នាវាវ៉េសស្ទើដាម(Westerdam) ចូលដល់​ច្រាំង​កំពង់​ផែស្វយ័ត​ក្រុង​ព្រះ​សីហនុ

នាវាវ៉េស្ទើដាំ(Westerdam) ចូលដល់ច្រាំង​កំពង់​ផែស្វយ័ត​ក្រុង​ព្រះ​សីហនុហើយនៅម៉ោងប្រមាណជា៦​ល្ងាច​នេះ។

H&M យល់​ស្រប​ក្នុង​ការដកហូតផ្នែកខ្លះនៃ​ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា

ក្រុមហ៊ុន​សម្លៀកបំពាក់​ H&M បញ្ជាក់​ជំហរគាំទ្រ​ចំណាត់​ការរបស់​សហភាពអឺរ៉ុបក្នុង​ការដកហូតជាបណ្តោះ​អាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញ​លើកលែង​សព្វាវុធ» ហៅកាត់​ថា​ EBA ពីកម្ពុជា។

កម្ពុជា​ហៅការសម្រេចរបស់​ EU ជុំវិញបញ្ហា EBA ថាអយុត្តិធម៌ និង​ជាការអនុវត្តស្តង់​ដារ​ពីរ​

ក្រសួងការបរទេសកម្ពុជា ​ហៅ​សេចក្តីសម្រេច​របស់សហភាពអឺរ៉ុប ​ដែល​ដកហូតផ្នែក​ខ្លះនៃប្រព័ន្ធអនុគ្រោះ ពន្ធ «គ្រប់មុខទំនិញ​លើកលែង​សព្វាវុធ» ជាបណ្តោះអាសន្ន​ថា ​ជា​រឿង​ដ៏​អយុត្តិធម៌ និងបង្ហាញពីការ​​អនុវត្តស្តង់​ដារ​ពីរ​។

អាជ្ញាធរនិងពលរដ្ឋនៅឃុំ​ពន្លៃថា​អំពូល​សូឡា​បំភ្លឺបំពាក់​​តាម​ផ្លូវ​ជួយបង្កើនសុវត្ថិភាព​ភូមិ​ឃុំ​

អ្នកភូមិ និងអាជ្ញាធរ​ក្នុង​ឃុំ​ពន្លៃ​ ខេត្តតាកែវ លើកឡើងស្រដៀងគ្នា​ថា​ការ​បំពាក់​អំពូលពន្លឺព្រះអាទិត្យ ឬហៅថា​អំពូលសូឡា មិនត្រឹម​តែជួយបំភ្លឺដល់​អ្នកធ្វើ​ដំណើ​រក្នុងពេល​រាត្រីប៉ុណ្ណោះ​ទេ ប៉ុន្តែវា​ថែម​ទាំង​ជួយទប់ស្កាត់បញ្ហា​អសន្តិ​សុខក្នុងមូលដ្ឋាន​ទៀតផង។

បច្ចុប្បន្នភាពវីរុសកូរ៉ូណាថ្ងៃទី០២​ ខែកុម្ភ:

គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី​០២ ខែកុម្ភៈនេះ អ្នកស្លាប់ដោយសារវីរុសកូរ៉ូណាកើនដល់​៣០៤នាក់ ខណៈ​អ្នកឆ្លង​វីរុសនេះ​​កើនដល់​១៣៩៧២នាក់។ នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មាន​ South China Morning Post។

បច្ចុប្បន្នភាពវីរុសកូរ៉ូណាថ្ងៃទី០១ខែកុម្ភៈ

គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី​០១ ខែកុម្ភៈនេះ អ្នកស្លាប់ដោយសារវីរុសកូរ៉ូណាកើនដល់​២៥៩នាក់ ខណៈ​អ្នកឆ្លង​វីរុសនេះ​​កើនដល់​១១៩៤៣នាក់។ នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មាន​ South China Morning Post។

និស្សិតខ្មែរនៅចិនបារម្ភពីសុវត្ថិភាពខណៈកូរ៉ូណាវីរុសកំពុងរាតត្បាតខ្លាំង

និស្សិតខ្មែរដែលកំពុងសិក្សានៅបណ្តាខេត្ត និងរដ្ឋធានីមួយចំនួន​ក្នុងប្រទេសចិន បង្ហាញ​ក្តី​ព្រួយបារម្ភ​ពីការឆ្លងកូរ៉ូណាវីរុស ខណៈមេរោគ​នេះកំពុងវាយប្រហារ និងរីករាលដាលយ៉ាងលឿន​ក្នុង​ប្រទេសមហាអំណាចមួយនេះ។

ប្រតិភូ​សភាអាមេរិក បង្ហាញ​ក្តីកង្វល់​ពី​បញ្ហាសិទ្ធិមនុស្ស និងអធិបតេយ្យកម្ពុជា​

តំណាងរាស្រ្តអាមេរិក៣រូប បាន​បង្ហាញ​ការព្រួយបារម្ភ​របស់​ខ្លួនទៅកាន់​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ជុំ​វិញ​បញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​អធិបតេយ្យកម្ពុជា​។

កម្ពុជារិះគន់ក្រុម​អ្នក​ជំនាញ​​UN​ថា មិនធ្វើ​តាម​វិជ្ជាជីវៈ​ក្រោយពួកគេថា សវនាការ​សំណុំ​រឿង​លោក កឹម សុខា «គ្មានគុណភាព»

រដ្ឋាភិបាលកម្ពុជា ថា​ក្រុមអ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិប្រព្រឹត្តិមិនស្របតាមវិជ្ជាជីវៈ ក្រោយពួកគេរិះគន់​ថាការជំនុំជម្រះក្តីរបស់លោក កឹម សុខា មិនមាន​គុណភាពនិង​ពោពេញ​ទៅដោយ​ភាពមិនប្រក្រតី។