តុលាការ​ខេត្ត​ឧត្ដរ​មាន​ជ័យ​បង្គាប់​ឱ្យ​ពលរដ្ឋ​ជាង​១០​នាក់​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធការ​រុក​រាន​ដី​ព្រៃ

តុលាការខេត្តឧត្ដរមានជ័យ ចេញដីកាបង្គាប់ឱ្យពលរដ្ឋចំនួន១៣នាក់ចូលខ្លួនឆ្លើយបំភ្លឺនៅសប្តាហ៍ក្រោយ ពាក់ព័ន្ធការរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់។

ក្រសួងមហាផ្ទៃ ទទួលស្គាល់គណបក្សថ្មីមួយទៀត​ដែលបង្កើតចេញពីអតីត​យុវជនគាំទ្រសង្គ្រោះជាតិ

ក្រសួងមហាផ្ទៃ​ អនុញ្ញាត​ឱ្យ​បង្កើត​គណបក្សថ្មីមួយ​ទៀតដែលមាន​​​ឈ្មោះថា «គណបក្ស​កម្ពុជា​និយម​» ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ។

លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យប្អូនៗយុវជនមួយចំនួនចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងអនុវត្តគម្រោង «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» នៅសាលប្រជុំសាលាខេត្ត (អគារ ខ) នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ Page)

អាជ្ញាធរខេត្តកំពង់ស្ពឺហាមពលរដ្ឋកុំឱ្យទិញដីឡូត៍ពីក្រុមហ៊ុន អ៊ុក ឃុន ដែល​ធ្វើ​ខុស​ពីនី​តិវិធី

អាជ្ញាធរខេត្តកំពង់ស្ពឺ ហាមប្រជាពលរដ្ឋមិនឱ្យទិញដីឡូត៍ពីក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្មដែលកំពុង​​ធ្វើសកម្មភាពលក់ទិញលក់ដីឡូត៍ ស្ថិតនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដោយថា ក្រុមហ៊ុននោះ​បាន​ទិញលក់ដីខុសនីតិវិធី។

លោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី ដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ នៃរដ្ឋបាលស្រុកជលគិរី និងប្រជុំគណៈបញ្ជាការឯកភាព ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាល ស្រុកជលគិរី)

ពលរដ្ឋ​មួយ​ចំនួន​ទាមទារ​ដក​អភិបាល​ស្រុក​ជលគិរី​​ពីតំណែង​ដោយ​ចោទ​បក្ខ​ពួក​និង​ពុក​រលួយ

ប្រជាពលរដ្ឋមួយចំនួនរស់នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានសម្តែងការមិនពេញចិត្តនិង​ទាមទារឱ្យ​ដកអភិបាលស្រុកមួយនេះចេញ​ពីតំណែង ដោយចោទថា អភិបាលស្រុករូបនេះធ្វើការប្រកាន់បក្ខពួកនិយមនិង​បានប្រព្រឹត្តអំពើពុករលួយទៀតផង។

ស្នាក់ការសាលាស្រុកកៀនស្វាយ។ (ហ្វេសប៊ុក៖ រដ្ឋបាលស្រុកកៀនស្វាយ)

អាជ្ញាធរស្រុកកៀនស្វាយឃាត់គ្រឿងចក្រ៣គ្រឿងក្រោយឈូសឆាយដីបឹងមួយកន្លែងដោយខុសច្បាប់

អាជ្ញាធរស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃាត់គ្រឿងចក្រចំនួន៣គ្រឿងក្រោយធ្វើសកម្មភាពឈូសឆាយដីបឹងរបស់រដ្ឋមួយកន្លែងដោយគ្មានលិខិតអនុញ្ញាតនិងខុសច្បាប់។

«បឹងចន្លក់» មានទទឹងប្រហែលជាង១០០ម៉ែត្រ និងបណ្តោយប្រហែល៣គីឡូម៉ែត្រ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ (ពលរដ្ឋមូលដ្ឋាន)

ពលរដ្ឋ​នៅ​ស្រុក​កៀនស្វាយ​បារម្ភ​ពី​ការ​បាត់​បង់​បឹង​ធម្មជាតិ​មួយ​​ ក្រោយ​អាជ្ញាធរ​ចុះ​បោះ​បង្គោល​កំណត់​ព្រំ

