫស្សីកែវ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ច្រាំងទន្លេ​ក្នុង​ខណ្ឌឫស្សីកែវ ចង់​បាន​សំណង​សមរម្យ​មុន​ចាក​ចេញ

ពលរដ្ឋជាង២០០គ្រួសារដែលរស់នៅតាមដងទន្លេសាប ក្នុងខណ្ឌឫស្សីកែវ ប្រកែកមិនព្រមចាកចេញពីកន្លែងដែលពួកគេរស់នៅនោះទេ លុះណាតែ អាជ្ញាធរផ្ដល់សំណងសមរម្យ។

អតីត​សកម្មជន​៩នាក់​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​របស់​គណបក្សប្រឆាំង ត្រូវបាន​តុលាការ​ទម្លាក់​បទចោទ​រួចរាល់​ហើយ

អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិមួយរូប បានបញ្ជាក់ឱ្យដឹងថា រូបលោក ​និងក្រុមរបស់ខ្លួនចំនួន៨​នាក់ផ្សេងទៀតដែលរងការចោទប្រកាន់ក្នុងសំណុំរឿងរបស់គណបក្ស​ប្រឆាំង ដែលទើបតែបញ្ចប់ការកាត់ទោសទ្រង់ទ្រាយធំ​​កាល​ពី​ថ្ងៃ​អង្គារកន្លងទៅ ត្រូវបានតុលាការសម្រេចទម្លាក់បទចោទលើពួកគេតាំងពីដើមឆ្នាំនេះមកម្ល៉េះ។