ប្រជាពលរដ្ឋមួយចំនួនរស់​​នៅស្រុកកៀនស្វាយ ខេត្តកណ្តាល បារម្ភពីការបាត់បង់បឹងធម្មជាតិមួយកន្លែងស្ថិតក្នុងសហគមន៍របស់ពួកគេ ក្រោយពីអាជ្ញាធរធ្វើការចុះបោះ​បង្គោល​កំណត់​ព្រំលើ​ផ្ទៃ​បឹង ដោយមិនបានជូនដំណឹងច្បាស់លាស់ដល់ប្រជាពលរដ្ឋរស់​នៅជុំវិញបឹងនោះ។

ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្មករសំណង់​ជិត៣០នាក់ធ្វើការ​​នៅការដ្ឋានសំណង់ក្រុមហ៊ុន HUIW TRALVE AGENNT CO.LTD ស្ថិត​ក្នុង​សង្កាត់សំរោង​ក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាតវ៉ាដោយបិទច្រកចេញ-ចូល​ការដ្ឋាន ក្រោយមេការបើកប្រាក់ឈ្នួលឱ្យពួកគេយឺតយ៉ាវ។ (ផ្ដល់ឱ្យ)

កម្មករ​សំណង់​ជិត​​៣០​នាក់​​ផ្ទុះ​ការ​តវ៉ា​​ក្រោយ​​មេ​កា​រ​បើក​ប្រាក់​ឈ្នួល​យឺតយ៉ាវ​

កម្មករសំណង់​ជិត៣០នាក់ធ្វើការ​​នៅការដ្ឋានសំណង់ក្រុមហ៊ុន HUIW TRALVE AGENNT CO.LTD ស្ថិត​ក្នុង​សង្កាត់សំរោង​ក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាតវ៉ាដោយបិទច្រកចេញ-ចូល​ការដ្ឋាន នៅព្រឹកថ្ងៃអង្គារនេះ ក្រោយមេការបើកប្រាក់ឈ្នួលឱ្យពួកគេយឺតយ៉ាវ។

ពលរដ្ឋនិងអ្នកពាក់ព័ន្ធចុះពិនិត្យមើលដីបឹង ដោយពលរដ្ឋអះអាងថា ត្រូវបាន​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ «ឈាងបាក់សួរ»កំពុងដាក់គ្រឿងចក្រឈូសឆាយយក​ធ្វើកម្មសិទ្ធិដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។ (ផ្ដល់ឱ្យ)

ពលរដ្ឋ​​ចោទ​ក្រុមហ៊ុន​ឯកជន​មួយ​ថា​​ឈូស​ឆាយ​ដី​សហ​គមន៍​​ដែល​ពួក​គេ​កំពុង​អាស្រ័យ​ផល

ប្រជាពលរដ្ឋមួយចំនួនរស់​​នៅស្រុកស្អាង ខេត្តកណ្តាល​ បាន​ចោទក្រុមហ៊ុនឯកជនមួយថា បាន​ដាក់គ្រឿងចក្រឈូសឆាយដីបឹងសហគមន៍ដែលពួកគាត់​ជាង​២០គ្រួសារ​កំពុងអាស្រ័យផលដាំចម្ការនិងធ្វើស្រែប្រាំង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។

លោក ហ៊ុន​ សែន​ ថា​នឹង​​ដក​មន្ត្រី​ម្នាក់​ពី​តំណែង​ក្រោយ​បង្ហោះ​សារ​ផ្ចាញ់ផ្ចាល​​មរណភាព​លោក​ ហុង ថែម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាសថា នឹងដកតំណែងលោក ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែល​បាន​បង្ហោះសា​រផ្ចាញ់ផ្ចាល​ចំពោះ​មរណភាពលោក ហុង ថែម ដែលជាទីប្រឹក្សារបស់ក្រសួងមួយនេះ។

ក្រសួង​កសិកម្ម​ហាម​ប្រើ​ប្រាស់​សារធាតុ​គ្រោះ​ថ្នាក់​ដល់​​សុខភាព​និង​ផលិត​កម្ម​សត្វ​

ក្រសួងកសិកម្ម ហាមប្រើប្រាស់សារធាតុគ្រោះថ្នាក់មួយចំនួនដែលប៉ះពាល់​ដល់​សុខភាពនិងផលិតកម្មសត្វ ក្រោយពីក្រសួង​រកឃើញថា សារធាតុគ្រោះថ្នាក់ទាំងនោះកំពុងចរាចរនៅតាមទីផ្សារ និងប្រើប្រាស់​ដោយ​ខុសច្បាប់នៅតាមកសិដ្ឋានចិញ្ចឹមសត្វ។